អ្នកគ្រូ សាយ សុភាព ជាគ្រូថ្នាក់មតេ្តយ្យនៅសាលាបឋមសិក្សាព្រៃសណ្តែកក្នុងខេត្តតាកែវ។ ខណៈពេលដែលអ្នកគ្រូកំពុងបើកបរម៉ូតូទៅសាលាដើម្បីបង្រៀនសិស្សដូចសព្វដង នៅពេលនោះមានម៉ូតូមួយបើកក្នុងល្បឿនយ៉ាងលឿនមកបុកគាត់។ គាត់បានរងរបួសជាច្រើនកន្លែងនៅលើរាងកាយហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ សំណាងល្អគាត់មិនមានរងរបួសក្បាលទេព្រោះគាត់បានពាក់មួកសុវត្ថិភាព។
