កុំដោះសារ

គ្មាន​ពាក្យ​ណា​មួយ​ល្អ​គ្រប់​គ្រាន់​សម្រាប់​ជា​ការ​ដោះ​សារ​ក្នុង​ការ​មិន​ពាក់​មួក​សុវត្ថិ​ភាព​នោះ​ទេ។​  គ្រោះ​ថ្នាក់​ចរា​ចរណ៍​អាច​កើត​ឡើង​បាន​គ្រប់​ពេល​ ហើយ​វា​អាច​បណ្តាល​ឲ្យ​មាន​ការ​រង​របួស​ធ្ងន់​ធ្ងរ​  ពិការ​ជា​អចិន្ត្រៃយ៍​ បាត់​បង់​នូវ​ប្រាក់​ចំណូល​ និង​ការ​បាត់​បង់​អាយុ​ជីវិត។ ​

ខាង​ក្រោម​នេះ​ គឺ​ជា​ពាក្យ​ដោះ​សារ​សា​មញ្ញៗ​ដែល​អ្នក​បើក​បរ​ទោ​ចក្រ​យាន​យន្ត​  និង​អ្នក​រួម​ដំ​ណើរ​ជាមួយ​មួយ​ចំនួន​បាន​លើក​ឡើង៖​

ធ្វើ​ដំ​ណើរ​ចម្ងាយ​ជិត​- មិន​ចាំ​បាច់​ពាក់​មួក​សុវត្ថិ​ភាព​ទេ​
គ្រោះ​ថ្នាក់​ចរា​ចរណ៍​អាច​កើត​ឡើង​នៅ​គ្រប់​ទី​កន្លែង​ និង​គ្រប់​វេលា​ធ្វើ​ដំ​ណើរ។​ អ្នក​អាច​ធ្វើ​ដំ​ណើរ​នៅ​លើ​ដង​ផ្លូវ​តែ​ពីរ​ ឫ​បី​នាទី​ទោះ​បី​នៅ​លើ​ផ្លូវ​ដែល​អ្នក​ធ្លាប់​ធ្វើ​ដំ​ណើរ​ក៏​ដោយ​ ប៉ុនែ្ត​រឿង​អកុ​សល​អ្វី​ក៏​អាច​កើត​ឡើង​បាន​ផង​ដែរ​ដោយ​មិន​អាច​រំ​ពឹង​ទុក​ជា​មុន។​

ខ្ញុំ​ជា​អ្នក​បើក​បរ​យ៉ាង​ស្ទាត់​ជំនាញ​ ដូច្នេះ​​គ្រោះ​​ថ្នាក់​​មិន​​អាច​​កើត​​មាន​​ចំពោះ​​រូប​​ខ្ញុំ​​ទេ​
អ្នក​បើក​បរ​ដ៏​ស្ទាត់​ជំនាញ​យ៉ាង​ណា​ក៏​ដោយ​ក៏​អាច​ភ្លាត់​ស្នៀត​នៅ​ថ្ងៃ​ណា​មួយ។​ ហើយ​កំហុស​ដ៏​តូច​មួយ​អាច​បណ្តាល​ឲ្យ​ខ្លួន​អ្នក​ និង​អ្នក​រួម​ដំ​ណើរ​ជា​មួយ​អ្នក​សូម្បី​តែ​កុមារ​ជាទី​ស្រ​ឡាញ់​របស់​អ្នក​អាច​នឹង​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ប្រសិន​បើ​​មិន​បាន​ពាក់​មួក​សុវត្ថិ​ភាព។​ ហើយ​ទោះ​បី​ជា​អ្នក​បើក​បរ​ប្រកប​ដោយ​សុវត្ថិ​ភាព​ប៉ុណ្ណា​ក៏​ដោយ​ ប៉ុន្តែ​នៅ​តែ​អាច​មាន​អ្នក​បើក​បរ​ដទៃ​ទៀត​បុក​ទង្គិច​អ្នក​នៅ​ពេល​ណា​មួយ​ដែរ។ ​

ខ្ញុំ​ភ្លេច​ពាក់​មួក​សុវត្ថិ​ភាព​
សូម​អ្នក​គិត​ថា​ មួក​សុវត្ថិ​ភាព​គឺ​មាន​សារៈ​សំ​ខាន់​ដូច​សម្លៀក​បំពាក់​ដែល​ត្រូវ​តែ​ពាក់។​ អ្នក​តែង​តែ​ពាក់​ស្បែក​ជើង​ ពេល​អ្នក​ធ្វើ​ដំ​ណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ ដូច្នេះ​អ្នក​គួរ​តែ​ពាក់​មួក​សុវត្ថិ​ភាព​ផង​ដែរ។​  ចំពោះ​កូន​របស់​អ្នក​សូម​គិត​ថា​មូក​សុវត្ថិ​ភាព​ជា​ផ្នែក​មួយ​នៃ​ឯក​សណ្ឋាន​សា​លា​របស់​ពួក​គេ។​ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​កូន​របស់​អ្នក​បាន​ពាក់​មួក​សុវត្ថិ​ភាព​រួច​​ហើយ​ផង​ដែរ។​ សូម​រក្សា​ទុក​មួក​សុវត្ថិ​ភាព​របស់​កូន​លោក​-អ្នក​នៅ​កន្លែង​ណា​មួយនៅ​ក្នុង​ផ្ទះ ​ដែល​មិន​ធ្វើ​ឲ្យ​រូប​អ្នក​ភ្លេច​ដូច​ជា៖ ​ដាក់​ក្បែរ​ទ្វារ ​ឫ​នៅ​ជិត​ទោ​ចក្រ​យាន​យន្ត​របស់​លោក​-អ្នក​។ល។  

ការ​ពាក់​មួក​សុវត្ថិ​ភាព​គឺ​មិន​ល្អ​សម្រាប់​​ក្មេង​ ពី​​ព្រោះ​​វា​​ប៉ះ​​ពាល់​​ដល់​​ការ​​លូត​​លាស់​​ឆ្អឹង​​កង​​ ក​
ពុំ​មាន​ទិន្ន​ន័យ​ណា​មួយ​ដែល​បាន​ចេញ​ផ្សាយ​គាំ​ទ្រ​ការ​សន្និ​ដ្ឋាន​ថា​ការ​ពាក់​មួក​សុវត្ថិ​ភាព​ដែល​រចនា​បាន​ត្រឹម​ត្រូវ​ និង​មាន​ការ​ទទួល​ស្គាល់​នឹង​ធ្វើ​ឲ្យ​ខូច​ឆ្អឹង​កង​ ក​ កុមារ​នោះ​ទេ។​  មួក​សុវត្ថិ​ភាព​សម្រាប់​កុមារ​ដែល​មាន​ស្តង់​ដារ​នៅ​ប្រ​ទេស​​កម្ពុជាក៏​មាន​ទម្ងន់​ស្រាល​ហើយ​ផ្តល់​នូវ​ការ​ការ​ពារ​ដ៏​សំ​ខាន់​ចំពោះ​ខួរ​ក្បាល​កុមារករណី​មាន​ការ​រង​របួស​ក្បាល​។​ ការ​រង​របួស​ជា​ច្រើន​នៅ​លើ​រាង​កាយ​ដែល​បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​   ប៉ុន្តែ​មិន​មែន​បង្ក​ឡើង​ដោយ​សារ​ការ​ពាក់​មួក​សុវត្ថិ​ភាព​នោះ​ទេ។​

មាន​អារម្មណ៍​ថា​ក្តៅ​ក្បាល ​នៅ​ពេល​ពាក់​មួក​សុវត្ថិ​ភាព​
មួក​សុវត្ថិ​ភាព​ដែល​មាន​គុណ​ភាព​ជា​ច្រើន​បាន​រចនា​ឡើង​តម្រូវ​ទៅ​នឹង​អា​កាស​ធាតុ​ប្រ​ទេស​កម្ពុជា​ ហើយ​ធ្វើ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ជុំ​វិញ​ផ្នែក​ក្បាល។​ អារម្មណ៍​ក្តៅ​បន្តិច​បន្តួច​នៅ​ពេល​ដែល​ពាក់​មួក​សុវត្ថិ​ភាព​ គឺជា​ការ​ចំណាយ​ដ៏​ស្តួច​ស្តើង​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ និង​កូន​របស់​អ្នក​ពី​ការ​រង​របួស​ខួរ​ក្បាល​ក្នុង​ឆាក​ជីវិត​របស់​ពួក​គេ។​

កូន​របស់​ខ្ញុំ​បដិ​សេធ​ក្នុង​ការ​ពាក់​មួក​សុវត្ថិ​ភាព​
សូម​គិត​ពី​ឥរិ​យាបថ​ផ្ទាល់​ខ្លួន​របស់​អ្នក​ហើយ​ស្វែង​រក​មធ្យោ​បាយ​ដ៏​ល្អ​ត្រឹម​ត្រូវ​ដើម្បី​និ​យាយ​ពន្យល់​ដល់​រូប​គេ​ អំពី​ការ​ពាក់​​មួក​សុវត្ថិ​ភាព។​ ប្រសិន​បើ​អ្នក​តែង​តែ​ពាក់​មួក​សុវត្ថិ​ភាព​ហើយ​និយាយ​អំពី​សារៈ​សំខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​ក្នុង​ន័យ​វិជ្ជ​​មាន​​អាកប្ប​កិរិយា​របស់​កូន​លោក​-អ្នក​អាច​នឹង​មាន​លក្ខណៈ​ប្រសើរ​ឡើង។​   សូម​ចង​ចាំ​ថា​អ្នក​បាន​ពន្យល់​កូន​លោក-អ្នក​ថា​មួក​សុវត្ថិ​ភាព​នឹង​ការ​ពារ​ជីវិត​របស់​ពួក​គេ​នៅ​ពេល​ធ្វើ​ដំ​ណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ករណី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង។​

ការ​ពាក់​មួក​សុវត្ថិ​ភាព​ គឺ​មិន​ចាំ​បាច់​ទេ​ ព្រោះ​កូន​របស់​ខ្ញុំ​តែង​តែ​ឱប​ខ្ញុំ​ជាប់​ជា​និច្ច​
អ្នកអាចនឹងធ្លាប់ត្រូវយានយន្តផ្សេងទៀតប៉ះទង្គិចកាលពីមុនហើយកូនរបស់អ្នកអាចនៅលើទោចក្រយានយន្តជាមួយ

រូបអ្នកដោយសារតែការប៉ះទង្គិចនោះមានលក្ខណៈមិនធ្ងន់ធ្ងរ ប៉ុន្តែករណីការប៉ះទង្គិចនោះមានលក្ខណៈធ្ងន់ធ្ងរទំហំនៃ

ការប៉ះទង្គិចនោះនឹងធ្វើឲ្យកូនអ្នកឱបរូបអ្នកលែងជាប់ពេលនោះគេនឹងមានគ្រោះថ្នាក់       ព្រោះគេពុំមានអ្វីការពារនៅ

ពេលដែលដួលទៅលើដី។

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
32 នាក់