កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ កុមារា រស្មី ហុងហេង ជាសិស្សថ្នាក់ទី៤នៅសាលាបឋមសិក្សាគគីរបានជិះកង់តាមបណ្តោយផ្លូវជាតិពេលចេញពីសាលារៀន។ ខណៈនោះមានម៉ូតូមួយបើកក្នុងល្បឿនយ៉ាងលឿនបានបុកកង់ហុង ហេង ពីក្រោយដែលបណ្តាលឲ្យគាត់ដួលទៅលើផ្លូវ។ ហុងហេង មានការដាច់រលាត់ជាច្រើននៅលើដៃ និងជើងប៉ុន្តែសំណាងល្អ ហុងហេង មិនបានទទួលរងរបួសក្បាលនោះទេព្រោះដោយសារតែគាត់បានពាក់មួកសុវត្ថិភាព។
