ហា​និ​ភ័យ​នៃ​ការ​បើក​បរ​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង​

ហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

ជាតិ​អាល់​កុល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ការ​​សម្រេច​​ចិត្ត​​របស់​​មនុស្ស​​ដោយ​​ពួក​​គេ​​ហ៊ាន​​ប្រថុយ​​នឹង​​គ្រោះ​​ថ្នាក់​​ ហើយ​​ការ​​តប​​ត​ ​និង​​ប្រតិ​​កម្ម​​ទៅ​​នឹង​​ឧប​​សគ្គ​​ក៏​​មាន​​លក្ខណៈ​​ទាប​​ផង​​ដែរ​។​ មនុស្ស​​ម្នាក់​​អាច​​នឹង​​មិន​​មាន​​អា​រម្មណ៍​​ថា​​ស្រវឹង​​ តែ​​ជំនាញ​​ និង​​សមត្ថ​​ភាព​​របស់​​ពួក​​គេ​​គឺ​​មាន​​លក្ខណៈ​​មិន​​សម​​រម្យ​​ដូច​​ធម្មតា​។ ​នៅ​​ពេល​​ដែល​​ផល​​អា​ក្រក់​​ទាំង​​នេះ​​រួម​​បញ្ចូល​​គ្នា​​​នឹង​​ស្ថាន​​ភាព​​ត្រូវ​​ធ្វើ​​ឲ្យ​​ការ​​គ្រប់​​គ្រង​​រថយន្ត​​ ឬ​​ម៉ូតូ​​របស់​​ខ្លួន​​វា​​អាច​​នាំ​​ឲ្យ​​​មាន​​ផល​​ប៉ះ​​ពាល់​​កាន់​​តែ​​ធ្ងន់​​ធ្ងរ​។​ សូម្បី​​តែ​​អ្នក​​ជិះ​​កង់​​ និង​​​អ្នក​​ថ្មើរ​​ជើង​​ចាំ​​បាច់​​ត្រូវ​​យក​​ចិត្ត​​ទុក​​ដាក់​​ផង​​ដែរ​​នៅ​​ពេល​​ដែល​​ពួក​​គេ​​ស្ថិត​​នៅ​​ក្រោម​​ឥទ្ធិ​ពល​​នៃ​​គ្រឿង​​ស្រវឹង​​ពួក​​គេ​​ក៏​​អាច​​ធ្វើ​​ឲ្យ​​ខ្លួន​​​គេ​​​ និង​​អ្នក​​ដទៃ​​ស្ថិត​​ក្រោម​​ការ​​ប្រ​ឈម​​នឹង​​គ្រោះ​​ថ្នាក់​​ផង​​ដែរ​។ ​

ការ​​បើក​​បរ​​ក្រោម​​ឥទ្ធិ​​ពល​​នៃ​​គ្រឿង​​ស្រវឹង​​អាច​​ធ្វើ៎ឲ្យ​ជះ​​​ឥទ្ធិ​​ពល​​អវិជ្ជ​​មាន​​ដល់​​អ្នក​​បើក​​បរ​​         និង​​ការ​​ធ្វើ​​ដំ​​ណើរ​ដោយ​​  សុវត្ថិ​​ភាព​​របស់​​ពួក​​គេ​​ពី​​ព្រោះ​៖​

  • វា​​ពន្យឺត​​ពេល​​វេលា​​ប្រតិ​​កម្ម​​តប​​      នៅ​ពេល​ដែល​មនុស្ស​ម្នាក់​មិន​អាច​តប​ត​នឹង​បញ្ហា​បាន​ឆាប់​រហ័ស​ដូច​ធម្មតា​ ពួក​គេ​មិន​អាច​មាន​ប្រតិ​កម្ម​ទៅ​នឹង​គ្រោះ​ថ្នាក់​ចៃ​ដន្យ ​    ឬ​បញ្ហា​បន្ទាន់​ផ្សេង​ៗ​នៅ​លើ​ដង​ផ្លូវ​បាន​សម​ស្រប​នោះ​ទេ​។​ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ពាក់​ព័ន្ធ​កាន់​តែ​ប្រ​ឈម​ទៅ​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ច្រើន​ឡើង។​
  • វា​​បង្ក​​ឲ្យ​​មាន​​ការ​​លំ​បាក​​ក្នុង​​ការ​​សម្រច​​ចិត្ត​​លើ​​កិច្ច​​ការ​​នា​​នា​- ការ​​បើក​​បរ​​រថយន្ត​​ ម៉ូតូ  ​ ​ឬ​​កង់​​ ទាម​​ទារ​​ឲ្យ​​អ្នក​​បើក​​បរ​​គិត​​ពី​​បញ្ហា​​ផ្សេង​ៗ​​ជា​​ច្រើន​​នៅ​​ពេល​​តែ​​មួយ​​ដូច​​ជា​ ​“តើ​​ខ្ញុំ​​គួរ​​បើក​​បរ​​នៅ​​ល្បឿន​​ប៉ុន្មាន?​ ​តើ​​ឡាន​​នៅ​​ខាង​​មុខ​​ខ្ញុំ​​នេះ​​អាច​​បត់​​មុខ​​ខ្ញុំ​​ដែរ​​ឬ​​ទេ​?   ​តើ​​នៅ​​ខាង​​ក្រោយ​​ខ្ញុំមា​​នយា​នយ​ន្តអ្វី?   ​តើ​​ខ្ញុំ​​ត្រូវ​​ឈប់​​ចម្ងាយ​​ប៉ុន្មាន​​នៅ​​​ពេល​​ភ្លើង​​ក្រហម?​   តើ​​វា​​មាន​​​សុវត្ថិ​ភាព​​ទេ​​ពេល​​ចេញ​​ដំ​ណើរ​​បន្ត?       ​”ប្រសិន​បើ​​​ឥទ្ធិ​​ពល​​លើ​​ជំ​នាញ​​នេះ​​កើត​​​ឡើង​​​វា​​នឹង​​បង្កើន​​ភាព​​ប្រ​ថុយ​​ប្រ​ថាន​នៃ​អ្នក​បើក​បរ ​   និង​​អ្នក​​រួម​​ដំ​ណើរ​​ជា​​មួយ​​ទៅ​​នឹង​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍  ​ឬ​ការ​ប៉ះ​ទង្គិច​នា​នា​។  
  • វា​ប៉ះ​ពាល់​ដល់​ការ​ឃើញ ​និង​ការលឺគេ​ថា​ជាតិ​អាល់​កុល​នាំ​ឲ្យ​យើង​វិល​មុខ​មើល​មិន​​​ច្បាស់​ មើល​ឃើញ​ព្រិលៗ​ និង​ផ្លាស់​ប្តូរ​ការ​ស្តាប់​ឭ​មិន​ច្បាស់។​ ទោះ​បី​ជា​មាន​ជាតិ​​អាល់​​កុល​​តិច​​​តួច​​ក៏​​ដោយ​​តែ​​វា​​ក៏​​នៅ​​តែ​​មាន​​ការ​​ប៉ះ​​ពាល់​​ដល់​​សុវត្ថិ​​ភាព​​នៃ​​ការ​​បើក​​បរ​​យាន​​យន្ត​​ផង​​ដែរ​។​ 
  • វា​ប៉ះ​ពាល់​ដល់​បម្រុង​ប្រយ័ត្ន-​នៅ​ពេល​បើក​បរ​យាន​យន្ត ​អ្នក​បើក​បរ​ត្រូវ​តែ​មាន​ស្មារតី​       និង​បម្រុង​ប្រយ័ត្ន​ជា​និច្ច។ ​ ពួក​គេ​ត្រូវ​តែ​ដឹង​ថា​អ្វី​នឹង​កើត​ឡើង​នៅ​​ខាងមុខ​ចំ​ហៀង​        និង​ខាង​ក្រោយ​ពួក​គេហើយ​ផ្តោត​អា​រម្មណ៍​ដើ​ម្បី​តប​ត​ទៅ​នឹង​បញ្ហា​ទាំង​នោះ​ប្រកប​ដោយ​សុវត្ថិ​ភាព។​

ចំនួន​កំហាប់​ជាតិ​អាល់​កុល​នៅ​ក្នុងខ្លួន​មនុស្ស​ម្នាក់ៗ​អាច​ពិសារ​បាន​មុន​ពេល​មាន​រឿង​រ៉ាវ​អវិជ្ជ​មាន​ផ្សេងៗ​ គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ៗពី​គ្នា​វា​អា​ស្រ័យ​​លើ​អាយុ​ទម្ងន់​ រួម​នឹង​ប្រភេទ​ជាតិ​អាល់​កុល​ដែល​ពួក​គេ​បាន​ផឹក។​   ទោះ​ជា​យ៉ាង​នេះ​ក្តី​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​អន្តរ​ជាតិ​បាន​បញ្ជាក់​ថា​ដើម្បី​មាន​សុវត្ថិ​ភាព​នៅ​លើ​ដង​ផ្លូវ​ អ្នក​បើក​បរ​មិន​គួរ​ពិសារ​​ស្រា​បៀរ​សូម្បី​តែ​មួយ​កំប៉ុង​ ឬ​ស្រា​មួយ​កែវ​ ឬ​ប្រើ​ជាតិ​អាល់​កុល​ណា​មួយ​ក្នុង​អំឡុង​ពេល​មួយ​ម៉ោង​ម្តង​នោះ​ឡើយ​។​       ប្រសិន​​បើ​​មនុស្ស​​ម្នាក់​​ពិសារ​​គ្រឿង​​ស្រវឹង​​ច្រើន​​ជាង​​នេះ​​វា​អាច​ប៉ះ​ពាល់​ដល់​សមត្ថ​ភាព​បើក​បរ     ​ឬ​ការ​ធ្វើ  ដំ​ណើរ​របស់​ពួក​គេ។ ​​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
32 នាក់

Importance Of Properly Helmet Using