តាម​រយៈ​គម្រោង​ "ភ្នាក់​ងារ​ជំរុញ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ជា​វិជ្ជ​មាន"​ អ្នក​សារ​ព័ត៌​មាន​នឹង​ធ្វើ​ការ​ទាក់​ទាញ​មតិ​គាំ​ទ្រ​លើ​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​កុមារ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​

តាម​រយៈ​គម្រោង​ "ភ្នាក់​ងារ​ជំរុញ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ជា​វិជ្ជ​មាន"​ អ្នក​សារ​ព័ត៌​មាន​នឹង​ធ្វើ​ការ​ទាក់​ទាញ​មតិ​គាំ​ទ្រ​លើ​ការ​ពាក់​មួក​សុវត្ថិ​ភាព​សម្រាប់​កុមារ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​

រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥  

​      ៖អ្នក​សារ​ព័ត៌​មាន​នៃ​ឧស្សា​ហ​កម្ម​ ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ​កំ​ពុង​ខិត​ខំ​បំពេញ​កិច្ច​ការ​សំ​ដៅ​បង្កើន​ការ​ពាក់​មួក​សុវត្ថិ​ភាព​នៅ​ ទូ​ទាំង​ប្រ​ទេស​កម្ពុជា​។​ ​ជា​មួយ​នឹង​សមត្ថ​ភាព​ក្នុង​នាម​ជា​អ្នក​មាន​ឥទ្ធិ​ពល​សម្រាប់​ស​កម្ម​ភាព​ ជា​ទង្វើ​ល្អ​នៅ​ក្នុង​សង្គម​ ​អ្នក​សារ​ព័ត៌​មាន​នឹង​បន្ត​ដើរ​តួ​នាទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ជូន​ដំណឹង ​ដល់​សា​ធា​រណៈ​ជន​អំ​ពី​ច្បាប់​ស្តី​ពី​ចរា​ចរណ៍​ផ្លូវ​គោក​ថ្មី​។ ​​ថ្ងៃ​នេះ​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​អា​ស៊ី​ស​ហ​ការ​ជា​មួយ​ក្លឹប​ អ្នក​កា​សែត​កម្ពុជា​បាន​ប្រា​រព្ធ​វេ​ទិ​កា​មួយ​ ​ជា​មួយ​អ្នក​តំ​ណាង​ជាន់​ខ្ពស់​មក​ពី​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រ​មាណ​ ចំនួន​៥៥​រូប​ ​ដើម្បី​ធ្វើ​ការ​ពិ​ភាក្សា​អំ​ពី​វិ​ធី​ដែល​អ្នក​សារ​ព័ត៌​មាន​អាច​គាំ​ទ្រ ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើន​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​ ក្នុង​ចំណោម​កុ​មារ​។​

ចូល​រួម​ជា​អធិប​តី​ក្នុង​វេទិ​កា​នេះ​រួម​មាន​ ​ឯក​ឧត្តម​ ​ខៀវ​ ​កាញា​រីទ្ធ​ ​រដ្ឋ​មន្រ្តី​ក្រ​សួង​ព័ត៌​មាន​,​ ​លោក​ជំទាវ​ ​មឹន​ ​មាណ​វី​ ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​សា​ធា​រ​ណ​ការ​ ​និង​ដឹក​ជញ្ជូន​ ​ឯក​ឧត្តម​ឧត្តម​សេនី​យ៍​ រុន​ រ័ត្ន​វាស​នា​ ​ប្រធាន​នាយ​ក​ដ្ឋាន​សណ្តាប់​ធ្នាប់​ ​លោក​ស្រី​ ​មៀ​រ៉ាម​ ​ស៊ី​ឌីគ​ ​ប្រ​ធាន​នា​យិ​ការ​ប្រតិ​បត្តិ​ ​អង្គការ​មូល​និធិ​បង្ការ​របួស​ ​អា​ស៊ី​ ​ ​និង​លោក​ ​ឆាយ​ ​សុ​ផល​ ​នា​យក​ប្រតិ​បត្តិ​ ​ក្លឹប​អ្នក​កា​សែត​កម្ពុជា​។​

អ្នក​ចូល​រួម​បាន​ពិ​ភាក្សា​គ្នា​អំ​ពី​លទ្ធ​ផល​នៃ​ការ​វិ​ភាគ​លើ​ការ​រួម​ ចំ​ណែក​ការ​ពារ​ការ​ខាត​បង់​ថវិកា​ ​និង​ការ​ជួយ​សង្រ្គោះ​ជី​វិត​អ្នក​រួម​ដំ​ណើរ​តាម​ទោច​ក្រ​យាន​យន្ត​ ​ព្រម​ទាំង​កុមារ​ ​បើ​មាន​ការ​អនុវត្ត​ច្បាប់​ពាក់​មួក​សុវត្ថិ​ភាព​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព​ ខ្ពស់​ ​និង​ថា​តើ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បែប​ណា​ជុំ​វិញ​ប្រ​ធាន​បទ​សុ​វត្ថិ​ ភាព​ចរា​ចរណ៍​ ​និង​ការ​ពាក់​មួក​សុវ​ត្ថិ​ភាព​ដើម្បី​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ ​សំ​ដៅ​ឲ្យ​បាន​ទៅ​ដល់​សហគមន៍​កាន់​តែ​ទូ​លំ​ទូ​លាយ​ខ្លាំង​ឡើង​។​ ​និ​ព​ន្ធ​នាយក​កា​សែត​ភ្នំ​ពេញ​ប៉ុស្តិ៍​ ​និង​គេ​ហ​ទំព័រ​ថ្មី​ថ្មី​ដែល​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​តាម​បណ្តាញ​អ៊ីន​ធើ​ ណេត​ ​បាន​ពិ​ភាក្សា​វែក​ញែក​អំពី​តួ​នាទី​ដ៏​មាន​សារៈ​សំខាន់​របស់​ប្រ​ព័ន្ធ​ ផ្សព្វ​ផ្សាយ​ក្នុង​ការ​លើក​ស្ទួយ​ការ​ពាក់​មួក​សុវ​ត្ថិ​ភាព​ក្នុង​ចំ​ណោម​ អ្នក​រួម​ដំ​ណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ជា​ពិ​សេស​ចំពោះ​កុមារ​។​ ​អ្នក​តំ​ណាង​ស្ថា​នីយ៍​វិទ្យុ​ ​A​B​C​ ​និង​មណ្ឌល​ព័ត៌​មាន​ស្ត្រី​កម្ពុជា​ក៏​បាន​បង្ហាញ​ពី​ករណី​សិក្សា​ស្តី​ពី​ របៀប​នៃ​ការ​ចូល​រួម​របស់​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ ​ដែល​អាច​នាំ​ឱ្យ​មាន​ការ​លើក​កម្ពស់​នៃ​ការ​ពាក់​មួក​សុ​វត្ថិ​ភាព​និង​សុ​ វត្ថិ​ភាព​ចរា​ចរណ៍​។​

ឯក​ឧត្តម​ ​ខៀវ​ ​កាញា​រីទ្ធ​ ​ដែល​បាន​ថ្លែង​សុន្ទ​រក​ថា​ ​និង​ផ្តល់​អនុ​សាសន៍​នៅ​ក្នុង​អង្គ​វេទិកា​ថ្នាក់​និពន្ធ​នាយ​ក​សារ​ព័ត៌​ មាន​នេះ​បាន​មាន​ប្រ​សាសន៍​ថា​៖​ ​“​ការ​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​របស់​លោក​-​អ្នក​អំពី​ប្រ​ធាន​បទ​សុវត្ថិ​ ភាព​ចរាចរណ៍​ឲ្យ​បាន​ជាប់​លាប់​ ​គឺ​ជា​សមាស​ធាតុ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​ជួយ​ផ្លាស់​ប្តូរ​អា​កប្ប​កិ​ រិ​យា​ ​និង​ឥរិយា​បថ​ក្នុង​ចំ​ណោម​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​របស់​ ប្រទេស​កម្ពុជា​ ​ជា​ពិ​សេស​ក្នុង​ចំ​ណោម​កុមារ​ដែល​ជា​ទី​ស្រ​ឡាញ់​របស់​យើង​។​ ​ប្រ​សិន​បើ​លោក​-​អ្នក​បន្ត​ធ្វើ​ការ​រាយ​ការណ៍​លើ​បញ្ហា​ប្រ​ឈម​ដ៏​ចំ​បង​ នេះ​ ​លោក​-​អ្ន​ក​ពិត​ជា​អាច​ជួយ​សង្គ្រោះ​ជី​វិត​មនុស្ស​បាន​យ៉ាង​ច្រើន​”​។​

គម្រោង​ ​“​ភ្នាក់​ងារ​ជំរុញ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ជា​វិជ្ជ​មាន​”​ ​មាន​គោល​បំណង​ដើម្បី​កសាង​សមត្ថ​ភាព​របស់​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ ​និង​អ្នក​ក​សាង​ ​និង​អនុវ​ត្ត​គោល​នយោ​បាយ​តាម​រយៈ​វេទិ​កា​ពិភា​ក្សា​,​ ​សិក្ខា​សា​លា​,​ ​វគ្គ​បណ្តុះ​បណ្តាល​ ​និង​ការ​ប្រ​ឡង​ប្រ​ណាំង​ដើម្បី​ទទួល​ពាន​រង្វាន់​។​ ​ស​កម្ម​ភាព​សំ​ខាន់​ៗ​នៃ​គម្រោង​ ​“​ភ្នាក់​ងារ​ជំ​រុញ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ជា​វិជ្ជ​មាន​”​ ​រួម​មាន​សិក្ខា​សា​លា​ពង្រឹង​សម​ត្ថ​ភាព​អ្នក​ក​សាង​ ​និង​អនុ​វត្ត​គោល​នយោ​បាយ​ដែល​បាន​ប្រា​រព្ធ​ធ្វើ​កាល​ពី​ខែ​ឧស​ភា​ឆ្នាំ​២ ​០​១​៥​,​ ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​អ្នក​សារ​ព័ត៌​មាន​ដែល​គ្រោង​ប្រា​រព្ធ​ធ្វើ​ ក្នុង​ខែ​កញ្ញា​ឆ្នាំ​២​០​១​៥​,​ ​ហើយ​និង​កម្ម​វិ​ធី​ ​“​ពាន​រង្វាន់​អ្នក​សារ​ព័ត៌​មាន​ គំ​រូ​”​។​ ​ស​កម្ម​ភាព​ទាំង​នេះ​ត្រូវ​បាន​គ្រោង​ឡើង​ដើម្បី​ជំរុញ​ឲ្យ​មាន​ទំនាក់​ ទំនង​ ​និ​ង​ការ​ផ្សព្វ​ផ្សាយ​លើ​បញ្ហា​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ប្រ​កប​ដោយ​ប្រ​ សិទ្ធ​ភាព​ខ្ពស់​។​ ​​អង្គការ​មូល​និធិ​បង្ការ​របួស​អា​ស៊ី​បាន​ពិ​ភាក្សា​ពី​វិ​ធី​នា​នា​ដែល​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​នេះ​អាច​ជួយ​គាំ​ទ្រ​ដល់​គម្រោង​ ​“​មួក​សុ​វត្ថិ​ភាព​មួយ​ ​ជួយ​ជី​វិត​បាន​ម្នាក់​”​ ​ដែល​មាន​គោល​បំ​ណង​បង្កើន​ការ​ពាក់​មួក​សុ​វត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​រួម ​ដំ​ណើរ​តាម​ទោ​ចក្រ​យាន​យន្ត​នៅ​ក្នុង​ឃុំ-​សង្កាត់​គោល​ដៅ​ឲ្យ​បាន​ឈាន​ ដល់​ ​៨​០​%​ ​ត្រឹម​ឆ្នាំ​២​០​១​៦​ ។​

លោក​​ជំ​​ទាវ​​ ​​មឹន​​ ​​មាណ​​វី​​ ​​បាន​​មាន​​ប្រ​​សាសន៍​​ថា​​៖​​ ​​“​​គម្រោង​​ភ្នាក់​​ងារ​​ជំ​រុញ​​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ជា​វិជ្ជ​មាន​  ​គឺ​ជា​យន្ត​ការ​ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​ឌិត​មួយ​ដើម្បី​ទទួល​បាន​ការ​គាំ​ ទ្រ​ពី​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ ​ក្នុង​ការ​បង្កើន​ការ​ពាក់​មួក​សុ​វត្ថិ​ភាព​ក្នុង​ចំ​ណោម​អ្នក​រួម​ដំ​ណើរ ​តាម​ទោ​ចក្​រ​យាន​យន្ត​ ​ព្រម​ទាំង​កុ​មារ​។​ ​យើង​មិន​ត្រឹម​តែ​ធ្វើ​ការ​ពិ​ភា​ក្សា​ពី​របៀប​ដែល​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ ​អាច​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​អំ​ពី​ប្រ​ធាន​បទ​សុ​វត្ថិ​ភាព​ចរាចរ​ ​ណ៍​ ​និង​ការ​ពាក់​មួក​សុ​វត្ថិ​ភាព​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​ វិជ្ជ​មាន​ប៉ុណ្ណោះ​ទេ​ ​តែ​យើង​ក៏​កំ​ពុង​តែ​ផ្តល់​ឲ្យ​អ្នក​បំ​ពេញ​កិច្ច​ការ​ក្នុង​ឧស្សា​ហ​កម្ម​ ព័ត៌​មាន​ទាំង​នេះ​នូវ​ឧទា​ហរណ៏​ជាក់​ស្តែង​ ​នា​នា​ដែល​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ ​និង​ទទួល​បាន​ជោគ​ជ័យ​ទាក់​ទង​ទៅ​នឹង​កិច្ច​ការ​ទាំង​នេះ”​។​

លោក​ស្រី​ ​មៀ​រ៉ាម​ ​ស៊ី​ឌីគ​ ​ប្រ​ធាន​នា​យក​ប្រ​តិ​បត្តិ​របស់​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​បាន​ពន្យល់​ថា​៖​ ​“​ការ​ក​សាង​សមត្ថ​ភាព​បែប​នេះ​ធ្លាប់​បាន​ដំ​ណើរ​ការ​យ៉ាង​ប្រ​សើរ​ ​និង​ទទួល​បាន​ជោគ​ជ័យ​។​ ​នៅ​ក្នុង​ប្រ​ទេស​វៀត​ណាម​ ​រយៈ​ពេល​ប្រាំ​មួយ​ខែ​ក្រោយ​មក​បន្ទាប់​ពី​យើង​ខ្ញុំ​បាន​ប្រា​រព្ធ​សិក្ខា ​សា​លា​ជា​មួយ​អ្នក​សារ​ព័ត៌​មាន​ស្តី​ពី​ការ​ធ្វើ​សេច​ក្តី​រាយ​ការណ៍​ប្រ​ កប​ដោយ​ប្រ​សិទ្ធិ​ភាព​លើ​បញ្ហា​ពាក់​មួក​សុ​វត្ថិភាព​នៅ​ក្នុង​ចំ​ណោម​កុ​ មារ​ ​ពួក​គេ​បាន​បង្កើត​អត្ថ​បទ​ព័ត៌​មាន​,​ ​អត្ថ​បទ​យក​ការណ៍​ ​និង​ឯក​សារ​ទូ​រទស្សន៍​ចំនួន​ប្រ​មាណ​៨​០​។​ ​ហើយ​ខ្ញុំ​មាន​ក្តី​សង្ឃឹម​ថា​យើង​នឹង​ឃើញ​លទ្ធផល​ស្រ​ដៀង​គ្នា​នេះ​ដែ​រនៅ ​ក្នុង​ប្រ​ទេស​កម្ពុជា​ ​ដែល​ជា​លទ្ធ​ផល​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​អត្រា​ពាក់​មួក​សុ​វត្ថិ ​ភាព​នៅ​កម្ពុជា​”​។​

###​

​អំ​ពី​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​អា​ស៊ី​
​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​ ​គឺ​ជា​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ ​និង​មិន​ស្វែង​រក​ប្រាក់​ចំ​ណេញ​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ ក្នុង​ការ​បង្ការ​ការ​រង​របួស​ ​និង​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ក្នុង​បណ្តា​ប្រ​ទេស​ដែលមាន​ចំ​ណូល​ទាប​ ​និង​មធ្យម​។​ ​អស់​រយៈ​ពេល​១​៥​ឆ្នាំ​មក​ហើយ​ដែល​អង្គការ​មូល​និ​ធិ​បង្ការ​របួស​អា​ស៊ី​​ បាន​អនុ​វត្ត​កម្ម​វិ​ធី​សុ​វត្ថិ​ភាព​ចរាចរណ៍​ដ៏​មាន​ប្រ​សិទ្ធ​ភាព​នៅ​បណ្តា​ប្រ​ទេស ​ជា​ច្រើន​រួម​មាន​នៅ​ទ្វីប​អា​ស៊ី​ ​និង​ទ្វីប​អា​ហ្វ្រិច​។​ ​ដើម្បី​ស្វែង​យល់​បន្ថែម​សូម​ចូល​ទស្សនា​ ​គេ​ហ​ទំ​ព័​រ​ a​s​i​a​i​n​j​u​r​y​.​o​r​g​ ​ឬ​ភ្ជាប់​ទំ​នាក់​ទំ​នង​ជា​មួយ​យើង​ខ្ញុំ​នៅ​លើ​ ​T​w​i​t​t​e​r​ ​@​A​I​P​F​o​u​n​d​a​t​i​o​n​។​

អំ​ពី​គម្រោង​ ​“​មួក​សុ​វត្ថិ​ភាព​មួយ​ ជួយ​ជី​វិត​បាន​ម្នាក់​”​

“​គម្រោង​ ​“​មួក​សុវ​ត្ថិ​ភាព​មួយ​ ​ជួយ​ជីវិត​បាន​ម្នាក់​”​ ​គឺ​ជា​គម្រោង​មួយ​ដែល​មាន​រយៈ​ពេល​២​ឆ្នាំ​ ​ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ក​ម្ម​វិ​ធី​ Development Innovation Ventures (DIV) ​នៃ​ទី​ភ្នាក់​ងារ​ស​ហ​រដ្ឋ​អា​មេ​រិក​សម្រាប់​ការ​អភិ​វឌ្ឍន៍​អន្តរ​ជាតិ​ ​និង​ពី​មូល​និ​ធិ​ស​ហ​ព័ន្ធ​យាន​យន្ត​អន្តរ​ជាតិ/​មូល​និ​ធិ​សុ​វត្ថិភាព​ចរា​ចរណ៍,​ ​មូល​និ​ធិ​ក្រុម​ហ៊ុន​ ​យូ​ភី​អេស​ ​និង​មជ្ឈ​មណ្ឌល​ស​ហ​រដ្ឋ​អា​មេ​រិក​សម្រាប់​បង្ការ​ ​និង​គ្រប់​គ្រង​ជម្ងឺ​។​ ​គម្រោង​នេះ​មាន​គោល​ដៅ​បង្កើន​អត្រា​នៃ​ការ​ពាក់​មួក​សុ​វត្ថិ​ភាព​សំរាប់​ អ្នក​រួម​ដំ​ណើរ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​។​ ​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​អា​ស៊ី​ ​មាន​បំ​ណង​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​ការ​យល់​ដឹង​អំ​ពី​ការ​ពាក់​មួក​សុ​វត្ថិ​ភាព​នៅ​ទូ​ទាំង​ប្​រទេស​ ​តាម​រយៈ​គម្រោង​នេះ​ដោយ​ផ្តល់​ដល់​កុមារ​នៅ​តាម​សា​លា​បឋម​សិក្សា​ ​និង​លោក​គ្រូ​ ​អ្នក​គ្រូ​នូវ​មួក​សុវត្ថិ​ភាព​ដែល​មាន​គុណ​ភាព​ ​និង​ការ​អប់រំ​អំពី​សុវត្ថិ​ភាព​ចរាចរណ៍​ ​បង្កើត​នូវ​យុទ្ធ​នាការ​អប់​រំ​ផ្សព្វ​ផ្សាយ​ជា​សា​ធារ​ណៈ ​និង​ទាក់​ទាញ​មតិ​គាំ​ទ្រ​សម្រាប់​ការ​អនុវត្ត​ច្បាប់​ដែល​កំ​ណត់​ឲ្យ​អ្នក​រួម​ដំ​ណើរ​ជា​មួយ​តាម​ម៉ូតូ​ ​ត្រូវ​តែ​ពាក់​មួក​សុ​វត្ថិ​ភាព​។​

សម្រាប់​ព័ត៌​មាន​បន្ថែម​

​សូម​ទំ​នាក់​ទំនង​
​លោក​ ​គឹម​ ​បញ្ញា​
​នា​យក​ ​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​អា​ស៊ី ​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​
​ផ្ទះ​លេខ​ ​១​៨​បេ​អឺ​០​ ​ផ្លូវ​លេខ​ ​៣​៤​៨ ​សង្កាត់​ទូល​ស្វាយ​ព្រៃ​ទី​១ ​ខណ្ឌ​ចំ​ការ​មន​ រាជ​ធានី​ភ្នំ​ពេញ​
​ទូរ​ស័ព្ទ​លេខ​៖ ​+៨៥​៥​ ​១​២​ ​៤​២​៤​ ​២​៣​៤​;​ ​អ៊ី​ម៉ែល​៖​ pagna.kim@aipf-cambodia.org៕

###

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
32 នាក់