ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

ក្នុង​ប្រ​ទេស​កម្ពុជា​ គ្រឿង​ស្រ​វឹង​គឺ​ជា​កត្តា​មួយ​ចម្បង​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ និង​រង​របួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ។​ មាន​មនុស្ស​ច្រើន​ជាង​ ២៥០​នាក់​ បាន​ស្លាប់​ និង​រាប់​ពាន់​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​ដោយ​សារ​តែ​ការ​បើក​បរ​មាន​ជាតិ​ស្រវឹង។​  ការ​ស្លាប់ ​និង​រង​របួស​ទាំង​នេះ​គឺ​អាច​ការ​ពារ​បាន​ដោយ​ងាយ​ស្រួល។​

ជាតិ​អាល់​កុល​ធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​ប្រ​ថុយ​នឹង​គ្រោះ​ថ្នាក់​ដូច​ជា៖​ ការ​បើក​បរ​ដោយ​គ្មាន​ការ​ប្រុង​ប្រ​យ័ត្ន​ មិន​ពាក់​មួក​សុវត្ថិ​ភាព​ និង​ការ​បើក​បរ​ហួស​ល្បឿន​កំ​ណត់។​ ឥរិយា​បថ​ប្រថុយ​ប្រថាន​ទាំង​អស់​នេះ​គឺជា​កត្តា​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​   ហើយ​តាម​រយៈ​ការ​បង្កើន​ឱកាស​ពិសារ​គ្រឿង​ស្រវឹង​ហើយ​បើក​បរ​ហា​និ​ភ័យ​ដល់​ស្លាប់​ ឬ​របួស​  ក៏​មាន​ការ​កើន​ឡើង​ដែរ​អ្នក​បើក​បរ​ដែល​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​បង្ក​ឲ្យ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ជា​ច្រើន​ដទៃ​ទៀត​ដូច​ជា​អ្នក​ថ្មើរ​ជើង​ អ្នក​ជិះ​កង់​ជា​ដើម​ ស្ថិត​ក្នុង​ភាព​ប្រ​ឈម​ទៅ​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍។​ ជាតិ​អាល់​កុល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សមត្ថ​ភាព​របស់​មនុស្ស​ក្នុង​ការ​បញ្ជា​យាន​យន្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​មាន​សុវត្ថិ​ភាព។​  ​ ការ​ប្រតិ​កម្ម​តប​ទៅ​នឹង​គ្រោះ​ថ្នាក់​ដោយ​ចៃ​​ដន្យ​ និង​​ស្ថាន​​ភាព​ប្រកប​ដោយ​គ្រោះ​ថ្នាក់​នៅ​លើ​ដង​ផ្លូវ​ក៏​មាន​កម្រិត​ទាប​ផង​ដែរ។​ ជាតិ​អាល់​កុល​ អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ហ៊ាន​បើក​បរ​យ៉ាង​សា​ហាវ​ដោយ​បើក​បរ​រេ​ពេញ​ផ្លូវ​ហើយ​ពេល​ខ្លះ​បើក​បរ​ទាំង​ងងុយ​គេង​នៅ​លើ​ចង្កូត​រថយន្ត​ និង​​ដៃ​ចង្កូត​ម៉ូតូ។​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​បង្ក​ឡើង​ដោយ​គ្រឿង​ស្រវឹង​ភាគ​ច្រើន​កើត​ឡើង​ នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អា​ទិត្យ​ ក្នុង​នោះ​ស្ទើរ​តែ​ ៤០%​ បាន​កើត​ឡើង​ចន្លោះ​ម៉ោង​ ៦ ​ទៅ​ ម៉ោង​ ៩ ​ល្ងាច។​ អ្នក​បើក​បរ​វ័យ​ក្មេង​មាន​អាយុ​ចន្លោះ​ពី ​២០​ ឆ្នាំ​ទៅ​ ៣៤​ ឆ្នាំ​ជា​វ័យ​ដែល​បាន​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ និង​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ហើយ​ការ​ស្លាប់​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​បើក​បរ​ក្រោយ​ពិសារ​គ្រឿង​ស្រវឹង​កើត​ឡើង​នៅ​តាម​បណ្តា​ផ្លូវ​ជាតិ​សំខាន់។​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
34 នាក់

Importance Of Properly Helmet Using