សម្រាប់អ្នកតាក់តែងគោលនយោបាយ

យើងសូមកោតសរសើរចំពោះការប្តេជ្ញាចិត្ត   និង​សមិទ្ធ​ផល​សម្រេច​​បាន​របស់​​រាជ​​រដ្ឋា​​ភិបាល​​ និង​ស្ថាប័ននីតិបញ្ញតិ្ត​ ក្នុង​ការ​លើក​កម្ពស់​សុវត្ថិ​ភាព​ចរាចរណ៍ និង​បង្កើន​ការ​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​អ្នក​​​ប្រើ​ប្រាស់​ផ្លូវ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។   ប៉ុន្តែ​យើង​ខ្ញុំ​កត់​សំគាល់​​ឃើញ​ថា​​នៅ​​មាន​​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​អនុវត្ត​ក្នុង​វិស័យ​នេះ។ យើងខ្ញុំសូម​ទទួចឲ្យ​រាជ​រដ្ឋា​ភិបាល   ផ្តល់អាទិភាព​ខ្ពស់​ចំពោះ​ការ​ងារ​សុវត្ថិ​ភាព​នៅ​ក្នុង​របៀប​វារៈ​នយោ​បាយ​របស់​ខ្លួន​។ យើង​សូម​អំពាវ​នាវ​ដោយ​ទទូច​​ដល់​ស្ថាប័ននិ​តិ​ប្រតិ​បត្តិ​ និង​ស្ថាប័ន​និតិ​បញ្ញត្តិ​សូម​បង្កើន​នូវ​វិធាន​​ការ​​ភ្លាមៗ​​បន្ថែម​​ទៀត​   ដូច​ដែល​បាន​ស្នើ​ឡើង​ខាង​ក្រោម​នេះ​ ៖

  • សូម​អនុម័ត​គោល​នយោ​បាយ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ និង​​ផែន​​ការ​សកម្ម​ភាព​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​រយៈ​ពេល​ ១០​ឆ្នាំ​ដែល​ក្នុង​នោះ​គោល​ដៅ​ដ៏​មាន​សារៈ​សំខាន់​មួយ​គឺ​បង្កើន​ការ​ពាក់​មួក​  ​សុវត្ថិ​​ភាព​ឲ្យ​បាន​១០០%​ ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​តាម​ទោ​ចក្រ​យាន​​យន្ត​។
  • សូម​ពិនិត្យ​លទ្ធ​ភាព​ពន្លឿន​ដំណើរ​ការ​ពិនិត្យ​ និង​អនុម័ត​លើ​សេច​ក្តី​​ព្រាង​​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ (ថ្មី)​ ដែល​ក្នុង​នោះ​ក៏​បាន​​កំណត់​ពី​​​ភាព​​ចាំ​បាច់​ឲ្យ​អ្នក​រួម​ដំណើរ​​តាម​ទោ​ចក្រ​យាន​យន្ត​គិត​ទាំង​​កុមារ​ត្រូវ​​តែ​ពាក់​មួក​សុវត្ថិ​ភាព​​រាល់​​ពេល​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ​។
  • ពង្រឹង​គុណ​ភាព​សាលា​បង្រៀន​បើក​បរ​ និង​ការ​ប្រឡង​យក​ប័ណ្ណ​បើក​បរ​ និង​ជម្រុញ​ឲ្យ​បាន​ឆាប់​សម្រាប់​នីតិ​វិធី​ដក​ពិន្ទុ​លើ​ប័ណ្ណ​បើកបរ​។
  • ផ្តល់​សេវា​សង្រ្គោះ​បន្ទាន់​ និង​សង្រ្គោះ​បឋម​ផ្នែក​វេជ្ជ​សាស្ត្រ​​ឲ្យ​បាន​​ទាន់​​ពេល​វេលា​ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ និង​សម​ធម៌​ដល់​ជន​រង​គ្រោះ​ដោយ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​។
  • បង្កើន​ការ​អប់រំ​ និង​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ឲ្យ​បាន​កាន់​តែ​ទូលំ​​ទូលាយ​​អំពី​សុវត្ថិ​ភាព​ចរាចរណ៌​ផ្លូវ​គោក​ និង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​នៅ​​តាម​​សាលា​រៀន​ សាកល​វិទ្យា​ល័យ​ និង​សហ​គមន៍​ ជា​ពិសេស​នៅ​តាម​​តំបន់​ដែល​នៅ​ជាប់​ផ្លូវ​ជាតិ​ និង​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​។
  • ផ្សព្វផ្សាយ និង​ដាក់​បញ្ចូល​នូវ​គោល​នយោ​បាយ និង​ផែន​ការ​​សកម្ម​ភាព​​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ទៅ​ក្នុង​ផែន​ការ​អភិ​វឌ្ឍន៍​ថ្នាក់​មូល​ដ្ឋាន​​ដោយ​ផ្តល់​នូវ​ធន​ធាន​គ្រប់​គ្រាន់​សម្រាប់​ការ​អនុវត្ត​ផង​ដែរ​។
  • ផ្តល់​នូវ​ការ​គាំទ្រ​ផ្នែក​ហិរញ​វត្ថុ​ សម្ភារៈ​បច្ចេក​ទេស​ និង​ការ​​បណ្តុះ​​បណ្តាល​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ដល់​មន្ត្រី​នគរ​បាល​ចរាចរណ៍​ផ្លូវ​​គោក​។
  • សូម​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​​ផ្លូវ​​គោក​​ដែល​នៅ​ជា​ធរ​មាន​ និង​​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​កាន់​តែ​ហ្មឹង​​ម៉ាត់​​នៅ​ពេល​សេចក្តី​ព្រាង​ច្បាប់​ស្តី​​ពី​ចរាចរណ៍​ផ្លូវ​គោក​ (ថ្មី) ចូល​ជា​​ធរ​មាន។
សម្រាប់អ្នកតាក់តែងគោលនយោបាយ
ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
29 នាក់

Importance Of Properly Helmet Using