ដើម្បី​គាំ​ទ្រ​ដល់​ច្បាប់​ស្តី​ពី​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី

ដើម្បី​គាំ​ទ្រ​ដល់​ច្បាប់​ស្តី​ពី​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី

រាជ​ធានី​ភ្នំ​ពេញ- ​ថ្ងៃ​ទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៥

ក្នុង​​គោល​​បំ​ណង​​គាំ​​ទ្រ​​ដល់​​ច្បាប់​​ស្តី​​ពី​​ចរា​​ចរណ៍​​ផ្លូវ​​គោក​​ថ្មី​ ​ ​​  សា​​លា​​បឋម​សិក្សា​​ចំ​នួន​​១៨​​​​ក្នុង​​រាជ​​ធានី​​​ភ្នំ​ពេញ​  ​ខេត្ត​​កណ្តាល​  ​និង​​​ខេត្ត​​កំពង់​​ស្ពឺ ​​   បាន​​ចូល​​រួម​​ក្នុង​​គំនិត​​ផ្តួច​​ផ្តើម​​ថ្មី​​មួយ​​ដើម្បី​​ជំ​រុញ​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​នៅ​​សា​​លា​​រៀន​​ និង​​សហ​​គមន៍​​ដែល​​ស្ថិត​​នៅ​​ជុំវិញ។​ ការ​​ប្រ​កាស​​ផ្តើម​​អនុ​វត្ត​​កម្ម​​វិធី​​នៅ​​ថ្ងៃ​​នេះ​​គឺ​​ជា​​ផ្នែក​​មួយ​​នៃ​​កម្ម​​វិធី​   ​“សា​​លា​​​រៀន​​គំរូ​​លើ​​ការ​​ជំ​រុញ​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព” ​​ដែល​​មាន​​រយៈ​​ពេល​​​២​​ឆ្នាំ។​​តាម​​រយៈ​​កម្ម​​វិធី​​នេះ​​នឹង​​អនុញ្ញាត​​ឲ្យ​​សា​​លា​​​​រៀន​​គោល​​ដៅ​​ធ្វើ​ការ​​ប្រឡង​​ប្រណាំង​​គ្នា​​ដើ​ម្បី​​ក្លាយ​​ជា​​​​     “ជ័យ​​លាភី​​លើ​​ការ​ងារ​​សុវត្ថិ​​ភាព​​ចរា​​ចរណ៍” ​​​ដោយ​បំពេញ​​ការ​ងារ​​​ឱ្យ​​មាន​​ភាព​​លេច​​ធ្លោ​​លើ​​ការ​​លើក​​កម្ពស់​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព។ ​​      បន្ទាប់​​ពី​​ការ​​ប្រ​ឡង​​ប្រ​ណាំង​​ចប់​សព្វ​​គ្រប់ ​សា​​លា​​​រៀន​​​ចំនួន​​៣​​ដែល​​មាន​​ភាព​​លេច​​ធ្លោ  នឹង​​ទទួល​​បាន​​រង្វាន់​​ជា​​ដំណើរ​ទស្សន​​កិច្ច​​សិក្សា​​ទៅ​​កាន់​ប្រទេស​​វៀត​​​ណាម​​ដើម្បី​​ដក​​ស្រង់​​បទ​​ពិ​សោធន៍​​បន្ថែម​   ​​   និង​​ពិ​ភាក្សា​​ពី​​ភាព​​ជោគ​​ជ័យ​​លើ​​ការ​​អនុវត្ត​​គំនិត​​ផ្តួច​​ផ្តើម​ក្នុង​​ការ​​លើក​​កម្ពស់​​សុវត្ថិ​​ភាព​​ចរា​​ចរណ៍​​នៅ​​តាម​​គ្រឹះ​​ស្ថាន​​សិក្សា។ ​

តាម​​រយៈ​​ការ​​គាំ​​ទ្រ​​ពី​​មូល​​និធិ​​ក្រុម​​ហ៊ុន​​ ​យូ​ភី​អេស​,​ ​​អង្គ​ការ​​មូល​​និធិ​​បង្ការ​​របួស​​អា​​ស៊ី​​ ​កំ​ពុង​​ធ្វើ​​ការ​​ប្រ​កាស​​ផ្តើម​​អនុ​វត្ត​​ការ​​ប្រ​ឡង​​ប្រ​ណាំង​​ក្នុង​​ចំ​ណោម​​សា​​លា​រៀន​​គោល​​ដៅ​​១​៨​​ ​សំ​​ដៅ​​ធ្វើ​​ការ​​ផ្សព្វ​​ផ្សាយ​​អំពី​​ច្បាប់​​ស្តី​​ពី​​ចរា​ចរណ៍​​ផ្លូវ​​គោក​​ថ្មី​ ​​និង​​សេច​​ក្តី​​ណែ​​នាំ​​របស់​​ក្រ​​សួង​​អប់​រំ​ ​​យុ​វ​​ជន​ ​និង​​កី​​ឡា​​ដែល​​បាន​​ជំ​​រុញ​​ឱ្យ​​សា​​លា​​រៀន​​នា​​នា​​ចូល​​រួម​​លើក​​កម្ពស់​​សុវត្ថិ​ភាព​​ចរា​​ចរណ៍​។​​ ​តាម​​រយៈ​​គំ​និត​​ផ្តួច​​ផ្តើម​​ថ្មី​​នេះ​​​ អង្គ​ការ​​មូល​​និធិ​​បង្ការ​​របួស​​អា​​ស៊ី​​មាន​​បំ​​ណង​​ចង់​​ឃើញ​​សា​​លា​​រៀន​​ទាំង​​ឡាយ​​បង្កើន​​នូវ​​កិច្ច​​ខិត​​ខំ​​ប្រឹង​​ប្រែង​​ក្នុង​​ការ​​លើក​​កម្ពស់​​សកម្ម​​ភាព​​សុវត្ថិ​​ភាព​ចរា​ចរណ៍​​​ជា​​ពិ​សេស​​លើ​​ការ​​ពាក់​​មួក​​សុ​វត្ថិ​​ភាព​។​​ 

​​នៅ​​​​ចុង​​​ឆ្នាំ​​​សិក្សា​​​ទី​​២​​​ ​​(​​ឆ្នាំ​​​សិក្សា​​​២​​០​​១​​៥​​-​​​២​​០​​១​​៦​​)​​ ​​​នៃ​​​ការ​​​អនុ​​​វត្ត​​​កម្ម​​​វិ​​ធី​​,​ ​​​ការ​​ប្រ​​កាស​​ពី​​ជ័យ​​លា​​ភី​សា​លា​​រៀន​​គំរូ​​នឹង​​ត្រូវ​​ធ្វើ​​ឡើង​​ដោយ​​យោង​​លើ​​លទ្ធ​ភាព​​របស់​​សា​លា​​រៀន​​លើ​​ចំ​​ណុច​​សំ​ខាន់​​ៗ​​មួយ​​ចំ​នួន​​ដូច​​ជា​៖​​
​•  បង្កើន​​ការ​​យល់​​ដឹង​​អំពី​​សុវត្ថិ​​ភាព​​ចរា​​ចរណ៍​ ​​ដោយ​​ផ្តោត​​ទៅ​​លើ​​ការ​​ពាក់​​មួក​​សុវ​ត្ថិ​ភាព​​ក្នុង​​ចំ​​ណោម​​អ្នក​​រួម​​ដំ​ណើរ​​ តាម​​ទោ​​ចក្រ​​យាន​​យន្ត​​ជា​​កុមារ​​
​• បង្កើត​​នូវ​​សកម្ម​​ភាព​​សុវត្ថិ​​ភាព​​ចរា​​ចរណ៍​​នៅ​​ក្នុង​​សា​​លា​​រៀន​​ដោយ​​ផ្សារ​​ភ្ជាប់​​រវាង​​សិស្សា​​នុ​​សិស្ស​​ ​និង​​មាតា​​បិតា​​សិស្ស​​
​•    ​លើក​​​ទឹក​​ចិត្ត​​ដល់​​អ្នក​​ចូល​​រួម​​ជំ​រុញ​​ដែល​​​បាន​​បង្ហាញ​​ពី​​ឥរិយា​​បថ​​ប្រ​កប​​ដោយ​​សុវត្ថិ​​ភាព​​នៅ​​ពេល​​ធ្វើ​​ដំ​ណើរ​​រួម​​ទាំង​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​ពេល​​រួម​​ដំ​​ណើរ​​តាម​​ទោ​​ចក្រ​​យាន​​យន្ត​​
•      ​បង្កើន​​ការ​​ចូល​​រួម​​ពី​​សិស្សា​​នុ​​សិស្ស​​ ​លោក​​គ្រូ​-​​អ្នក​​គ្រូ​​ ​អជ្ញា​​ធរ​​ដែន​​ដី​ ​​និង​​ពី​​សហ​​គមន៍​​
•   បង្កើន​​អត្រា​​នៃ​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​ក្នុង​​ចំ​ណោម​​សិស្សា​​នុ​​សិស្ស​​ ​និង​​មាតា​​បិតា​​​សិស្ស​​នៅ​​តាម​​សា​​លា​​រៀន​​របស់​​ខ្លួន​។​

​ពិ​ធី​​​ប្រ​កាស​​​ផ្តើម​​​អនុ​​វត្ត​​​កម្ម​​វិ​ធី​​នេះ​​ ​បាន​​ប្រា​រព្ធ​​ធ្វើ​​ឡើង​​នៅ​​ឯ​​សណ្ឋា​​គារ​​កាំ​​បូ​​ឌី​​យ៉ា​​ណា​​នៅ​​ថ្ងៃ​​នេះ​​ដោយ​មាន​​ការ​​ចូល​​រួម​​ពី​​តំ​ណាង​​សា​​លា​​រៀន​​គោល​​ដៅ​​ទាំង​​១​៨​​   ​និង​​ចូល​​រួម​​ជា​​អធិប​​តី​​ដោយ​​ឯក​​ឧត្តម​​ ​ តូច​​  ​សា​រូ​​  ​អនុ​​រដ្ឋ​​លេ​​ខា​​ធិ​​ការ​​ក្រ​សួង  ​​អប់​រំ​​ ​យុវ​​ជន​​ ​និង​​កី​​ឡា​,  ​ ​​ឯក​​ឧត្តម​​ឧត្តម​​សេនី​យ៍​ទោ  ​​ ទី ​ ​​ឡុង​ ​​ តំ​​ណាង​​អគ្គ​​ស្នង​​ការ​​ដ្ឋាន​​នគរ​​បាល​​ជាតិ​​   ​និង​​លោក​​ស្រី​​ ​ម៉ែន​​ ​ច័ន្ទ​​សុ​កុល​​ ​តំ​​ណាង​​ជាន់​​ខ្ពស់​​នៃ​​អគ្គ​​លេ​​ខា​​ធិ​ការ​​គណៈ​​កម្មា​​ធិ​ការ​​ជាតិ​​សុវត្ថិ​​ភាព​ចរា​ចរណ៍​​ផ្លូវ​​គោក​។​ ​​ជាង​​នេះ​​ទៅ​​ទៀត​​ ​ក៏​​មាន​​ការ​​ចូល​​រួម​​ពី​​តំ​​ណាង​​វិ​ស័យ​​ឯក​​ជន​​ ​និង​​អង្គ​ការ​​អន្តរ​​ជាតិ​​មួយ​​ចំនួន​​ ​ដើម្បី​​បង្ហាញ​​ពី​​ការ​​គាំ​​ទ្រ​​ដល់​​សកម្ម​​ភាព​​អប់​រំ​​ពាក់​​ព័ន្ធ​​នឹង​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​សម្រាប់​​កុមារ​។​

​លោក​ ​​គឹម​​ ​បញ្ញា​ ​​នា​យក​​អង្គ​​ការ​​មូល​​និធិ​​បង្ការ​​របួស​​ ​អា​​ស៊ី​​ប្រចាំ​​ប្រ​ទេស​​កម្ពុជា​​ ​បាន​​មាន​​ប្រ​​សាសន៍​ថា​៖​​ ​“​កម្ម​​វិធី​​សា​​លា​​រៀន​​គំរូ​​លើ​​ការ​​ជំរុញ​​ការ​​ពាក់​​មួក​​សុវត្ថិ​ភាព​​ ​គឺ​​ជា​​វិធី​​សាស្រ្ត​​ដ៏​​មាន​​ប្រ​​សិទ្ធ​​ភាព​​មួយ​​ដើម្បី​​លើក​​ទឹក​​ចិត្ត​​ដល់​​សា​លា​​រៀន​​ឲ្យ​​ចូល​​រួម​​កាន់​​តែ​​សកម្ម​​ថែម​​ទៀត​​លើ​​សកម្ម​​ភាព​​សុវត្ថិ​ភាព​​ចរា​ច​រណ៍”​។​​ ​លោក​​បាន​​បន្ថែម​​ទៀត​​ថា​៖​​ ​“​នេះ​​គឺ​​ជា​​កម្ម​​វិ​ធី​​ប្រ​​ឡង​​ប្រ​​ណាំង​ ​​ដែល​​មាន​​លក្ខណៈ​​វិជ្ជ​​មាន​​មួយ​​ដែលអាច​​ធ្វើ​​ឲ្យ​​មាន​​ការ​​ពង្រីក​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​នៅ​​ទូ​​ទាំង​​ប្រ​​ទេស​​កម្ពុជា​”​។​​

​ឯក​​ឧត្តម​​ ​តូច​​ ​សា​រូ​ ​​អនុ​​រដ្ឋ​​លេ​​ខា​​ធិ​ការ​​ ​ក្រ​​សួង​​អប់​រំ​​ ​យុ​វ​​ជន​​ ​និង​​កី​​ឡា​​បាន​​មាន​​ប្រ​សាសន៍​​ថា​៖​​  ​“​ក្រោម​​គំ​និត​​ផ្តួច​​ផ្តើម​​នេះ​​យើង​​សង្ឃឹម​​ថា​​ ​សា​​លា​​រៀន​​ទាំង​​ឡាយ​​នឹង​​ប្រឹង​​ប្រែង​​បំ​​ពេញ​​កិច្ច​​ការ​​ដើម្បី​​លើក​​កម្ពស់​​ការ​​ពាក់​​មួក​​សុវត្ថិ​ភាព​។​​ ​ខ្ញុំ​​ចង់​​ឃើញ​​សិស្សា​​នុ​​សិស្ស​​ត្រូវ​​បាន​​រំលឹក​​ឲ្យ​​ពាក់​​មួក​​សុវត្ថិ​ភាព​​របស់​​ពួក​​គេ​​នៅ​​ក្នុង​​អំ​ឡុង​​ពេល​​នៃ​​ការ​​ប្រ​កាស​​ផ្សព្វ​​ផ្សាយ​​របស់​​សា​​លា​​រៀន​,​​ ​សកម្ម​ភាព​​អំពី​​សុវត្ថិ​​ភាព​​ចរា​​ចរណ៍​​ផ្សេង​ៗ​​ ​និង​​ការ​​អប់​​រំ​​ពេល​​គោ​រព​​ទង់​​ជាតិ​,​​ ​មាន​​ធ្នើរ​​សម្រាប់​​ដាក់​​មួក​​សុវត្ថិ​​ភាព​​របស់​​សិស្សា​​នុ​​សិស្ស​​នៅ​​ក្នុង​​បន្ទប់​​​រៀន​​ព្រម​​ទាំង​​សកម្ម​​ភាព​​សំខាន់​​ផ្សេង​ៗ​​ទៀត​។​​ ​លទ្ធ​ភាព​​ក្នុង​​ការ​​បំ​ពេញ​​កិច្ច​ការ​​ទាំង​​នេះ​​គ្មាន​​ទី​​បញ្ចប់​​ទេ​​ ​ហើយ​​ខ្ញុំ​​ទន្ទឹង​​រង់​​ចាំ​​មើល​​នូវ​​គំ​និត​​ច្នៃ​​ប្រ​​ឌិត​​របស់​​សា​​លា​​រៀន​​នី​​មួយ​​ៗ​​ក្នុង​​ការ​​ជំ​រុញ​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​នេះ​”​។​​

​លោក​​ស្រី​​ ​ម៉ែន​ ​​ច័ន្ទ​​សុ​​កុល ​​តំ​​ណាង​​ជាន់​​ខ្ពស់​​នៃ​​អគ្គ​​លេ​ខា​​ធិ​​ការ​​ដ្ឋាន​​គណៈ​​កម្មា​​ធិ​ការ​​ជាតិ​​សុវត្ថិ​​ភាព​​ចរា​​ចរណ៍​​​ផ្លូវ​​គោក​​បាន​​ពន្យល់​​ថា​៖ ​​“​ការ​​ប្រ​​ឡង​​ប្រ​​ណាំង​​នេះ​​គឺ​​ជា​​វិ​ធី​​សាស្ត្រ​​ដ៏​​មាន​​ប្រ​​សិទ្ធ​​ភាព​​មួយ​​ ដើម្បី​​ផ្សារ​​ភ្ជាប់​​ខ្លឹម​​​សារ​​អប់​​រំ​​អំ​​ពី​​សុវត្ថិ​​ភាព​​ចរា​​ចរណ៍​​ទៅ​​ក្នុង​សា​​លា​​រៀន​”​។​​ ​លោក​​ស្រី​​បាន​​បន្ថែម​​ទៀត​​ថា​៖​ ​​“​ការ​​ប្រ​​ឡង​​ប្រ​​ណាំង​​នេះ​​នឹង​​លើក​​ទឹក​​ចិត្ត​​ដល់​​នាយក​/​​នា​យិ​កា​​សា​​លា​​រៀន​ ​ ​លោក​​គ្រូ​-​​អ្នក​​គ្រូ​​ ​សិស្សា​​នុ​​សិស្ស​​ ​និង​​មា​តា​​បិតា​/​​អា​​ណា​​ព្យា​​បាល​​សិស្ស​​ឱ្យ​​ខិត​​ខំ​​ចូល​​រួម​​ទាំង​​អស់​​គ្នា​​ ជា​​មួយ​​សា​​លា​​រៀន​​ ​និង​​រួម​​កម្លាំង​​គ្នា​​ក្រោម​​គោល​​បំ​​ណង​​តែ​​មួយ​។​​ ​លទ្ធ​​​ផល​​ជា​​វិជ្ជ​​មាន​​នៃ​​កំ​​ណើន​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​ ​នឹង​​មាន​​ភាព​​យូរ​​អង្វែង​​លើស​​ពី​​អំ​​ឡុង​​ពេល​​ពីរ​​ឆ្នាំ​​នៃ​​ការ​​ប្រ​ឡង​​ប្រ​​ណាំង​​នេះ​”​។​​

###

​អំ​ពី​​អង្គ​​ការ​​មូល​​និធិ​​បង្ការ​​របួស​​អា​​ស៊ី​
​អង្គ​ការ​​មូល​​និធិ​​បង្ការ​​របួស​ ​​អា​​ស៊ី​​ ​គឺ​​ជា​​អង្គ​ការ​​មិន​​មែន​​រដ្ឋា​​ភិ​​បាល​ ​​និង​​មិន​​ស្វែង​​រក​​ប្រាក់​​ចំ​​ណេញ​​ ​ដែល​​មាន​​ការ​​ប្តេ​ជ្ញា​​ចិត្ត​​យ៉ាង​​មុត​​មាំ​​ក្នុង​​ការ​​បង្ការ​​ការ​​រង​​របួស​​        ​និង​​ការ​​ស្លាប់​​ដោយ​​សារ​​គ្រោះ​​ថ្នាក់​​ចរា​​ចរណ៍​​នៅ​​ក្នុង​​បណ្តា​​ប្រ​ទេស​​ដែល​ ​មាន​​ចំ​​ណូល​​ទាប​ ​​និង​​មធ្យម​។​​ ​អស់​​រយៈ​​ពេល​​១​៥​​ឆ្នាំ​​មក​​ហើយ​​ដែល​​អង្គ​ការ​​មូល​​និ​ធិ​​បង្ការ​​របួស​ ​​អា​​ស៊ី​​​បាន​​អនុ​វត្ត​កម្ម​​វិធី​ ស​​ុវត្ថិ​​ភាព​​ចរា​​ចរណ៍​​ដ៏​​មាន​​ប្រ​សិទ្ធ​​ភាព​​នៅ​​បណ្តា​​ប្រ​​ទេស​​ជា​​ច្រើន​​រួម​​មាន​​នៅ​​ទ្វីប​​អា​​ស៊ី​​ ​និ​ង​ទ្វីប​​អា​​ហ្វ្រិច​។​​ ​ដើម្បី​​ស្វែង​​​យល់​បន្ថែម​ ​​សូម​​ចូល​​ទស្ស​នា​​គេ​ហ​​ទំ​ព័រ​​ asiainjury.org ​​ឬ​​ភ្ជាប់​​ទំ​នាក់​​ទំ​នង​​ជា​​មួយ​​យើង​​ខ្ញុំ​​នៅ​​លើ​ ​Twitter @AIPFoundation ​។​

​អំ​ពី​​គម្រោង​​ ​“​មួក​​សុ​វត្ថិ​​ភាព​​មួយ​ ​ជួយ​​ជី​វិត​​បាន​​ម្នាក់​”​​
​“​គម្រោង​​ ​“​មួក​​សុវត្ថិ​​ភាព​​មួយ​ ​​ជួយ​​ជី​​វិត​​បាន​​ម្នាក់​”​​ ​គឺ​​ជា​​គម្រោង​​មួយ​​ដែល​​មាន​​រយៈ​​ពេល​​២​ឆ្នាំ​​ ​ហើយ​​ទទួល​​បាន​​ការ​​គាំ​​ទ្រ​ពី​​កម្ម​​វិ​ធី​​ Development Innovation Ventures (DIV) ​​នៃ​​ទី​​ភ្នាក់​​ងារ​​ស​ហ​​រដ្ឋ​​អា​​មេ​​រិក​​សម្រាប់​​ការ​​អភិ​​វឌ្ឍន៍​​អន្តរ​​ជាតិ​​ ​និង​​ពី​​មូល​​និ​ធិ​​ស​ហ​​ព័ន្ធ​​យាន​​យន្ត​​អន្តរ​​ជាតិ​/​​មូល​​និ​ធិ​​សុវត្ថិ​​ភាព​​ ចរា​​ចរណ៍​,​​ ​មូល​​និ​ធិ​​ក្រុម​​ហ៊ុន​​ ​យូ​​ភី​​អេស​​ ​និ​ង​​មជ្ឈ​​មណ្ឌល​​សហ​​រដ្ឋ​​អា​​មេ​​រិក​​សម្រាប់​​បង្ការ​​ ​និង​​គ្រប់​​គ្រង​​ជម្ងឺ​។​​ ​គម្រោង​​នេះ​​មាន​​គោល​​ដៅ​​បង្កើន​​អត្រា​​នៃ​​ការ​​ពាក់​​មួក​​សុ​វត្ថិ​​ភាព​​សំរាប់​​អ្នក​​រួម​​ដំ​​ណើរ​​នៅ​​ក្នុង​​ប្រ​ទេស​​កម្ពុជា​​។​​ ​អង្គ​​ការ​​មូល​​និធិ​​បង្ការ​​របួស​​ ​អា​​ស៊ី​ ​​មាន​​បំ​​ណង​​ធ្វើ​​ឱ្យ​​ប្រ​​សើរ​​ឡើង​​នូវ​​ការ​​យល់​​ដឹង​​អំពី​​ការ​​ពាក់​​មួក​​សុ​វត្ថិ​​ភាព​​នៅ​​ទូ​​ទាំង​​ប្រ​ទេស​​តាម​​រយៈ​​ គម្រោង​​នេះ​​ដោយ​​ផ្តល់​​ដល់​​កុមារ​​នៅ​​តាម​​សា​​លា​​បឋម​​សិក្សា​ ​​និង​​លោក​​គ្រូ ​អ្នក​​គ្រូ​​នូវ​​មួក​​សុវត្ថិ​​ភាព​​ដែល​​មាន​​គុណ​​ភាព​​ ​និង​​ការ​​អប់​រំ​​អំ​ពី​​សុ​វត្ថិ​​ភាព​​ចរា​​ចរណ៍​,​​ ​បង្កើត​​នូវ​​យុទ្ធ​​នា​​ការ​​អប់​រំ​​ផ្សព្វ​​ផ្សាយ​​ជា​​សា​​ធា​រណៈ​​ ​និង​​ទាក់​​ទាញ​​មតិ​​គាំ​​ទ្រ​​សម្រាប់​​ការ​​អនុ​​វត្ត​​ច្បាប់​​ដែល​​កំណត់​​ឱ្យ​​អ្នក​រួម​​ដំ​​ណើរ​​ជា​​មួយ​​តាម​​ទោ​​ចក្រ​​យាន​​យន្ត​​ត្រូវ​​តែ​​ពាក់​​មួក​​សុ​វត្ថិ​​ភាព​។​

​សម្រាប់​​ព័ត៌​​មាន​​បន្ថែម​​ ​សូម​​ទំ​នាក់​​ទំ​នង​
​លោក​ ​​គឹម​​ ​បញ្ញា​
​នា​យក​ ​​អង្គ​ការ​​មូល​​និ​ធិ​​បង្ការ​​របួស​ ​​អា​​ស៊ី​​ ​ប្រ​​ចាំ​​ប្រ​​ទេស​​កម្ពុជា​
​ផ្ទះ​​លេខ​​ ​១​៨​​បេ​​អឺ​​០​ ​ផ្លូវ​​លេខ​​ ​៣​៤​៨​ ​សង្កាត់​​ទូល​​ស្វាយ​​ព្រៃ​​ទី​១​ ​​ខណ្ឌ​​ចំ​ការ​​មន​ ​​រាជ​​ធានី​​ភ្នំ​​ពេញ​
​ទូរ​​ស័ព្ទ​​លេខ​៖​​ ​៨​៥​៥​ ​១​២​ ​៤​២​៤​ ​២​៣​៤​;​ ​អ៊ី​​ម៉ែល​​៖​ ​pagna.kim@aipf-cambodia.org៕

####

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
31 នាក់