ការបើកបរហួសល្បឿនកំណត់

ការបើកបរហួសល្បឿនកំណត់

នៅ​ទូ​ទាំង​ពិភព​លោក​ ល្បឿន​ (ការ​​បើក​​បរ​​ដោយ​​ប្រើ​​ល្បឿន​​ហួស​​កំណត់​)​ ត្រូវ​​បាន​​គេ​​​ទទួល​​ស្គាល់​​ថា​​ជា​​កត្តា​​ដ៏​​ចម្បង​​បំ​ផុត​​ដែល​​បង្ក​​ឲ្យ​​មាន​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​។ ​   នៅ​​កម្ពុជា​​ល្បឿន​​ក៏​​ជា​​កត្តា​​ចម្បង​​ជាង​​គេ​​ដែល​​ធ្វើ​​ឲ្យ​​មាន​​ចំនួន​​អ្នក​​ស្លាប់​​​ និង​​​​រង​​របួស​​ដោយ​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​។          ​​ល្បឿន​​នាំ​​មក​​នូវ​​ផល​​លំ​បាក​​ដ៏​​អា​ក្រក់​​បំផុត​​នៅ​​ពេល​​មាន​​គ្រោះ​​ថ្នាក់​​ចរា​ ចរ​​ណ៍​​​​​មាន​​ន័យ​​ថា​​វា​​ធ្វើ​​ឲ្យ​​មាន​​ហា​និ​​ភ័យ​​ខ្ពស់​​នៃ​​ការ​​ស្លាប់​ ​ការ​​រង​​របួស​​ធ្ងន់​​ធ្ងរ​ ​និង​​ពិ​ការ​​ភាព​​ជា​​អចិ​ន្ត្រៃយ៍​​។​


ល្បឿន​​មិន​​មែន​​សំដៅ​​ត្រឹម​​តែ​​ការ​​បើក​​បរ​​ហួស​​ល្បឿន​​កំណត់​​ដោយ​​ច្បាប់​​នោះ​​ទេ​។   វា​​ក៏​​សំ​ដៅ​​ទៅ​​ស្ថាន​​ភាព​​មួយ​​ដែល​​កើត​​ឡើង​​នៅ​​ពេល​​ដែល​​អ្នក​​បើក​​បរ​​ម្នាក់​​ប្រើ​​ល្បឿន​​មិន​​សម​​ស្រប​​ទៅ​​តាម​​ស្ថាន​​ភាព​​ និង​​បរិ​ស្ថាន​​នៃ​​ផ្លូវ​​ដូច​​ជា​​ក្នុង​​អា​​កាស​​​ធាតុ​​មិន​​ល្អ​​ ឬ​​នៅ​​ជិត​​កន្លែង​​ដែល​​មាន​​អ្នក​​ថ្មើរ​​ជើង​​ច្រើន​​ ដូច​​ជា​​នៅ​ទី​ផ្សារ​​ ឬ​​សា​​លា​រៀ​ន​។​ ទោះ​​បី​​បើក​​បរ​​ក្នុង​​ល្បឿន​​៣០​​គម​/ម៉​ក៏​​ដោយ​​ ក៏​​វា​​អាច​​ធ្វើ​​ឲ្យ​​អ្នក​​ថ្មើរ​​ជើង​​ម្នាក់​​ក្នុង​​ចំ​ណោម​​ ១០​​នាក់​​ប្រ​ឈម​​នឹង​​ឱកាស​​ ០ ​ស្លាប់​​នៅ​​លើ​​ដង​​ផ្លូវ​​ដោយ​​សារ​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍។​


ក្នុង​​ឆ្នាំ​​២០១២​ ចំនួន​​អ្នក​​ស្លាប់​​ដោយ​​សារ​​បើក​​បរ​​ដោយ​​ល្បឿន​​មិន​​សម​​ស្រ​ប​  បាន​​កើន​​ឡើង​​ ៦%​ បើ​​ធៀប​​នឹង​​ឆ្នាំ​​មុន​។​  ភាគ​​ច្រើន​​នៃ​​គ្រោះ​​ថ្នាក់​​បង្ក​​ឡើង​​ដោយ​​សារ​​ការ​​បើក​​បរ​​ហួស​​ល្បឿន​​កំណត់​​ កើត​​ឡើង​​នៅ​​​ចុង​​​សប្តាហ៍​ ហើយ​​ចំពោះ​​កំហុស​​នៃ​​អ្នក​​បើក​​បរ​​ដែល​​បង្ក​​ឲ្យ​​មាន​​គ្រោះ​​ថ្នាក់​​ដោយ​​សារ​​ល្បឿន​​ទាំង​​អស់​ ​១៣% ​បណ្តាល​​មក​​ពី​​ឥទ្ធិ​​ពល​​នៃ​​គ្រឿង​​ស្រវឹង។​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
32 នាក់

Importance Of Properly Helmet Using