ថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ កុមារា បាន សុវណ្ណវេហា ជាសិស្សថ្នាក់ទី៦នៅសាលាបឋមសិក្សាព្រៃសណ្តែក ខេត្ត តាកែវ បានជិះកង់ជាមូយមិត្តភក្តិទៅសាលារៀនពេលនោះមានម៉ូតូមួយបុកពីក្រោយ សុវណ្ណវេហា។ ដៃជើងរបស់សុវណ្ណវេហាបានទទួលរងដាច់រលាត់យ៉ាងខ្លាំងតែវេហាមិនបានទទួលរងរបួសក្បាលទេព្រោះវេហាបានពាក់មួកសុវត្ថិភាព យ៉ាងត្រឹមត្រូវ។ បន្ទាប់ពីការសម្រាកនៅផ្ទះរយៈពេលមួយសប្តាហ៍ទើបវេហាបានវិលត្រឡប់ទៅសិក្សាដូចធម្មតាវិញហើយ។
