ហា​និ​ភ័យ​នៃ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​

ហានិភ័យនៃការបើកបរហួសល្បឿនកំណត់

ការ​ប្រើ​ប្រាស់​ល្បឿន​  មិន​មែន​សំ​ដៅ​លើ​ត្រឹម​តែ​ការ​បើក​បរ​តាម​ការ​កំ​ណត់​របស់​ច្បាប់​នៅ​លើ​ដង​ផ្លូវ​ ឬ​នៅ​តំបន់​ទី​ប្រជុំ​ជន​នោះ​ទេ។​ ល្បឿន​ ទាក់​ទង​គ្រប់​ពេល​ទាំង​អស់​នៅ​ពេល​អ្នកប្រើ​ប្រាស់​យាន​ជំនិះ​ទាំង​អស់​ប្រើ​ល្បឿន​មិន​សម​ស្រប​នៅ​​លើ​ដង​ផ្លូវ​ កន្លែង​ណា​មួយ​ដែល​វា​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់។​  នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​បើ​អ្នក​បើក​បរ​ប្រើ​ល្បឿន​កាន់​តែ​លឿន​នោះ​ហា​និ​ភ័យ​នៃ​ការ​ទទួល​រង​របួស​ធ្ងន់​ធ្ងរ ​ឬ​ដល់​ស្លាប់​កាន់​តែ​មាន​កម្រិត​ខ្ពស់​សម្រាប់​អ្នក​បើក​បរ​ អ្នក​រួម​ដំ​ណើរ​ ឬ​អ្នក​ថ្មើរ​ជើង។​

អ្នក​ធ្វើ​ដំ​ណើរ​តាម​ម៉ូតូ​គឺ​ជា​អ្នក​ដែល​ងាយ​ទទួល​រង​គ្រោះ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ល្បឿន​មិន​សម​ស្រប​ហើយ​ ប្រ​ឈម​នឹង​ហា​និភ័យ​នៃ​ការ​ទទួល​រង​របួស​ធ្ងន់​ធ្ងរ​ខ្លាំង​ជាង​អ្នក​ធ្វើ​ដំ​ណើរ​តាម​រថយន្ត។​ អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​គួរ​តែ​ប្រើ​ប្រាស់​ល្បឿន​មួយ​ ដែល​អាច​តប​ទៅ​នឹង​គ្រោះ​ថ្នាក់​ដែល​មិន​បាន​រំពឹង​ទុក​ថា​កើត​មាន​ឡើង​ដូច​ជា​អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍ ​សត្វ​ដើរ​ឆ្លង​ផ្លូវ ​ឬ​ការ​​ប្តូរ​គន្លង​ផ្លូវ។​

ការ​ប្រើ​ល្បឿន​មិន​សម​ស្រប​បង្កើន​នូវ​ហា​និ​ភ័យ​នៃ​ការ​ទទួល​រង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ដោយ​សារ​មូល​ហេតុ​សំខាន់​ៗ​ មួយ​ចំនួន​ដូច​ខាង​ក្រោម៖​

  • មាន​ពេល​វេលា​តិច​តួច​ដើម្បី​សម្គាល់ ​និង​ តប​ទៅ​នឹង​គ្រោះ​ថ្នាក់​ចម្ងាយ​នៃ​ការ​បញ្ឈប់​យាន្ត ​
  • មាន​ចម្ងាយ​វែង​ជាង​ពេល​ប្រើ​ប្រាស់​ល្បឿន​កាន់​តែ​លឿន​
  • ប្រ​ថុយ​ប្រ​ថាន​ខ្ពស់​នឹង​ការ​បាត់​បង់​នូវ​ភាព​ម្ចាស់​ការ​លើ​យាន​យន្ត​
  • អ្នក​ប្រើ​ប្រាស់​ផ្លូវ​ដទៃ​ទៀត​រួម​ទាំង​ អ្នក​ថ្មើរ​ជើង​អាច​គិត​ខុស​ពី​ល្បឿន​របស់​អ្នក​ដូច​នេះ​គេ​អាច​ឆ្លង​ចូល​ផ្លូវ​របស់​អ្នក​ ឬ​ក៏​ដើរ​ចេញ​មក​ចំ​មុខ​របស់​អ្នក​
  • ល្បឿន​ក៏​បង្កើន​ឥរិយា​បថ​គ្រោះ​ថ្នាក់​ក្នុង​ការ​បើក​បរ​ដូច​ជា​បើក​បំ​ពាន​ចរា​ចរណ៍​    ឬ​មិន​គោរព​ភ្លើង​សញ្ញា​ពណ៏​ក្រហម​។ ​         

ការ​ប្រើ​ប្រាស់​ល្បឿន​មិន​សម​ស្រប​គឺ​អាច​ការ​ពារ​បាន។​   អ្នក​បើក​បរ​គួរ​តែ​មាន​ភាព​ប្រុងប្រយ័ត្ន​អំពី​ល្បឿន​របស់​ពួក​គេ​នៅ​ពេល​បើកបរលើដងផ្លូវហើយ​ធ្វើ​ការ​កំណត់​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ពេល​ទៅ​ដល់​តំ​បន់​មាន​ចរា​ចរណ៍​ចង្អៀត​ឬ​អា​កាស​ធាតុ​មិន​ល្អ។​ អ្នក​បើក​បរ​គួរ​តែ​ប្រុង​ប្រយ័ត្ន​ និង​ដឹង​ពី​អ្វី​នឹង​អាច​កើត​ឡើង​ជុំវិញ​ខ្លួន​ហើយ​ត្រូវ​ប្រាកដ​ថា​មាន​ចម្ងាយ​សុវត្ថិ​ភាព​រវាង​យាន​យន្ត​របស់​ខ្លួន ​និង​យាន​យន្ត​របស់​អ្នក​ដទៃ។​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
29 នាក់

Importance Of Properly Helmet Using