យុវជន មន្ត្រីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជួបពិភាក្សាគ្នារកដំណោះស្រាយកាត់បន្ថយការប្រើទូរស័ព្ទពេលបើកបរ និងការដាក់ចេញសេចក្តីថ្លែងការណ៍រួមអំពាវនាវឲ្យមានចំណាត់ការ

យុវជន មន្ត្រីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជួបពិភាក្សាគ្នារកដំណោះស្រាយកាត់បន្ថយការប្រើទូរស័ព្ទពេលបើកបរ និងការដាក់ចេញសេចក្តីថ្លែងការណ៍រួមអំពាវនាវឲ្យមានចំណាត់ការ

ភ្នំពេញ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ - ថ្ងៃនេះអង្គការមូលនិធិបង្ការរបួសអាស៊ីបានរៀបចំឱ្យមានកិច្ចសន្ទនារវាងក្រុមយុវជនគំរូដើម្បីសុវត្ថិភាព ចរាចរណ៍ យុវជនមកពីស្ថាប័ននានា មន្ត្រីរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាលដើម្បីពិភាក្សាអំពីបញ្ហាការប្រើទូរស័ព្ទពេលបើកបរ។ 

កិច្ចសន្ទនានេះក៏ជាឱកាសមួយសម្រាប់ក្រុមយុវជនគំរូដើម្បីសុវត្ថិភាពចរាចរណ៍ជូនសេចក្តីថ្លែងការណ៍រួមជូនលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យាន អគ្គស្នងការរងនគរបាលជាតិ និងតំណាងមកពីក្រសួង អប់រំ យុវជន និងកីឡា។    សេចក្តីថ្លែងការណ៍រួមនេះអំពាវនាវដល់ស្ថាប័នរដ្ឋាភិបាល អ្នកពាក់ព័ន្ធ និងសាធា រណជនទូទៅសុំឱ្យអនុវត្តវិធានការដែលមានប្រសិទ្ធភាពដើម្បីកាត់បន្ថយការស្លាប់ និងការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការប្រើទូរស័ព្ទដៃ។

យុទ្ធនាការកាត់បន្ថយការប្រើទូរស័ព្ទពេលបើកបរនេះគឺជាផ្នែកមួយនៃកម្មវិធី “ការប្រើប្រាស់ផ្លូវដោយសុវត្ថិ ភាព” ដែលគាំទ្រដោយមូលនិធិក្រុមហ៊ុនយូភីអេស។ កម្មវិធីនេះធ្វើការជាមួយយុវជនដែលគ្មានបទពិសោធន៍ក្នុងការបើករដើម្បីកែប្រែឥរិយាបថនៃការបើកបរដោយមិនយកចិត្តទុក ដាក់របស់ពួកគេ ហើយកម្មវិធីនេះក៏បង្កើនកំរិតនៃការពាក់មួកសុវត្ថិភាពក្នុងចំណោមសិស្សា នុស្សិសសាលាបឋមសិក្សាគោលដៅផងដែរ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខា ធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ដែលមានអញ្ជើញចូលរួមក្នុងពិធីនេះបានមានប្រសាសន៍ ថា “គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍សូមគាំទ្រសេចក្តីអំពាវនាវនេះ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យុវជនគំរូក្នុងការទាញចំណាប់អារម្មណ៍សាធារណជនចំពោះប្រធានបទនេះ។ គណៈកម្មាធិការជាតិនឹងទទួលយកសេចក្តីអំពាវនាវនេះ និងពិចារ ណាចំពោះចំនុចនេះពេលបង្កើតផែនការសកម្មភាពនាពេលខាងមុខ”។

មានមនុស្សជាង១០០នាក់បានចូលរួមក្នុងកម្មវិធីកិច្ចសន្ទនានេះដែលក្នុងនោះរួមមានតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា អគ្គស្នងការដ្ឋាននគរបាលជាតិ វិស័យឯកជន ស្ថាប័នសង្គមស៊ីវិល សាកលវិទ្យាល័យដៃគូ និងយុវជនមកពីសាកលវិទ្យាល័យនានា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យាន អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ថា “មានគំនិតល្អៗជាច្រើនដែលបានលើកឡើងក្នុងថ្ងៃនេះ ហើយខ្ញុំមានការរំភើបនឹងឃើញការប្តេជ្ញាចិត្តរបស់អ្នកទាំងអស់គ្នាចំពោះវិធានការកាត់បន្ថយការបើកបរដោយមិនយកចិត្តទុកដាក់ ហើយយើងរង់ចាំធ្វើការរួមគ្នាដើម្បីប្រែក្លាយគំនិតទាំងនេះទៅជាការអនុវត្តន៍ជាក់ស្តែង។”
កម្មវិធីកិច្ចសន្ទនានេះបានរួមបញ្ចូលនូវវេទិកាពិភាក្សាអំពីថាតើគួរធ្វើដូចម្តេចដើម្បីអនុវត្តសកម្មភាពជាក់ស្តែងក្នុងការដោះស្រាយបញ្ហានៃការប្រើទូរស័ព្ទពេលបើកបរនេះ។ កិច្ចសន្ទ​នា​បានធ្វើឡើងចំពោះប្រធានបថនៃការអប់រំ និងលើកកម្ពស់ចំណេះដឹង ភាពជាដៃគូ និងកិច្ចសហប្រត្តិបត្តិការ និងការអនុវត្តច្បាប់់។ កិច្ចសន្ទនាក៏បានផ្តោតជាសំខាន់ទៅលើការចូលរួមផ្សព្វផ្សាយអប់រំរបស់សហគមន៍  និងកិច្ចសហការជាមួយការអនុវត្តច្បាប់ដែលជាវិធី  សាស្ត្រដែលមានអំណេះអំណាងច្បាស់លាស់ក្នុងការកាត់បន្ថយការបាត់បង់ជីវិតដែលបណ្តាលមកពីការបើកបដោយមិនយកចិត្តទុកដាក់។ មន្ត្រីនគរបាលដែលមានវត្តមាននៅទីនោះនឹងពិភាក្សាគ្នាដើម្បីរកលទ្ធភាពឲ្យមានអនុវត្តច្បាប់ចំពោះករណីនៃការប្រើទូរស័ព្ទដៃពេលបើកបរនេះ។

ឯកឧត្តម ចឹក លីម អគ្គនាយករងយុវជន និងជាតំណាងក្រសួងអប់រំយុវជន និងកីឡាបានមានប្រសាសន៍ថា ”ខ្ញុំមានការរំភើបនឹងការលះបង់របស់យុវជនក្នុងការធ្វើឱ្យដងផ្លូវក្នុង​សហ​គមន៍​មានសុវត្ថិភាព”។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី បានមានប្រសាសន៍ថា “នៅពេលដែលមានផែនការយុទ្ធសាស្ត្រ មន្ត្រីនគរបាលនឹងអាចអនុវត្តច្បាប់ក្នុងរបៀបតែមួយ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាពីមន្ត្រីនគរបាល និងអ្នកបើកបរក្នុងការគ្រប់គ្រងឥរិយាបថនៃការបើកបរដោយមិនយកចិត្តទុកដាក់ នឹងនាំមកនូវលទ្ធផលជាវិជ្ជមាននៃការកាត់បន្ថយគ្រោះថ្នាក់ចរា​ចរណ៍ទូទាំងប្រទេស“

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
58 នាក់