អេម៉ូជីមានតួនាទីជាឃាតកក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយដើម្បីកាត់បន្ថយ ការ ប្រើទូរស័ព្ទដៃ

អេម៉ូជីមានតួនាទីជាឃាតកក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយដើម្បីកាត់បន្ថយ ការ ប្រើទូរស័ព្ទដៃ

ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨​–រាជធានីភ្នំពេញ

យុទ្ធនាការថ្មីមួយនឹងប្រើប្រាស់វិធីសាស្ត្រអប់រំផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង ការអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ ព្រមទាំងសាកលវិទ្យាល័យដើម្បីកាត់បន្ថយការប្រើទូរស័ព្ទ ពេលបើកបរក្នុងចំណោមយុវវ័យអាយុពី១៥ទៅ២៩ឆ្នាំ។ 

សារអប់រំរបស់យុទ្ធនាការនេះគឺ “កុំប្រើ ទូរស័ព្ទពេលបើកបរ! អ្នកអាចបង្កគ្រោះថ្នាក់ចរាចរណ៍” ហើយបានយករូបតុក្កតាដែលគេហៅថា អេម៉ូជីជាតូអង្គសំខាន់ក្នុងរឿងអប់រំខ្នាតខ្លីសម្រាប់ចាក់ផ្សាយតាមទូរទស្សន៍ និងក្នុងសម្ភារៈអប់រំ ផ្សេងៗ។ រឿងអប់រំ និងសម្ភារៈអប់រំនេះនឹងផ្សព្វផ្សាយជាសាធាណៈតាមទូរទស្សន៍មួយចំនួន និង តាមបណ្តាញទំនាក់ទំនងសង្គម។ អង្គការមូលនិធិបង្ការរបួសអាស៊ីគឺជាអ្នកដឹកនាំអនុវត្តយុទ្ធនាការ នេះដែលជាផ្នែកមួយនៃកម្មវិធី “ការប្រើប្រាស់ផ្លូវដោយសុវត្ថិភាព” ដែលគាំទ្រដោយមូលនិធិក្រុម ហ៊ុនយូភីអេស និងដែលបានសហការយ៉ាងជិតស្និតជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិអគ្គលេ ខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងក្រសួងពាក់ព័ន្ធ និងសា កលវិទ្យាល័យដៃគូ។

លោក Eduardo Martinez ជាប្រធានក្រុមហ៊ុនមូលនិធិយូភីអេស មានប្រសាសន៍ថា “មូលនិធិក្រុមហ៊ុនយូភីអេសបានប្តេជ្ញាចិត្តយកចិត្តទុកដាក់ទៅលើការបង្កើតវប្បធម៌សុវត្ថិភាពចរាចរណ៍ក្នុងសហគមន៍ទាំងឡាយណាដែលយើងធ្វើការជាមួយ”  ហើយថា“យើងឃើញថាយុទ្ធនាការអប់រំផ្សព្វផ្សាយនេះជាឱកាសមួយដែលអាចផ្តល់សារអប់រំដែលពាក់ព័ន្ធនឹងយុវជនដែលតំណាងឱ្យជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន។ បើការអប់រំផ្សព្វផ្សាយរបស់យើងកាន់តែមានលក្ខណៈប្រកបដោយយុទ្ធសាស្ត្រ ការផ្លាស់ប្តូរឥរិយាបថក៏មានកាន់តែច្រើន។”

រឿងអប់រំខ្នាតខ្លីចាក់ផ្សាយតាមទូរទស្សន៍សម្រាប់យុទ្ធនាការនេះបានយករូបតុក្កតាអ៊ីម៉ូជីដែលគួរឱ្យស្រឡាញ់ បន្ទាប់មកប្រែក្លាយទៅជាឃាតករនៅលើដងផ្លូវតាមរយៈការបង្ហាញរូបអ៊ីម៉ូជីដែលអាចក្លាយជាអ្នកសម្លាប់អ្នកជិះម៉ូតូដែលមិនយកចិត្តទុកដាក់។ តាមរយៈការផ្តួចផ្តើមគំនិតដោយច្នៃយករូបភាពសុវត្ថិភាពចរាចរណ៍ដែលមានជាទូទៅមកធ្វើជាខ្សែភាពយន្តគួរឱ្យភ័យរន្ធត់ យុទ្ធនាការនេះនឹងបង្ហាញអំពីផលវិបាកនៃឥរិយាបថគ្មានសុវត្ថិភាពដូចជាការហៅទូរស័ព្ទ ផ្ញើសារ និងការប្រើអិនធឺណែត។ ឥរិយាបថទាំងនេះបានបណ្តាលឱ្យអ្នកបើកបរមិនយកចិត្តទុកដាក់មាន ប្រតិកម្មយឺត និងធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពនៃការសម្រេចចិត្តក្នុងការដោះស្រាយបញ្ហាដែលកើត ឡើងពេលកំពុងបើកបរ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡុង ធូ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា “ខ្ញុំមានក្តីសប្បាយរីករាយដែលយុទ្ធនាការថ្មីនេះនឹងជំរុញអ្នកបើកបរម៉ូតូឱ្យគិតដល់ និងដឹងអំពីផលវិបាកនៃការប្រើប្រាស់ទូរស័ព្ទពេលបើកបរ” ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា “ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក  ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង និងលើកទឹកចិត្តជានិច្ចលើគ្រប់សកម្មភាព និងយុទ្ធនាការទាំងអស់ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៏ ដែលនឹងអាចជួយកាត់បន្ថយទុក្ខសោក និងផលលំបាកផ្សេងៗដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៏។ “

លោកគឹម បញ្ញា នាយកប្រចាំព្រះរាជាណាចក្រកម្ពុជានៃអង្គការមូលនិធិបង្ការរបួសអាស៊ីបានមានប្រសាសន៍ថា “យោងតាមអង្គការសុខភាពពិភពលោក អ្នកបើកបរដែលប្រើប្រាស់ទូរស័ព្ទ ពេលបើកបរទំនងជាមានគ្រោះថ្នាក់ចរាចរណ៍៤ដងខ្ពស់ជាងអ្នកមិនប្រើទូរស័ព្ទពេលបើកបរ” ហើយថា “យុទ្ធនាការអប់រំផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការ យល់ដឹងអំពី គ្រោះថ្នាក់នៃការបើកបរដោយមិនយកចិត្តទុកដាក់ ហើយសោកនាដកម្មអាចកើតឡើងតែក្នុងរយៈ ពេល១វិនាទីប៉ុណ្ណោះ”។

ជាផ្នែកមួយនៃយុទ្ធនាការអប់រំនៅតាមសហគមន៍ អង្គការមូលនិធិបង្ការរបួសអាស៊ីកំពុង សម្របសម្រួលជាមួយយុវជនស្ម័គ្រចិត្តដើម្បីអប់រំផ្សព្វផ្សាយឱ្យដល់អ្នកបើកបរម៉ូតូឱ្យបានច្រើន ដែលជាក្រុមគោលដៅដ៏សំខាន់នៃយុទ្ធនាការនេះ។ ក្រុមយុវជនគំរូសុវត្ថិភាពចរាចរណ៍កំពុង អនុវត្ត សកម្មភាពជាច្រើនក្នុងសាកលវិទ្យាល័យរបស់ពួកគេក្នុងបំណងចែករំលែកការយល់ដឹងអំពីគ្រោះថ្នាក់នៃការបើកបរដោយមិនយកចិត្តទុកដាក់។


ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
58 នាក់