Commuting Safety advocates power forward with second trade union leadership workshop to safeguard the well-being of factory workers

Commuting Safety advocates power forward with second trade union leadership workshop to safeguard the well-being of factory workers

PHNOM PENH, Cambodia – 27 August 2020

 The USAID Labor Rights in Cambodia (LRIC) project, implemented by Solidarity Center, is supporting a series of leadership workshops for 80 trade union representatives to promote more equitable factory 

working conditions, including safer commutes for employees. Solidarity Center’s partner, the AIP Foundation, conducted the second workshop today, articulating a vision of safety policies to protect factory workers on the roads as part of the Commuting Safety for Cambodian Workers program. This includes driver training, access to life-saving helmets for workers who commute via motorcycle, free motorcycle safety trainings for all workers, a transition from trucks to passenger vehicles, and the adoption of road safety policies implemented factory-wide.  The workshop generated discussions among union leaders, who planned actions to support these outcomes. 

In 2019, commuting garment and footwear factory workers were involved in 698 road crashes, equal to more than 58 crashes per month. Tragically, 15 workers died and 138 sustained serious injuries. Furthermore, road crashes also do not only impact the lives of workers but also the lives of the 2 million family members they support, and the productivity of factories which rely on their labor.

Cambodia’s garment sector growth over the last decade worker safety has been impressive, but worker safety has lagged behind due in no small part to the hazards of commuting to work, which have resulted in high numbers of injuries and fatalities.

 “Factory workers are such an integral part of the community. Their contributions to this country and the economy should be met with care for their well-being and safety in return.  Trade unions play a fundamental role in safeguarding not just on rights of work conditions in the factory, but also their commutes to and from work as well. Therefore, good collaboration between trade unions and relevant stakeholders are needed in order to improve commuting safety for the workers as well as to keep harmonization and well functioning of factories,” said H.E. Min Meanvy, Secretary of State of the Ministry of Public Works and Transportation and Secretary General of the National Road Safety Committee. “

We hope this workshop will help find solutions to ensure safer transportation for workers in all labor sectors,” said USAID Cambodia Mission Director Veena Reddy.

“Trade union leaders play a key role in advocating on behalf of their members for more decent working conditions, including workers’ safety. This includes the means by which factory workers commute to work. We hope that through these educational workshops, Trade Unions will feel empowered to speak up about commuting safety issues, and call for brands and factories to make worker safety and wellbeing a priority” said Pagna Kim, Country Director of AIP.

 “Addressing the rights and safety of workers is not a one-solution approach. It relies on the commitment and collaboration of safety leaders, industry stakeholders, and trade unions and partners, as well as tangible changes, like the provision of safe transport, high-quality helmets, and educational workshops that can improve the lives of workers,” said William Conklin, Solidarity Center Cambodia Country Director.  

###

About USAID

USAID was founded in 1961 by President John F. Kennedy and serves as the lead agency of the U.S. Government for foreign assistance. Since 1992, USAID has invested over $1 billion toward Cambodia’s development.

 About the Solidarity Center

The Solidarity Center is the largest U.S.-based international worker rights organization helping workers attain safe and healthy workplaces, family-supporting wages, dignity on the job and greater equity at work and in their community.

 

About AIP Foundation

AIP Foundation is a nonprofit organization dedicated to preventing road injuries and fatalities in low and middle-income countries. For more than 18 years, AIP Foundation has been delivering effective road safety programs in locations across Asia and Africa. To find out more, visit www.aip-foundation.org or connect with us on Twitter @AIPFoundation.

 For Media Contact

Zody Huynh, Communications Coordinator

AIP Foundation

(+84-28) 6299-1409 Ext. 128

zody.huynh@aipf-vietnam.org

  

ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជាដល់តំណាងសហជីពចំនួន ៨០នាក់ ដើម្បីលើកកម្ពស់សមធម៌នៃលក្ខខណ្ឌការងារក្នុងរោងចក្រ ដែលរួមបញ្ចូលទាំងសុវត្ថិភាពក្នុងការធ្វើដំណើរទៅ មក បំពេញការងាររបស់កម្មករនិយោជិត។ អង្គការមូលនិធិបង្ការរបួសអាស៊ីដែលជាអង្គការដៃគូរបស់មជ្ឈ មណ្ឌលសាមគ្គីភាពប្រារព្ធសិក្ខាសាលាលើកទី២នាថ្ងៃនេះ ដើម្បីបង្ហាញឱ្យឃើញច្បាស់នូវទស្សនៈ     វិស័យអំពី គោលនយោបាយសុវត្ថិភាពចរាចរណ៍ដើម្បីការពារសុវត្ថិភាពកម្មករនិយោជិតរោងចក្រនៅលើ ដងផ្លូវដែលជាផ្នែកមួយនៃកម្មវិធី “លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា”។   ទស្សនៈវិស័យទាំងនោះរួមមាន៖ ការបើកវគ្គបណ្តុះបណ្តាលដល់អ្នកបើកបររថយន្តដឹកជញ្ជូនរួម, ការជំរុញឱ្យកម្មករនិយោជិតដែលធ្វើដំណើរតាមម៉ូតូអាចទទួលបាននូវមួកសុវត្ថិភាពដោយឥតគិតថ្លៃ, ការបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការបើក បរម៉ូតូដោយឥតគិតថ្លៃដល់កម្មករនិយោជិត, ការប្តូរពីមធ្យោបាយដឹកជញ្ជូនរួមដោយប្រើរថយន្តដឹកទំនិញទៅជារថយន្តដឹកអ្នកដំណើរដែលមានសុវត្ថិភាព និងការអនុម័ត និងដាក់ឱ្យប្រើប្រាស់គោលនយោបាយសុវត្ថិភាពចរា ចរណ៍សម្រាប់អនុវត្តនៅតាមរោងចក្រទូទាំងប្រទេស។ ទស្សនៈវិស័យទាំងនេះនឹងត្រូវលើកយកមកពិភាក្សាក្នុងសិក្ខាសាលានាថ្ងៃនេះជាមួយថ្នាក់ដឹកនាំសហជីព។ 

ក្នុងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន ៦៩៨ករណី ដែលស្មើនឹង៥៨ករណីក្នុងមួយខែ។ ក្នុងនោះមានកម្មករនិយោជិតចំនួន១៥នាក់បានស្លាប់ និង​១៣៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់់ជីវិតកម្មករនិយោជិតប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ជីវិតសមាជិកក្រុមគ្រួសារ២លាននាក់ និងផលិតភាពរបស់រោងចក្រដែល​ពឹងផ្អែកលើកម្លាំងពលកម្មរបស់ពួកគេទៀតផង។ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វិស័យកាត់ដេរសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជាមានការរីកចំរើនគួរឱ្យកត់សម្គាល់ ប៉ុន្ដែសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិតនៅតែជាបញ្ហាប្រឈម ប្រកបដោយគ្រោះថ្នាក់។ ជាលទ្ធផល អត្រាស្លាប់ និងរងរបួសនៅតែមានកម្រិតខ្ពស់។ 

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិ​ការជាតិសុវត្ថិភាពចរាចរណ៍បានមានប្រសាសន៍ថា៖“កម្មកររោងចក្រគឺជាផ្នែកដ៏ធំមួយនៃសហគមន៍។ ការរួមចំ ណែករបស់ពួកគេចំពោះប្រទេសជាតិ  និងសេដ្ឋកិច្ចគួរតែទទួលបានការយកចិត្តទុកដាក់លើការថែទាំផ្នែកសុខុ មាលភាព និងសុវត្ថិភាព។ សហជីពកម្មករដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារផលប្រយោជន៏របស់កម្មកររោងចក្រដែលមិនត្រឹមតែផ្តោតទៅលើ “សិទ្ធិ” ក្នុងលក្ខខណ្ឌកំពុងបំពេញការងារក្នុងរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងពេលធ្វើដំណើរទៅមកបំពេញការងារទៀតផង។ ដូច្នេះហើយ ទើបចាំបាច់ត្រូវមានកិច្ចសហការល្អរវាងសហជីពកម្មករ និងអ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរ និងភាពសុខដុមនិងដំណើរការល្អនៅក្នុងរោងចក្រសហគ្រាស។”

នាយកស្ថានបេសកកម្មទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំប្រទេសកម្ពុជា លោកស្រី Veena Reddy លើកឡើងដូច្នេះថា “ពួកយើងសង្ឃឹមថាសិក្ខាសាលានេះនឹងចូលរួមក្នុងការស្វែងរកដំណោះស្រាយដើម្បីធានានូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់កម្មករ និយោជិតនៅក្នុងវិស័យការងារ”។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាមានប្រសាសន៍ថា “ថ្នាក់ដឹកនាំសហជីពកម្មករមានតួនាទីសំខាន់ក្នុងការទាក់ទាញមតិគាំទ្រ ក្នុងនាមតំណាងឱ្យសមាជិករបស់ពួកគេដើម្បីភាពកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ រួមទាំងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងមធ្យោបាយក្នុងការធ្វើដំណើរផងដែរ។ យើងសង្ឃឹមថាតាមរយៈសិក្ខាសាលា នេះ សហជីពកម្មករនឹងទទួលបានការលើកទឹកចិត្តឱ្យហ៊ានលើកឡើងអំពីបញ្ហានៃការធ្វើដំណើរ និងធ្វើការអំពាវនាវដល់ក្រុមបញ្ជាទិញ និងរោងចក្រឱ្យចាត់បញ្ហាសុវត្ថិភាព និងសុខុមាលភាពរបស់កម្មករនិយោជិតជាអាទិភាពខ្ពស់”។ 

លោក William Conklin នាយកមជ្ឈមណ្ឌលសាមគ្គីភាពប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “ការដោះស្រាយបញ្ហាសិទ្ធិ និងសុវត្ថិភាពកម្មករនិយោជិតពុំអាចសម្រេចបានដោយដំណោះស្រាយតែមួយឯកឯងឡើយ។  វាពឹងផ្អែកលើការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការពីសំណាក់ថ្នាក់ដឹកនាំផ្នែកសុវត្ថិភាព ភាគីឧស្សាហកម្ម និងសហជីព និងដៃគូ ក៏ដូចជាការផ្លាស់ប្តូរជារូបិយដូចជាការផ្តល់មធ្យោបាយធ្វើដំណើរដែលមានសុវត្ថិភាព មួកសុវត្ថិភាពដែលមានគុណភាពខ្ពស់និងសិក្ខាសាលាអប់រំដែលអាចជួយលើកកម្ពស់ការរស់នៅរបស់កម្មករនិ យោជិត”។

###
អំពី USAID
USAID ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦១ ដោយប្រធានាធិបតី John F. Kennedy និងមានតួនាទីជាទីភ្នាក់ងារនាំមុខរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្នែកលើជំនួយអន្ដរជាតិ។ ចាប់តាំងពីឆ្នាំ១៩៩២ USAID បានផ្ដល់ជំនួយជាង ១ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍកម្ពុជា។

អំពីមជ្ឈមណ្ឌលសាមគ្គីភាព 
មជ្ឈមណ្ឌលសាមគ្គីភាពជាអង្គការសហរដ្ឋអាមេរិកធំបំផុតផ្នែកសិទ្ធិកម្មករនិយោជិតអន្តរជាតិ ដែលចូលរួមក្នុងការសម្រេចនូវបរិស្ថានការងារដែលមានសុវត្ថិភាព និងផាសុកភាព ប្រាក់ឈ្នួលដែលផ្គត់ផ្គត់ទាំងគ្រួសារ សេចក្ដីថ្លៃថ្នូរពេលបំពេញការងារ និងសមភាពខ្ពស់ជាងនៅកន្លែងការងារ និងនៅក្នុងសហគមន៍។ 

អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី
អង្គការមូលនិធិបង្ការរបួសអាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញ ដែលមានការ​ប្តេ​ជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។ អស់រយៈពេលជាង២០ឆ្នាំមកហើយដែលអង្គការមូលនិធិបង្ការរបួសអាស៊ី បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅបណ្តាប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិច។ ដើម្បីស្វែងយល់បន្ថែម សូមចូលទស្សនាគេហ   ទំព័រ www.aip-foundation.org  ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @AIPFoundation ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក គឹម បញ្ញា នាយក អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា
ផ្ទះលេខ ១៨បេអឺ ផ្លូវលេខ ៣៤៨ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ៨៥៥ ១២ ៤២៤ ២៣៤  អ៊ីម៉ែល៖ pagna.kim@aipf-cambodia.org ៕

Make a Pledge
I support the immediate enforcement for child helmet use
974 pledges made