ឃុំ-​សង្កាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្តល់​ពាន​រង្វាន់​សម្រាប់​ការ​រួម​ចំណែក​ឆ្លើយ​តប​ទៅ​នឹង​អត្រា​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ដែល​មាន​កំរិត​ទាប

ឃុំ-​សង្កាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្តល់​ពាន​រង្វាន់​សម្រាប់​ការ​រួម​ចំណែក​ឆ្លើយ​តប​ទៅ​នឹង​អត្រា​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ដែល​មាន​កំរិត​ទាប

រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦៖

អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​មូល​និធិ​ក្រុម​ហ៊ុន​ យូភី​អេស​បាន​ប្រ​គល់​ពាន​រង្វាន់​ដល់​ឃុំ-​សង្កាត់​ជា​ជ័យ​លាភី​ចំនួន​៣​នៃ​កម្ម​វិធី​ប្រឡង​ប្រណាំង​”ឃុំ-​សង្កាត់​គំរូ​លើ​ការ​ជំរុញ​ការ​ពាក់​មួក​សុវត្ថិ​ភាព។ ​ កម្ម​វិធី​ប្រឡង​ប្រណាំង​នេះ​បាន​ប្រកាស​ដំណើរ​ការ​ជា​ផ្លូវ​ការ​កាល​ពី​ចុង ​ខែ​មករា​ ឆ្នាំ​២០១៦​ក្នុង​បំណង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​គាំ​ទ្រ​យ៉ាង​ទូលំ​ទូ​លាយ ​ចំពោះ​ការ​ពាក់​មួក​សុវត្ថិ​ភាព​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​ និង​ខេត្ត​កំពង់​ស្ពឺ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​មួក​សុវត្ថិ​ភាព​មួយ​ ជួយ​ជីវិត​បាន​ម្នាក់​ដែល​មាន​រយៈ​ពេល​២​ឆ្នាំ។​ ឃុំ-​សង្កាត់​ជា​ជ័យ​លាភី​ដែល​ត្រូវ​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នា​ថ្ងៃ​នេះ​គឺ​ ឃុំ​វល្លិ​សរ​ និង​ឃុំ​ត្រពាំង​គង​នៃ​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ​ និង​សង្កាត់​ព្រែក​ឯង​នៃ​ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ។​​

មាន​អ្នក​ចូល​រួម​ក្នុង​ពិធី​នេះ​ប្រមាណ​៧០​នាក់​​ដែល​ក្នុង​នោះ​មាន​វត្ត​មាន​លោក​ជំទាវ​ មឹន​ មាណវី ​រដ្ឋ​លេ​​ខា​ធិការ​ក្រ​សួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​  និង​ជា​អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​​គោក​  ឯក​ឧត្តម​ លេង​ វី ​អនុ​រដ្ឋ​លេខា​ធិ​ការ​ក្រសួង​មហា​ផ្ទៃ​ តំណាង​ក្រុម​ការ​ងារ​សុវត្ថិ​ភាព​ចរា​ច​រណ៍​ផ្លូវ​គោក​ទាំង​១៨​ឃុំ-​សង្កាត់ តំណាង​សាលា​រាជ​ធានី​ភ្នំពេញ សាលា​ខេត្ត​កណ្តាល​ សាលា​ខេត្ត​កំពង់​ស្ពឺ សាលា​ក្រុង/​ស្រុក​/​ខណ្ឌ​គោល​ដៅ​​ក្រុម​ការ​ងារ​វាយ​តម្លៃ​ការ​ប្រឡង​ប្រណាំង​ និង​អ្នក​សារ​ពត៌​មាន។

ឃុំ-​សង្កាត់​ជា​ជ័យ​លាភី​ដែល​បាន​ជ្រើស​រើស​មាន​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​ដូចជា៖​  មាន​ភាព​សកម្ម​ក្នុង​សកម្ម​​ភាព​​អប់រំ​ផ្សព្វ​ផ្សាយ​ និង​បាន​ដំណើរ​ការ​ក្រុម​ការ​ងារ​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​របស់​ខ្លួន​បាន​ល្អ ​ មាន​​ផែន​ការ​សកម្ម​ភាព​លើក​កម្ពស់​ការ​ពាក់​​មួក​សុវត្ថិ​ភាព ​បាន​អនុវត្ត​យុទ្ធ​នា​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ដោយ​មាន​ភាព​ម្ចាស់​ការ ​និង​ឆ្លើយ​តប​នឹង​គោល​បំណង ​មាន​​ឯក​សារ​ និង​រូប​ភាព​ច្បាស់​លាស់​ជា​សក្ខី​ភាព​នៃ​ការ​អនុវត្ត​សកម្ម​ភាព​អប់រំ​ផ្សព្វ​ផ្សាយ​ មាន​គម្រោង​បង្កើន​សមត្ថ​ភាព​ក្រុម​ការ​ងារ ​នៅ​តែ​បន្ត​ដំណើរ​ការ​ក្រុម​ការ​ងារ​ និង​គ្រោង​រំលែក​ថវិកា​មូល​និធិ​ឃុំ​សង្កាត់​សម្រាប់​បន្ត​ដំណើរ​ការ​គម្រោង​ជា​ដើម។ល។​ ​​ 

លោកជំទាវ មឹន មាណវី បានមានប្រសាសន៍ថា៖ “ភាពរីកចំរើនក្នុងការពាក់មួកសុវត្ថិភាពនៅមានកំរិតនៅឡើយ ទោះបីជាមានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាំងពីដើមឆ្នាំ២០១៦ ក៏ចំនួនប្រជាពលរដ្ឋ ជា​ពិសេស​កុមារ​ជា​ច្រើននៅតែស្លាប់នៅលើដងផ្លូវដែលទាមទារឲ្យយើងទាំងអស់គ្នាសហការ​ខ្លាំង​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ការ​ពាក់​មួក​សុវត្ថិ​ភាព​គឺ​ជា​កាតព្វ​កិច្ច​នៅ​ទូទាំង​ប្រទេស”។ 

ឯក​ឧត្តម ​លេង វី បាន​មាន​ប្រសាសន៍​ថា៖ ដើម្បី​ផ្លាស់​ប្តូរ​វ​​ប្ប​ធម៌​ការ​បើក​បរ​ទោចក្រ​យាន​នៅ​លើ​ដង​ផ្លូវ ដោយ​ធានា​​ថា​ប្រជា​ពល​រដ្ឋ​យល់​ដឹង​ពី​គ្រោះ​ថ្នាក់​ដែល​កើត​មាន​ឡើង​ដោយ​សារ​ការ​ធ្វេស​ប្រហែស​  រដ្ឋ​បាល​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​តែ​មាន​វិធាន​ការ​ជា​ចាំ​បាច់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។​​ ការ​ប្រឡង​ប្រណាំង​នេះ​បាន​រួម​ចំណែក​សម្រេច​គោល​ដៅ​ខាង​លើ​ ដោយ​មាន​ការ​គាំទ្រ​មន្ត្រី​ថ្នាក់​ឃុំ-​សង្កាត់​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថាន​ភាព​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​បាន​ប្រសើរ​ឡើង។​

លោក​គឹម​ បញ្ញា​ បា​ន​លើក​ឡើង​ថា ​ឃុំ-​សង្កាត់​ជា​ជ័យ​លាភី​ទាំង​នោះ​មាន​សកម្ម​ភាព​លេចធ្លោ​ជាង​គេ​ក្នុង​    រយៈ​ពេល​ចុង​ក្រោយ​នេះ​ នេះ​គឺ​ជា​អ្វី​ដែល​យើង​ចង់​ឃើញ​សម្រាប់​ការ​ប្រឡង​ប្រណាំង។​ នៅ​មាន​ដំណើរ​ដ៏​វែង​ឆ្ងាយ​តទៅ​មុខ​ទៀត​ក្នុង​ការ​ផ្លាស់​ប្តូរ​ឥរិ​យា​បថ​នៃ​ការ​ប្រើ​ប្រាស់​ផ្លូវ​ ប៉ុន្តែ​ការ​ខិត​ខំ​របស់​ឃុំ-​សង្កាត់​នា​ពេល​កន្លង​មក​ពិត​ជា​កិច្ច​ការ​គួរ​ឲ្យ​កោត​សរ​សើរ

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
29 នាក់