មធ្យោ​បាយ​ដែល​ធ្វើ​ឲ្យ​មាន​សុវត្ថិ​ភាព​នៅ​លើ​ដង​ផ្លូវ​

មធ្យោបាយដែលធ្វើឲ្យមានសុវត្ថិភាពនៅលើដងផ្លូវ

នៅ​ពេល​ដើរ​នៅ​លើ​ ឬ​ក្បែរ​ផ្លូវ​ អ្នក​ថ្មើរ​ជើង​ចាំ​បាច់​ត្រូវ​តែ​មាន​បម្រុង​ប្រយ័ត្ន​ជា​និច្ច។​ អ្នក​ធ្វើ​ដំណើរ​តាម​យាន​យន្ត​ភាគ​ច្រើន​បាន​មើល​តែ​យាន​យន្ត​ផ្សេងៗ​   ហើយ​អាច​មិន​បាន​ចាប់​អារម្មណ៍​នឹង​អ្នក​ដើរ​ឆ្លង​ផ្លូវ​រហូត​ដល់​ជិត​ទៅ​ដល់​អ្នក​ថ្មើរ​ជើង​។​   ទោះ​បី​ជា​បើក​បរ​ក្នុង​ល្បឿន​យឺត​ក៏​ដោយ​ ម៉ូតូ​ រថ​យន្ត​ ឬ​រថយន្ត​ដឹក​ទំនិញ​សុទ្ធ​តែ​អាច​បង្ក​ឲ្យ​អ្នក​ថ្មើរ​ជើង​មាន​របួស​ធ្ងន់​ធ្ងរ ​និង​ការ​ស្លាប់។​

អ្នក​ថ្មើរ​ជើង​អាច​កាត់​បន្ថយ​ភាព​ប្រ​ឈម​ទៅ​នឹង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​  ដូច​ជា​ការ​ស្លៀក​សំ​លៀក​បំ​ពាក់​ដែល​មាន​ពណ៌​ចាំង​ពន្លឺ​អាច​មើល​ឃើញ​ច្បាស់​​ឆ្លង​កាត់​ផ្លូវ​នៅ​កន្លែង​ស្រ​ឡះ​ដែល​យាន​យន្ត​អាច​មើល​ឃើញ​មិន​មាន​ដើម​ឈើ​ ឬ​វត្ថុ​អ្វី​បាំង​ភ្នែក​អ្នក​បើក​បរ​មិន​ឲ្យ​មើល​ឃើញ​  ឬ​ក៏​ដោយ​ជ្រើស​រើស​ផ្លូវ​ណា​ដែល​មាន​សុវត្ថិ​ភាព​សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​គោល​ដៅ​របស់​ខ្លួន​ហើយ​ប្រ​កាន់​ខ្ជាប់​នូវ​បម្រុង​ប្រ​យ័ត្ន​ជា​និច្ច។ ​

ខាង​ក្រោម​នេះ​ ជា​វិធាន​សំខាន់​ៗមួយ​ចំនួន​ដើម្បី​ជួយ​អ្នក​ថ្មើរ​ជើង​ឲ្យ​មាន​សុវត្ថិ​ភាព​

  • ដើរ​នៅ​លើ​កន្លែង​សម្រាប់​អ្នក​ថ្មើរ​ជើង​ ឬ​ដើរ​ក្បែរ​ចិញ្ចើម​ផ្លូវ​ ហើយ​​ដើរ​​ប្រ​ឈម​​នឹង​​ទិស​​ចរា​ចរណ៍
  • ប្រសិន​បើ​មាន​គំនូស​អ្នក​ថ្មើរ​ជើង​ អ្នក​​ត្រូវ​​ដើរ​​នៅ​​លើ​​គំនូស​​នេះ​​ជា​​និច្ច​​ពេល​​ឆ្លង​​កាត់​​ផ្លូវ​
  • សូម​កុំ​សន្និ​ដ្ឋាន​ថាយាន​យន្ត​មើល​ឃើញ​អ្នក​ ឬ​ឈប់​ឲ្យ​អ្នក​ដើរ​ឆ្លង។​ សូម​រង់​​ចាំ​​រហូត​​ដល់​​មាន​ចន្លោះ​​សុវត្ថិ​​ភាព​​រវាង​​យាន​​យន្ត​ ​ឬ​ចរាចរណ៍​ចាំ​ដើរ​ឆ្លង​ផ្លូវ​។
  • សូម​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​នូវ​យាន​យន្ត​ដែល​អាច​បត់​មុន​ពេល​ធ្វើ​ការ​ឆ្លង​ផ្លូវ។ ​មើល​​ឆ្វេង​​មើល​​ស្តាំ។​
  • ដើរ​ឲ្យ​លឿន​ តែ​​កុំ​រត់​ ឆ្លង​កាត់​ផ្លូវ​ដោយ​គ្មាន​ការស្ទាក់​ស្ទើរ​នៅ​កណ្តាល​ផ្លូវ។​
  • សំឡឹង​ទី​កន្លែង​ដែល​អ្នក​ត្រូវ​ដើរ​ឆ្លង​កាត់​គ្រប់​ពេល​វេលា។ ​ យាន​​យន្ត​​ ឬ​​ម៉ូតូ​​អាច​​ធ្វើ​​ដំ​ណើរ​​ខិត​​មក​​ជិត​​អ្នក​​យ៉ាង​​លឿន​​ជាង​​អ្វី​​ដែល​​អ្នក​​រំពឹង​​ទុក ​   ​​ហើយ​​វា​​អាច​​ឲ្យ​​អ្នក​​ទទួល​​រង​​របួស​​ធ្ងន់​​ និង​​អាច​​បាត់​​បង់​​ជីវិត​​ទោះ​​បី​​ជា​​ស្ថិត​​ក្នុង​​ល្បឿន​​យឺត​​ក៏​​ដោយ​។​​

អ្នក​ប្រើ​ប្រាស់​ផ្លូវ​ផ្សេង​ទៀត​ចាំ​បាច់​ត្រូវ​មាន​​ការ​ប្រុង​ប្រយ័ត្ន​​  នៅ​​កន្លែង​​ដែល​​មាន​​អ្នក​​ថ្មើរ​​ជើង​​ស្ថិត​​នៅ​​ជុំ​​វិញ​​នោះ​​ដូច​​ជា​​សា​លា​​រៀន​​ ទីផ្សារ​​ មន្ទីរ​​ពេទ្យ​ ​ឬ​​សាកល​​វិទ្យា​ល័យ​។​ អ្នក​​បើក​​បរ​​យាន​​ជំនិះ​​ទាំង​​អស់​​គួរ​​តែ​​បន្ថយ​​​ល្បឿន​ហើយ​​ចាប់​​ហ្រ្វាំង​​ទុក​​ចន្លោះ​​ឆ្ងាយ​​បន្តិច​​ដើម្បី​​ទុក​​ឲ្យ​​អ្នក​​ថ្មើរ​​ជើង​​ដើរ​​ឆ្លង​​កាត់​​ដោយ​​សុវត្ថិ​ភាព។​  អ្នក​​ធ្វើ​​ដំ​ណើរ​​តាម​​ម៉ូតូ​​ក៏​​ត្រូវ​​មាន​​ការ​​​ប្រុង​​ប្រយ័ត្ន​​ផង​​ដែរ​​ជា​​ពិ​សេស​​នៅ​​ផ្លូវ​​ប្រសព្វ​​ដែល​​មាន​​ភ្លើង​​សញ្ញា​​ចរា​ចរណ៍​  ​ ឬ​​មាន​​អ្នក​​ថ្មើរ​​ជើង​​ឆ្លង​​កាត់​​ ឬ​​បត់​​នៅ​​មុខ​​អ្នក​​ថ្មើរ​​ជើង​​ដែល​​កំពុង​​ឆ្លង​​ផ្លូវ​។​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
29 នាក់

Importance Of Properly Helmet Using