ថ្មើរជើង

ថ្មើរជើង

អ្នក​ថ្មើរ​ជើង​ គឺ​ជា​ក្រុម​មនុស្ស​ដែល​ងាយ​ទទួល​រង​គ្រោះ​ និង​ជា​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ខ្ពស់​ជាង​គេ​បំផុត។​   យោង​តាម​របាយ​ការណ៍​របស់​​អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ឲ្យ​បាន​ដឹង​ថា​ អ្នក​ថ្មើរ​ជើង​មាន​ចំនួន​ប្រ​មាណ​ ២២%​នៃ​អ្នក​ស្លាប់​សរុប​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍។​   នៅ​កម្ពុជា​អ្នក​ថ្មើរ​ជើង​គឺ​ជា​មនុស្ស​ដែល​ងាយ​ទទួល​រង​គ្រោះថ្នាក់​ទី២​ បន្ទាប់​ពី​អ្នក​ធ្វើ​ដំ​ណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ដែល​មាន​១១%​នៃ​ចំនួនអ្នក​ស្លាប់​ទាំង​អស់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍។

អ្នក​ថ្មើរ​ជើង​ គឺជា​ក្រុម​មនុស្ស​ផ្សេង​ៗ​ដូច​ជា​ កុមារ​ មនុស្ស​ចាស់​ យុវ​វ័យ​ ឪពុក​ម្តាយ​ អា​ណា​ព្យា​បាល​ អ្នក​រត់​កីឡា​ ជន​ពិការ​ អ្នក​​ជិះ​​ក្តារ​​រ៉ូ​​ឡែត។​​ ពួក​​គេ​​គឺ​​ជា​​អ្នក​​ប្រើ​​ប្រាស់​​ផ្លូវ​​ដែល​​​ងាយ​នឹង​ទទួល​រង​គ្រោះ​បំផុត​នៅ​លើ​ដង​ផ្លូវ​ដោយ​សារ​ការ​ប៉ះ​ទង្គិច​រវាង​ល្បឿន​យាន​យន្ត​ និង​មនុស្ស។​ យាន​យន្ត​ផ្លាស់​ទី​លឿន​ជាង​អ្នក​ថ្មើរ​ជើង​ ហើយ​អ្នក​ថ្មើរ​ជើងគ្មាន​អ្វី​ដើម្បី​ការ​ពារ​ខ្លួន​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​ឡើយ។​

មនុស្ស​គ្រប់​គ្នា​គឺ​ជា​អ្នក​ថ្មើរ​ជើង​នៅ​ពេល​ណា​មួយ​  ដូច្នេះ​ហើយ​ពួក​គេ​ធ្លាប់​ជួប​ប្រ​ទះ​នឹង​បញ្ហា​សម្រាប់​អ្នក​ថ្មើរ​ជើង​ដូច​គ្នា​។ ​វា​អាច​នឹង​មាន​ការ​ប្រ​ឈម​ចំ​ពោះ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដើ​ម្បី​មើល​ឃើញ​  និង​គេច​ចៀស​ពី​អ្នក​ថ្មើរ​ជើង​ឲ្យ​បាន​សម​ស្រប​តែ​ហានិ​ភ័យ​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ អាច​នឹង​កាត់​បន្ថយ​បាន​តាម​រយៈ​ការ​យល់​ដឹង​អំពី​ស្ថាន​ភាព​ផ្លូវ​អំពី​អ្នក​ថ្មើរ​ជើង​ និង​ភាព​ប្រុង​ប្រ​យ័ត្ន​របស់​អ្នក​បើក​បរ​ព្រម​ទាំង​តាម​រយៈ​ការ​កែ​លម្អ​បរិស្ថាន​ផ្លូវ​ថ្នល់។​

អ្នក​ថ្មើរ​ជើង​ប្រ​ឈម​ជា​មួយ​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា​ បរិស្ថាន​ផ្លូវ​ថ្នល់​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ស្ថិត​ក្នុង​ស្ថាន​ភាព​ងាយ​នឹង​ទទួល​រង​គ្រោះ​ថ្នាក់។​ កង្វះ​ខាត​នៃ​កន្លែង​ថ្មើរ​ជើង​ ឬ​ចិញ្ចើម​ផ្លូវ​ ស្លាក​សញ្ញា​ចរា​ចរណ៍​ ភ្លើង​សញ្ញា​ចរា​ចរណ៍​ និង​វិធាន​ការណ៍​សុវត្ថិ​ភាព​ផ្សេង​ទៀត​ដែល​អាច​ការ​ពារ​ពួក​គេ​បាន​ គឺ​ជា​បញ្ហា​ចំបង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។​ ប៉ុន្តែ​ក៏​មាន​អ្នក​ថ្មើរ​ជើង​ខ្លះ​មិន​បាន​ដើរ​ឆ្លង​ផ្លូវ​នៅ​កន្លែង​មាន​សុវត្ថិ​ភាព​   ឬ​ដើរ​ឆ្លង​ផ្លូវ​ដោយ​និយាយ​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទដៃ​   ឬ​ដើរ​ឆ្លង​ផ្លូវ​ដោយ​មិន​បាន​មើល​ឆ្វេង​ស្តាំ​ពេល​នៅ​លើ​ និង​នៅ​ក្បែរ​ដង​ផ្លូវ​ដែល​បង្កើន​ហា​និ​ភ័យ​ដល់​ពួក​គេ​ក្នុង​ការ​ប្រ​ឈម​នឹង​ការ​ប៉ះ​ទង្គិច​ដោយ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដទៃ​ទៀត។​ ជា​ពិសេស​គឺ​កុមារ​ដែល​ជា​អ្នក​ដែល​ងាយ​រង​គ្រោះ​ថ្នាក់​បំផុត​ហើយ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​នៅ​ពេល​ដែល​ពូក​គេ​នៅ​លើ​ ឬ​ក្បែរ​បរិ​ស្ថាន​ផ្លូវ​ថ្នល់។​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
29 នាក់

Importance Of Properly Helmet Using