មន្រ្តី​នគរ​បាល​ចរាចរណ៍​ចុះ​ផ្សព្វ​ផ្សាយ​ដល់​សិស្សា​នុ​សិស្ស​​ដើម្បី​ពង្រឹង​

មន្រ្តី​នគរ​បាល​ចរាចរណ៍​ចុះ​ផ្សព្វ​ផ្សាយ​ដល់​សិស្សា​នុ​សិស្ស​​ដើម្បី​ពង្រឹង​

ថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥, ភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ៖ 

មន្រ្តី​នគរបាល​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​   បាន​ចុះ​ជួប​ជាមួយ​សិស្សា​នុសិស្ស​នៅ​តាម​សា​លា​រៀន​ដើម្បី​​ណែ​នាំ​ពី​សុវត្ថិ​ភាព​​ចរា​ចរណ៍​ក្នុង​ឱកាស​ទិវា​កុមារ​អន្តរ​ជាតិ។​      មន្រ្តី​នគរបាល​ចរាចរណ៍​ចំនួន៥​រូប​បាន​ចុះ​ជួប​ជាមួយ​សិស្សា​នុ​សិស្ស​​តាម​សា​លា​រៀន​គោល​ដៅ​នី​មួយ​របស់​គម្រោង​    មួក​សុវត្ថិ​ភាព​មួយ  ​ ជួយ​ជីវិត​បាន​ម្នាក់​       ដោយ​ធ្វើ​ការ​ជជែក​ពិភាក្សា​​អំពី​អ្នក​ថ្មើរ​ជើង​ឆ្លាត​វៃ​និង​សុវត្ថិ​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​ផ្លូវ​ព្រម​ទាំង​អំពី​ការ​ពាក់​មួក​សុវត្ថិ​ភាព​និង​អត្ថ​ប្រ​យោជន៍​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព។​

ជា​សរុប​មន្រ្តី​នគរ​បាល​ចរា​ចរណ៍​ចំនួន​ ៩០​រូប​ បាន​ចុះ​ជួប​ជាមួយ​សិស្សា​នុសិស្ស​តាម​សា​លា​រៀន​គោល​ដៅ​រយៈ​ពេល​បី​សប្តាហ៍​កន្លង​​ទៅ។​ លោក​ គី​ គួន ​នាយក​សា​លា​បឋម​សិក្សា​ចំបក់​បាន​មាន​ប្រសាសន៍​ថា៖ ​”នៅ​ក្នុង​ទិវា​ដ៏​សំខាន់​នេះ​ យើង​បាន​រំ​លេច​នូវ​សារៈ​សំខាន់​របស់​កុមារ​នៅ​ក្នុង​សង្គម​ ក៏​ដូច​ជា​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដែល​ងាយ​រង​គ្រោះ។​ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដែល​បាន​ផ្តល់​ឱកាស​ដល់​សិស្សា​នុ​សិស្ស​បាន​ស្វែង​យល់​ថា​តើ​សុខ​ភាព​ និង​សុវត្ថិ​ភាព​របស់​ពួក​គេ​មាន​សារៈសំខាន់​បែប​ណា”។ ​

​បន្ថែម​​ពី​​លើ​​ការ​​ធ្វើ​​ដំ​ណើរ​​តាម​​ទោ​ច​ក្រ​​យាន​​យន្ត​​ដោយ​​សុ​វត្ថិ​​ភាព​​ ​និង​​ការ​​ពាក់​​មួក​​សុ​វត្ថិ​​ភាព​​ឲ្យ​​បាន​​ត្រឹម​​ត្រូវ​​ ​មន្រ្តី​​នគរ​​បាល​​ចរា​​ចរណ៍​​បាន​​ធ្វើ​​ការ​​ណែ​​នាំ​​ដល់​​សិ​ស្សា​​នុ​​សិស្ស​អំពី​ ​  អ្នក​​ថ្មើរ​​​ជើង​​ឆ្លាត​​វៃ​​ ​​  ​  និង​​ជំនាញ​​ជិះ​​កង់​​ដោយ​​សុ​វត្ថិ​​ភាព​។​​ ​សិស្សា​​នុ​​សិស្ស​​ ​និង​​មន្រ្តី​​នគរ​​បាល​​ចរា​ចរណ៍​​​បាន​​ចូល​​រួម​​អនុវត្ត​​ជាក់​​ស្តែង​​អំ​ពី​​ជំនាញ​​សុវ​ត្ថិ​ភា​ព​​ចរា​​ចរណ៍​​មួយ​​ចំនួន​​នៅ​​លើ​​ផ្លូវ​​ថ្នល់​​ដែល​​បាន​​រៀប​​ចំ​​នៅ​​ក្នុង​​ទី​​ធ្លា​​សា​​លា​​រៀន​​នី​មួយ​ៗ​។​

​​ទិ​វា​​កុមារ​​អន្តរ​​ជាតិ​​ប្រ​​ព្រឹត្ត​​ទៅ​​នៅ​​ថ្ងៃ​​ទី​​០​១​​ ​ខែ​​មិ​ថុ​នា​​ ​ឆ្នាំ​​២​​០​​១​​៥​​ ​នៅ​​ទូ​​ទាំង​​ពិ​ភព​​លោក​​ក្នុង​​គោល​​បំ​ណង​​លើក​​កម្ពស់​​សុខ​​មាល​​ភាព​​របស់​​កុ​មារ​។​​ ​លោក​​ ​សាយ​​ ​សេ​ត​​ ​អ​ធិ​ការ​រង​​អធិ​ការ​​ដ្ឋាន​​នគរ​​បាល​​ស្រុក​​សំរោង​​ទង​​បាន​​មាន​​ប្រ​សាសន៍​​ថា​៖​​ ​“​កុ​មា​រ​​គ្រប់​​រូប​​មាន​​សិទ្ធ​​ទទួល​​បាន​​ការ​​ការ​​ពារ​​ទាំង​​សុខ​​ភាព​​ ​និង​​សុ​វត្ថិ​​ភាព​​ ​រួម​​ទាំង​​សុ​វត្ថិ​​ភាព​​ពី​​គ្រោះ​​ថ្នាក់​​ចរា​​ចរណ៍​​លើ​​ដ​ង​​ផ្លូវ​​ផង​​ដែរ​។​​ ​វា​​គឺ​​ជា​​កាត​​ព្វ​កិច្ច​​របស់​​យើង​​ដើម្បី​​ធា​​នា​​​ថា​​កុមារ​​ទាំង​​ឡាយ​​បាន​​យល់​​ដឹង​​អំ​ពី​សុ​វត្ថិ​ភាព​​ ​នៅ​​​ពេល​​ដែល​​ពួក​​គេ​​ធ្វើ​​ដំ​​ណើរ​​ទៅ​​មក​​នៅ​​លើ​​ដង​​ផ្លូវ​​ ​ហើយ​​ក៏​​ជា​​ការ​​ទទួល​​ខុស​​ត្រូវ​​របស់​​យើង​​ក្នុង​​ការ​​ផ្តល់​​ការ​​អប់​​រំ​​ដល់​​ ពួក​​គេ​​ផង​​ដែរ​”​។​​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
29 នាក់