ប្រសិទ្ធភាពនៃមួកសុវត្ថិភាព

មួក​សុវត្ថិ​ភាព​កាត់​បន្ថយ​ហានិ​ភ័យ​នៃ​ការ​ទទួល​រង​របួស​ក្បាល​ និង​ខួរ​ក្បាល​ធ្ងន់​ធ្ងរ​តាម​រយៈ​ការ​បន្ថយ​នូវ​ផល​ប៉ះ​ពាល់​កម្លាំង​នៃ​ការ​ប៉ះ​ទង្គិច​ផ្នែក​ក្បាល​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង។​ ប្រសិទ្ធ​ភាព​នៃ​ការ​ការ​ពារ​​ពី​​មួក​សុវត្ថិ​ភាព​មាន​បី​យ៉ាង​៖​

  1. វា​រា​រាំង​ការ​ប៉ះ​លលាដ៍​ក្បាល​ដោយ​ផ្ទាល់​ពី​វត្ថុ​រឹង ​   ឬ​ផ្លូវ​ថ្នល់​ដោយ​មួក​សុវត្ថិ​ភាព​បាន​ធ្វើ​ជា​រនាំង​ទប់​រវាង​ក្បាល​ និង​វត្ថុ​រឹង
  2. វា​ពង្រីក​កម្លាំង​ទប់​ទល់​នឹង​ការ​ប៉ះ​ទង្គិច​ដោយ​សារ​ផ្ទៃ​មួក​រឹង​មាំ​         ដូច្នេះ​វា​មិន​អាច​ប៉ះ​ទៅ​ដល់​ផ្នែក​នៃ​លលាដ៍​ក្បាល​
  3. វា​ស្រូប​យក​កម្លាំង​ប៉ះ​ទង្គិច​   ហើយ​កាត់​បន្ថយ​កំ​លាំង​ឆក់​ទាញ​ទៅ​ដល់​លលាដ៍​ក្បាល​ និង​ខួរ​ក្បាល​

មួក​សុវត្ថិ​ភាព​ដែល​មាន​គុណ​ភាព​ខ្ពស់​  គឺ​ផលិត​ឡើង​ពី​ស្រ​ទាប់​ស្រូប​យក​ឥទ្ធិពល​ការ​ប៉ះ​ទង្គិច​ ឬ​ទ្រនាប់​ស្នោរ​ការ​ពារ​(ដែល​ស្រូប​យក​ការ​ប៉ះ​ទង្គិច​ទៅ​ដល់​ក្បាល​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​  ដោយ​កាត់​បន្ថយ​ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​ទទួល​រង​របួស​ក្បាល​និង​ខួរ​ក្បាល។​ស្រ​ទាប់​ស្រូប​យក​ឥទ្ធិ​ពល​ការ​ប៉ះ​ទង្គិច​នៃ​មួក​សុវត្ថិ​ភាព​ត្រូវ​បាន​គ្រប​ដណ្តប់​​ដោយ​សំបក​ការ​ពារ​ពី​ខាង​ក្រៅ​ដ៏​រឹង​មាំ​ដែល​ជួយ​ការ​ពារ​ក្បាល​   និង​កាត់​បន្ថយ​ទំហំ​នៃ​ការ​ប៉ះ​ទង្គិច។​ ដើម្បី​ការ​ពារ​ក្បាល​ឲ្យ​បាន​ជា​អតិ​បរិមា​គឺ​យើង​ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ដែល​សម​ល្មម​នឹង​ក្បាល​ដោយ​ដាក់​ឲ្យ​ចំ​កណ្តាល​ក្បាល​ហើយ​ប្រព័ន្ធ​រក្សា​លំ​នឹង​ (ខ្សែ​ក្រវ៉ាត់​ចង្ការ) ត្រូវ​មាន​ភាព​មាំ​ និង​កឹប​ឲ្យ​បាន​ជាប់​ល្អ​ដើម្បី​ឲ្យ​ប្រាកដ​ថា​មួក​សុវត្ថិភាព​នឹង​នៅ​ជាប់​នឹង​ក្បាល​អ្នក​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង។​
មួក​សុវត្ថិ​ភាព​ដែល​មាន​គុណ​ភាព​ទាប គឺ​ផលិត​ឡើង​ពី​វត្ថុ​ធាតុ​ដែល​មាន​តម្លៃ​ថោក​ងាយ​នឹង​បែក​ហើយ​វា​មិន​អាច​ការ​ពារ​ក្បាល​របស់​យើង​បាន​ទេ។​ មួក​សុវត្ថិ​ភាព​ទាំង​នោះ​ ជា​ទូទៅ​មាន​ស្រទាប់​ស្រូប​យក​ឥទ្ធិពល​ការ​ប៉ះ​ទង្គិច​អន់​ដូច​ជា​មាន​ស្នោរ​ទន់​   ហើយ​វា​មិន​អាច​ស្រូប​យក​ការ​ប៉ះ​ទង្គិច​បាន​ទេ។​ មួក​សុវត្ថិ​ភាព​ដែល​មាន​គុណ​ភាព​ទាប​ ប្រើ​ខ្សែ​ក្រវ៉ាត់​ចង្ការ​ដែល​ងាយ​ដាច់​ និង​មិន​សាក​សម​ ហើយ​វា​អាច​ជា​ការ​រួម​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង។

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
31 នាក់

Importance Of Properly Helmet Using