ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង និង អ្នកស្រី Michelle Yeoh ជម្រុញការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមទោចក្រ យានយន្ត
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៤
៖ ថ្ងៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង, អ្នកស្រី Michelle Yeoh ឯកអគ្គរដ្ឋទូតសុវត្ថិភាពចរាចរណ៍ ផ្លូវគោកសកល និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានរួមគ្នាគាំទ្រដល់ការផ្តល់អំណោយមួកសុវត្ថិភាពដល់តំណាង សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ចំនួន ៦ ៦៥២នាក់ នៅសាលាបឋមសិក្សាចំនួន ៦ក្នុងរាជធានីភ្នំពេញ។ ពិធីផ្តល់អំណោយមួកសុវត្ថិភាពនេះ បានប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាទួលស្វាយព្រៃ ដែលបានប្រារព្ធឡើងដោយអង្គការមូលនិធិបង្ការរបួស អាស៊ី សហការជាមួយស្ថាប័នរាជ រដ្ឋាភិបាល ហើយមានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID-DIV)។ ពិធីផ្តល់អំណោយមួកសុវត្ថិភាពនេះ គឺជាផ្នែកមួយនៃគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់”។ គម្រោងនេះមានបំណងបង្កើនអាត្រានៃការពាក់មួកសុវត្ថិភាពក្នុង ចំណោមអ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារ និងគៀងគររកការគាំទ្រមតិទៅលើការអនុម័ត និងឈានទៅអនុវត្តច្បាប់ ដែលកំណត់ឱ្យអ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារ ត្រូវតែពាក់មួកសុវត្ថិភាព។ ហើយគម្រោងនេះក៏រួមមានការអនុវត្តកម្មវិធីអប់រំស្តីពីសុ វត្ថិភាពចរាចរណ៍នៅតាមថ្នាក់រៀននៅតាមសាលារៀនគោលដៅ។
អ្នកចូលរួមនៅក្នុងពិធីផ្តល់អំណោយមួកសុវត្ថិភាពមានចំនួន ប្រមាណជាង ៣,០០០នាក់ ក្នុងនោះរួមមាន ដៃគូអន្តរជាតិ ដែលជាអ្នកតំណាងមកពីទីភ្នាក់ងារអន្តរជាតិសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិមជ្ឈមណ្ឌលសហរដ្ឋអាមេរិកដើម្បី បង្ការ និងគ្រប់គ្រងជម្ងឺ (US CDC) មូលនិធិសហព័ន្ធយានយន្តអន្តរជាតិ (FIA Foundation)/មូលនិធិសុវត្ថិភាពចរាចរណ៍ (Road Safety Fund), មូលនិធិក្រុមហ៊ុន UPS។ អញ្ជើញជាអធិបតី និងចូលរួមក្នុងអង្គពិធីរួមមាន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង, លោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ
និងដឹកជញ្ជូន, លោក Sean Callahan អនុប្រធានបេសកកម្មទីភ្នាក់ងារអន្តរជាតិសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ, លោកបណ្ឌិត David Sleet នាយករងផ្នែកវិទ្យាសាស្ត្រនៃមជ្ឍមណ្ឌលសហរដ្ឋអាមេរិកដើម្បី បង្ការ និងគ្រប់គ្រងជម្ងឺ
(រដ្ឋអាត្លង់តា), លោក Saul Billingsley អគ្គនាយកមូលនិធិសហព័ន្ធយានយន្តអន្តរជាតិ (FIA Foundation), លោក Mr. Jeff McLean អគ្គនាយកក្រុមហ៊ុនយូភីអេសប្រចាំនៅប្រទេសវៀតណាម, អ្នកស្រី Michelle Yeoh តារាភាពអន្តរជាតិ និងជាឯកអគ្គរដ្ឋទូតសុឆន្ទៈសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល , និងលោក Greig Craft ប្រធានអង្គការមូលនិធិបង្ការរបួស អាស៊ី។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស
ខេង បានបំពាក់គ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាលកម្ពុជាជូន ដល់ថ្នាក់ដឹកនាំអង្គការ
និងម្ចាស់ជំនួយ ដែលជាសក្ខីភាពនៃការថ្លែងអំណរគុណពីរាជរដ្ឋាភិបាលចំពោះការ សហការ និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុ វត្ថិភាពចរាចរណ៍ក្នុងប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៍បញ្ជាក់ថា៖ “គ្រោះថ្នាក់ចរាចរណ៍មិនត្រឹមតែបង្កឲ្យមានការខាតបង់ទ្រព្យ សម្បត្ដិ
និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាបានបន្សល់ទុកបញ្ហានៅក្នុងសង្គមជាច្រើនទៀតដូចជា ពិការភាព ចាស់ជរាឥតទីពឹង
។ល។ ព្រមទាំងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គម ជាពិសេសប៉ះពាល់ដល់គោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលក្នុង ការលើកកម្ពស់សុវត្ថិភាព
សុខមាលភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ”។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ”ឆ្លើយតបទៅនឹងស្ថានភាពដ៏គួរឲ្យព្រួយបារម្ភនៃគ្រោះថ្នាក់ច រាចរណ៍នេះ រាជរដ្ឋាភិបាលបានសម្រេចរៀបចំសេចក្តីព្រាងច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី សំដៅរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរ មា។
សេចក្តីព្រាងច្បាប់ថ្មីនេះ ក៏បានតម្រូវឲ្យអ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្ត ត្រូវតែពាក់មួកសុវត្ថិភាព ហើយច្បាប់នេះបានទទួលការអនុម័តរួចហើយពីរដ្ឋសភាកម្ពុជា។ ពិធីប្រគល់មួកសុវត្ថិភាពនាថ្ងៃនេះ ជាសកម្មភាពដ៏សំខាន់មួយ ហើយដែលស្របទៅនឹងផែនការសកម្មភាពជាតិទស្សវត្សរ៍សុវត្ថិភាពច រាចរណ៍ផ្លូវគោក ២០១១-២០២០ ដែលផ្តោតការយកចិត្តទុកដាក់ដល់ការទប់ស្កាត់ហានិភ័យដោយគ្រោះ ថ្នាក់ចរាចរណ៍ តាមរយៈការជម្រុញការប្រើប្រាស់មួកសុវត្ថិភាពក្នុងពេលធ្វើដំ ណើរតាមទោចក្រក្រយានយន្ត”។
តារាភាពយន្ត Michelle Yeoh បានចូលរួមធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ចាប់ តាំងពីឆ្នាំ ២០០៨មក
ហើយក្រោយមក អ្នកស្រីបានដឹកនាំយុទ្ធនាការស្នើសុំឱ្យមានទសវត្សរ៍សុវត្ថិ ភាពចរាចរណ៍នៅក្នុងសន្និសិទអង្គការសហប្រជាជាតិស្តីពីសុ វត្ថិភាពចរាចរណ៍ជាលើកដំបូងនៅក្នុងខែវិច្ឆិកា
ឆ្នាំ២០០៩។ នេះ
គឺជាដំណើរទស្សនកិច្ចលើកទីពីររបស់អ្នកស្រី ក្នុងការជម្រុញសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងអង្គពិធីនេះ អ្នកស្រី Michelle Yeoh បានបង្ហាត់បង្ហាញដល់សិស្សានុសិស្សពីការពាក់មួកសុវត្ថិភាពឲ្យ បានត្រឹមត្រូវ និងទទួចឲ្យសិស្សានុសិស្សទាំងអស់ពាក់មួកសុវត្ថិភាពរបស់ពួក គេគ្រប់វេលាធ្វើដំណើរ។ អ្នកស្រីបានមានប្រសាសន៍ថា៖ ”ទោះបីជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ប្រឈមនឹងហានិភ័យនៃ គ្រោះថ្នាក់ចរាចរណ៍ដូចគ្នាយ៉ាងណាក៏ដោយ តែអ្នកជិះទោចក្រយានយន្តគឺជាអ្នកងាយរងគ្រោះថ្នាក់បំផុតជាង គេក្នុងចំណោមអ្នកប្រើប្រាស់ផ្លូវទាំងអស់នោះ។ នៅក្នុងប្រទេសកម្ពុជា ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺជាអ្នកដែលជិះទោចក្រយានយន្តនេះឯង។ ដូច្នេះការពាក់មួកសុវត្ថិភាពគឺជាមធ្យោបាយដំបូង ប៉ុន្តែវាជាជំហានដ៏សំខាន់ដើម្បីឈានទៅរកការការពារពីការរង របួស
និងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសក្នុងចំណោមកុមាររបស់យើង។ ជាមួយគ្នានេះ សូមធានាឱ្យបានថាទាំងអ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរជាមួយតែងតែពាក់មួកសុវត្ថិភាព”។
នៅមុនអង្គពិធីនាថ្ងៃនេះ
អង្គការមូលនិធិបង្ការរបួស អាស៊ីបានបើកវគ្គបណ្តុះបណ្តាលដល់លោកគ្រូ អ្នកគ្រូដើម្បីធានាឱ្យមាននិរន្តរភាពនៃគម្រោងក្នុងពេលអនា គត។
នៅក្នុងរយៈពេលពេញមួយឆ្នាំសិក្សា គម្រោងនេះនឹងមានការរួមបញ្ចូលនូវសកម្មភាពសុវត្ថិភាពចរាចរណ៍ បន្ថែមទៅលើកម្មវិធីសិក្សា
រួមទាំងការត្រួតពិ និត្យតាមដានពីការពាក់មួកសុវត្ថិភាពក្នុងអំឡុងពេលពីរឆ្នាំ ខាងមុខនេះ។
លោក Sean Callahan នាយករងបេសកកម្មទីភ្នាក់ងារអន្តរជាតិសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា បានឲ្យដឹងថា ៖ “គម្រោងមួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់ មានគោលបំណងបង្កើនអត្រាពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួម ដំណើរតាមទោចក្រយានយន្តនៅក្នុងឃុំ/សង្កាត់គោលដៅឲ្យបាន ដល់៣០ភាគរយនៅក្នុងឆ្នាំដំបូង
និងឲ្យកើនដល់ ៨០ភាគរយនៅចុងឆ្នាំទីពីរ”។ លោកបានបន្ថែមទៀតថា៖ “អត្រាពាក់មួកសុវត្ថិភាពមានការកើនឡើងបែបនេះ វានឹងជួយការពារមនុស្សរាប់ពាន់នាក់ពីការរងរបួស និងការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងជួយប្រទេសកម្ពុជាក្នុងការកាត់បន្ថយការខាតបង់ថវិកាបាន ជាច្រើនសិបលានដុល្លារសហរដ្ឋអាមេរិក”។
លោក Saul Billingsley អគ្គនាយកមូលនិធិ FIA Foundation បានមានប្រសាសន៍ថា៖
”យោងតាមរបាយការណ៍បានបង្ហាញថា មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ប្រមាណ
១៩៥០នាក់ និងជាង ១៤,០០០នាក់បានរងរបួសជារៀងរាល់ឆ្នាំនៅលើផ្លូវថ្នល់ក្នុង ប្រទេសកម្ពុជា។ ប៉ុន្តែជាសំណាងល្អដែលបណ្តាញដ៏រឹងមាំនៃស្ថាប័នដៃគូកម្ពុជា និងអន្តរជាតិបានប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យដងផ្លូវ នៅក្នុងប្រទេសកម្ពុជាកាន់តែមានសុវត្ថិភាព។
មូលនិធិ FIA Foundation
បានផ្តល់ការគាំទ្រដល់អង្គការមូលនិធិបង្ការរបួស អាស៊ី ចាប់តាំងពីឆ្នាំ២០០៩
មកម្ល៉េះ ហើយយើងមានមោទនភាពណាស់ ដែលបានចូលរួមគាំទ្រដល់ការងារទាំងឡាយដែលសម្រេចបាននៅក្នុង ប្រទេសកម្ពុជា។
ការផ្តល់អំណោយមួកសុវត្ថិភាពនៅថ្ងៃនេះ និងការវិវត្តន៍ជាវិជ្ជមាននៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺជាការកត្តាជម្រុញមួយយ៉ាងសំខាន់ក្នុងការធ្វើឲ្យការស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍មានការថយចុះទាំងថ្នាក់ជាតិ
និងសាកល ហើយក៏ជាឧទាហរណ៍ដ៏សំខាន់មួយសម្រាប់ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ផ្លូវគោក។ យើងពិតជាចង់ឃើញពីការរីកចំរើនដែលនឹងអាចសម្រេចបាននៅក្នុង រយៈពេល២ឆ្នាំខាងមុខ
និងនាពេលបន្ទាប់ទៀត”។
លោក Jeff McLean អគ្គនាយកក្រុមហ៊ុន UPS ប្រចាំនៅប្រទេសវៀតណាមបានមានប្រសាសន៍ថា៖
“ អត្រានៃការពាក់មួកសុវត្ថិភាពក្នុងកម្រិតទាបក្នុងចំណោមអ្នក រួមដំណើរតាមទោចក្រយានយន្ត
ដែលមានប្រហែល ៩ភាគរយ គឺជាបញ្ហាដ៏គួរឲ្យតក់ស្លត់មួយ”។ លោកបានបន្ថែមទៀតថា៖ “វាជារឿងសាមញ្ញមួយដែលយើងអាចមើលឃើញថានៅលើដងផ្លូវក្នុង រាជធានីភ្នំពេញមានចរាចរណ៍មមាញឹក ហើយជាការពិតនោះអ្នករួមដំណើរជាមួយភាគច្រើនគឺជាកុមារ ហើយនេះគឺជាស្ថិតិដែលគួរឲ្យព្រួយបារម្ភថែមទៀត។ ការអនុម័តច្បាប់ដែលកំណត់ពីការពាក់មួកសុវត្ថិភាពសម្រាប់អ្នក រួមដំណើរតាមទោចក្រយានយន្តគឺជាការចាប់ផ្តើមមួយ ប៉ុន្តែយើងត្រូវតែគាំទ្រឲ្យមានការរឹតបន្តឹងការអនុវត្តច្បាប់ និងការអប់រំឲ្យបានទូលំទូលាយនៅទូទាំងប្រទេស។ ខ្ញុំទន្ទឹងរង់ចាំមើលថា នៅថ្ងៃមួយដែលខ្ញុំក្រឡេកមើលទៅផ្លូវថ្នល់ខ្ញុំនឹងបានឃើញអ្នក រួមដំណើរតាមទោចក្រយានយន្តទាំងអស់
គិតទាំងកុមារផង គឺកំពុងពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា”។
####
អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី
អង្គការមូលនិធិបង្ការរបួស
អាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល
និងមិនស្វែងរកប្រាក់ចំណេញ ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសដែល មានចំណូលទាប និងមធ្យម។ អស់រយៈពេល១៥ឆ្នាំមកហើយដែលអង្គការមូលនិធិបង្ការរបួស អាស៊ី បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅ បណ្តាប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី
និងទ្វីបអាហ្វ្រិច។ ដើម្បីស្វែងយល់បន្ថែម សូមចូលទស្សនាគេហទំព័រ asiainjury.org ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @AIPFoundation ។
អំពីគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់”
“គម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” គឺជាគម្រោងមួយដែលមានរយៈពេល២ឆ្នាំ ហើយទទួលបានការគាំទ្រពីកម្មវិធី
Development
Innovation Ventures (DIV) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងពីមូលនិធិសហព័ន្ធយានយន្តអន្តរជាតិ/មូលនិធិសុវត្ថិភាព ចរាចរណ៍, មូលនិធិក្រុមហ៊ុន យូភីអេស និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិកដើម្បបង្ការ និងគ្រប់គ្រងជម្ងឺ។ គម្រោងនេះមានគោលដៅបង្កើនអត្រានៃការពាក់មួកសុវត្ថិភាពសំរាប់ អ្នករួមដំណើរនៅក្នុងប្រទេសកម្ពុជា។ អង្គការមូលនិធិបង្ការរបួស
អាស៊ី មានបំណងធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងអំពីការពាក់មួកសុ វត្ថិភាពនៅទូទាំងប្រទេសតាមរយៈគម្រោងនេះដោយផ្តល់ដល់កុមារនៅ តាមសាលាបឋមសិក្សា និងលោកគ្រូ អ្នកគ្រូនូវមួកសុវត្ថិភាពដែលមានគុណភាព និងការអប់រំអំពីសុវត្ថិភាពចរាចរណ៍, បង្កើតនូវយុទ្ធនាការអប់រំផ្សព្វផ្សាយជាសាធារណៈ និងទាក់ទាញមតិគាំទ្រសម្រាប់ការអនុវត្តច្បាប់ដែលកំណត់ឱ្យ អ្នករួមដំណើរជាមួយតាមទោចក្រយាន្តយន្តត្រូវតែពាក់មួកសុវត្ថិ ភាព។
សម្រាប់ព័ត៌មានបន្ថែម
សូមទំនាក់ទំនង
លោក គឹម បញ្ញា
នាយក
អង្គការមូលនិធិបង្ការរបួស អាស៊ី ប្រចាំនៅកម្ពុជា
ផ្ទះលេខ ១៨បេអឺ០ ផ្លូវលេខ
៣៤៨ សង្កាត់ទូលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ៨៥៥ ៤២៤
២៣៤; អ៊ីម៉ែល៖pagna.kim@aipf-cambodia.org ៕
####