លោក​ ឡឹក​ ចិន​ ជា​គ្រូ​បង្រៀន​ម្នាក់​នៅ​សា​លា​បឋម​សិក្សា​សំពៅ​មាស​បាន​ជិះ​ម៉ូតូ​ទៅ​ទទួល​កូន​ពី​សា​លា​រៀន​ក្នុង​ល្បឿន​យឺត​ៗ។​   ពេល​ជិត​ទៅ​ដល់​សា​លា​ស្រាប់​តែ​មាន​រថយន្ត​ស្ទូច​មួយ​ដោយ​មាន​ដង​ស្ទូច​ផង​នោះ​បាន​ប៉ះ​ចំ​ផ្នែក​ក្បាល​របស់​លោក​គ្រូ​   ហើយ​បានធ្វើ​ឲ្យ​គាត់​ដួល​បោក​ទៅ​លើ​ទ្រូង​ផ្លូវ។​   ជា​សំណាង​ល្អ​ដោយ​គាត់​បាន​ពាក់​មួក​សុវត្ថិ​ភាព​គាត់​​គ្រាន់​​តែ​​បែក​​ចិញ្ចើម​​ខាង​​ស្តាំ​ហើយ​សន្លប់​មួយ​រយៈ​តែ​ត្រូវ​សំរាក​ព្យា​បាល​ជាង​កន្លះ​ខែ​នៅ​មន្ទីរ​ពេទ្យ។​ សព្វ​ថ្ងៃ​លោកគ្រូនៅតែមានការឈឺក្បាលម្តងម្កាល។ តាម​រយៈ​បទ​ពិសោធន៍​នេះ​លោក​គ្រូ​បាន​យក​រឿង​រ៉ាវ​នេះ​ប្រាប់​ទៅ​ដល់​លោក​គ្រូ​អ្នក​គ្រូ​ និង​សិស្សា​នុ​​សិស្ស​ឲ្យ​បាន​យល់​អំពី​អត្ថ​ប្រយោជន៍​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព។​

ឡឹក ចិន
ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
1013 នាក់

Importance Of Properly Helmet Using