អង្គ​ការ​មូល​និធិ​បង្ការ​របួស​អា​ស៊ី ​និង​ក្រុម​ហ៊ុន​ឈេហ្វរ៉ុន​ គូស​គំនូរ​អប់​រំ​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍

អង្គ​ការ​មូល​និធិ​បង្ការ​របួស​អា​ស៊ី ​និង​ក្រុម​ហ៊ុន​ឈេហ្វរ៉ុន​ គូស​គំនូរ​អប់​រំ​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍

រាជធានីភ្នំពេញ-ថ្ងៃទី២៦​ និងទី៣០  ខែមិថុនា ឆ្នាំ២០១៥​៖

អង្គ​ការ​​មូល​​និធិ​​បង្ការ​​របូស​​អាស៊ី ​ ​និង​​​ក្រុម​​ហ៊ុន​​ឈេហ្វ​រ៉ុន គូស​​​គំនូរ​​អប់រំ​​អំពី​​សុវត្ថិ​​ភាព​​ចរា​​ចរណ៍​​នៅ​​លើ​​ជញ្ជាំង​សា​លា​ដើម្បី​លើក​កម្ពស់​ឥរិ​យា​បថ​សុវត្ថិ​ភាព​ចរា​ចរណ៍ ​​     ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍     ​និង​បង្កើត​​ឲ្យ​មាន​ជា​រូប​ភាព​លក្ខណៈ​វិជ្ជ​មាន​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្នុង​ការរំ​លឹក​ដល់​សិស្សា​នុ​សិស្ស   ក្រុម​ហ៊ុន​ឈេហ្វរ៉ុន ​  និង​​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី​បាន​គូស​គំនូរ​អំពី​សុវត្ថិ​ភាព​ចរា​ចរណ៍​នៅ​លើ​ជញ្ជាំង​សា​លា​រៀន​ចំនួន​ពីរ​  ក្នុង​រាជ​ធានី​ភ្នំ​ពេញ។ ​ពិធី​ប្រកាស​ផ្តើម​បាន​ប្រ​ព្រឹត្ត​នៅ​ថ្ងៃ​នេះ​ ដើម្បី​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​អនុ​វត្ត​កម្ម​វិធី។ ​

ដើ​ម្បី​​លើក​​កម្ពស់​​ការ​​យល់​​ដឹង​​ពី​​សុវត្ថិ​ភាព​​ចរា​ចរណ៍​ និង​​បង្កើត​​ឲ្យ​​មាន​​ជា​​រូប​​ភាព​​លក្ខណៈ​​វិជ្ជ​មាន​​អំពី​​សុវត្ថិ​ភាព​​ចរា​ចរណ៍​​ក្នុង​​ការ​​រំលឹក​​ដល់​​សិស្សា​នុ​​សិស្ស​​ ក្រុម​​ហ៊ុន​ ឈេហ្វ​រ៉ុន ​និង​​អង្គ​​ការ​​មូល​​និធិ​​បង្ការ​​របួស​​អាស៊ី​​បាន​​​គូស​​គំនូរ​​អំពី​​សុវត្ថិ​ភាព​​ចរា​ចរណ៍​​នៅ​​លើ​​ជញ្ជាំង​​សា​លា​​រៀន​​ចំនួន​​ពីរ​​ក្នុង​​រាជ​​ធានី​​ភ្នំ​ពេញ​។ ​ពិធី​​ប្រ​កាស​​ផ្តើម​​បាន​​ប្រ​ព្រឹត្ត​​នៅ​​ថ្ងៃ​​នេះ​​ ដើម្បី​​បង្ហាញ​​ពី​​ការ​​ចាប់​​ផ្តើម​​អនុ​វត្ត​​កម្ម​វិធី។  ​

ក្រុម​​​ហ៊ុន​ ឈេហ្វ​រ៉ុន​​បាន​​ឧបត្ថម្ភ​​គាំ​ទ្រ​​ទៅ​​លើ​​ការ​​លាប​​របង​​ និង​​ជញ្ជាំង​​សា​លា​​​រួម​​ជា​​មួយ​​និង​​ការ​​គូស​​គំនូរ​​នៅ​​សា​លា​​បឋម​​សិក្សា​​ភូមិ​៧​ និង​​សា​​លា​​បឋម​​សិក្សា​​វឌ្ឍន​​វិជ្ជា​។​ ផ្ទាំង​​គំនូរ​​អប់​រំ​​ដែល​​គូស​​នៅ​​លើ​​ជញ្ជាំង​​សា​លា​ និង​​របង​​សា​លា​​រៀន​​នីមួយ​ៗ​​មាន​​ចំ​នួន​​ជាង​៦​​ផ្ទាំង​​នឹង​​ឆ្លុះ​​បញ្ចាំង​​ពី​សុវត្ថិភាព​​​ចរា​ចរណ៍​ ដូច​​ជា​​ការ​​​​ពាក់​​មួក​​សុវត្ថិ​​ភាព​​បាន​​ត្រឹម​​ត្រូវ​ ​និង​​សារ​​អប់​រំ​​សំ​ខាន់​ៗ​​សម្រាប់​​សុវត្ថិ​ភាព​​របស់​​អ្នក​​ថ្មើរ​​ជើង។​ រូប​​ភាព​​ទាំង​​នេះ​​ក៏​​បាន​​លើក​​ទឹក​​ចិត្ត​​ឲ្យ​​មាតា​​បិតា​​ អា​​ណា​​ព្យា​​បាល​​សិស្ស​​យក​​ចិត្ត​​ទុក​​ដាក់​​ចំពោះ​​សុវត្ថិ​​ភាព​​កូន​ៗ​​របស់​​គាត់​​ បន្ថែម​​ទៀត​​នៅ​​ពេល​​ធ្វើ​​ដំ​ណើរ​​នៅ​​លើ​​ដង​​ផ្លូវ​​ពេល​​ទៅ​ និង​​មក​​ពី​​សា​​លា​​រៀន​​ ហើយ​​ជា​​ពិ​សេស​​គឺ​​គំនូរ​​ពី​​ការ​​លើក​​ទឹក​​ចិត្ត​​ដល់​​ការ​​ពាក់​​មួក​​សុវត្ថិ​ភាព​​ឲ្យ​​បាន​​ត្រឹម​​ត្រូវ​ក៏​​បាន​​គូស​​នៅ​​លើ​​ជញ្ជាំង​​សា​លា​​រៀន​​ដែរ​។​​

ការ​​គូស​​ផ្ទាំង​​គំនូរ​​នៅ​​លើ​​ជញ្ជាំង​​ និង​​ការ​​លាប​​របង​​សា​​លា​​គឺ​​ជា​​ផ្នែក​​មួយ​​នៃ​​អង្គ​​ពិធី​​នៅ​​ថ្ងៃ​​នេះ។​ ក្រោម​​ការ​​អនុ​វត្ត​​គម្រោង​​កាល​​ពី​​ពេល​​មុន​​ ក្រុម​​ហ៊ុន​​ឈេហ្វ​រ៉ុន​ បាន​​ផ្តល់​​អំ​ណោយ​​មួក​​សុវត្ថិ​ភាព​​១,៥០០​មួក​​ដល់​​សិស្សា​នុ​​សិស្ស​​ និង​​លោក​​គ្រូ​ អ្នក​​គ្រូ​​នៅ​​វិទ្យា​ល័យ​​ចំនួន​​៣​កាល​​ពី​​ឆ្នាំ​​សិក្សា​ ២០១២​-២០១៣ ​និង​​មួក​​សុវត្ថិ​ភាព​​ចំនួន​​៩០០​​មួក​​ដល់​​វិទ្យា​ល័យ​​ចំនួន​​២​​ផ្សេង​​ទៀត​​កាល​​ពី​​ឆ្នាំ​​សិក្សា​​២០១៣-០១៤​ រួម​​ជា​​មួយ​​នឹង​​សកម្ម​ភាព​​អប់​រំ​​អំ​ពី​​សុវត្ថិ​ភាព​​ចរា​ចរណ៍។​

លោក​ Hwang Chung Wo Daniel, Manager Cambodia Products នៃ​​ក្រុម​​ហ៊ុន​​ឈេហ្វ​រ៉ុន​ (ខេម​បូឌា) ​លី​​មី​​ធីត​​បាន​​មាន​​ប្រសាសន៍​​ថា៖​      ការ​​រឹត​​បន្តឹង​​ស្តី​​ពី​​ឥរិ​យា​បថ​​ត្រឹម​​ត្រូវ​​នៃ​​សុវត្ថិ​ភាព​​ចរា​ចរណ៍​   គឺ​​មាន​​សារៈ​​សំខាន់​​ស្មើ​​នឹង​​ការ​​អប់រំ”​។​ លោក​​បាន​​បន្ថែម​​ទៀត​​ថា៖​ យើង​​ចង់​​ឲ្យ​​មាន​​ភាព​​ប្រាកដ​​ថា​​សិស្សា​នុ​​សិស្ស​​បាន​​ចង​​ចាំ​​នូវ​​សារៈ​​សំខាន់​នៃ​​ជំនាញ​​សុវត្ថិ​ភាព​​ចរា​ចរណ៍​។ ​ហើយ​​គំនូរ​​អប់រំ​​ដ៏​​ល្អ​​នៅ​​លើ​​ជញ្ជាំង​​ទាំង​​អស់​​នេះ​​នឹង​​ដើរ​​តួ​នាទី​​មួយ​​ក្នុង​​ការ​​ដាស់​​តឿន​​ និង​​លើក​​ទឹក​​ចិត្ត​​ដល់​​សិស្សា​​នុ​សិស្ស។​

លោក​ ទួន ​គឹម​ស៊ី​វុត​ នា​យក​​សា​លា​​បឋម​​សិក្សា​​ភូមិ​​៧​​បាន​​មាន​​ប្រ​សាសន៍​ថា៖​ ផ្ទាំង​​គំនូរ​​នៅ​​លើ​​ជញ្ជាំង​​ទាំង​​នេះ​​បង្ហាញ​​​ពី​​ភាព​​រីក​​រាយ​​ក្នុង​​ការ​​បង្កប់​​អត្ថ​​ន័យ​​អប់​រំ​​ជា​​ច្រើន​​ ហើយ​​សិស្សា​​នុ​​សិស្ស​​របស់​​យើង​​ស្រ​លាញ់​​ចូល​​ចិត្ត​​រូប​​ភាព​​ទាំង​​នេះ​​ណាស់!​យើង​​មាន​​ក្តី​រំ​ភើប​​រីក​​រាយ​​ណាស់​​ដែល​​បាន​​ឃើញ​​នូវ​​រូប​​ភាព​​អប់​រំ​​ដ៏​​ល្អ​​ដែល​រំ​លឹក​​ពី​​សុវត្ថិ​ភាព​​ចរា​ចរណ៍​ដល់​​កុមារ​​នៅ​​ជុំ​​វិញ​​សា​លា​រៀន​​ជា​​រៀង​​រាល់​​​ថ្ងៃ។​ រូប​​ភាព​​អប់រំ​​នៅ​​លើ​​ជញ្ជាំង​​ទាំង​​នេះ​​មាន​​តួនាទី​​សំខាន់​​ណាស់​​ក្នុង​​ការ​​ រំ​លឹក​​ដល់​​សិស្សា​នុ​​សិស្ស​​របស់​​យើង។​

លោក​ គឹម​ បញ្ញា​ នាយក​​អង្គ​​ការ​​មូល​​និធិ​​បង្ការ​​របួស​​អា​ស៊ី​​ប្រ​ចាំ​​កម្ពុជា​​បាន​​មាន​​ប្រសាសន៍​​ថា៖ ​“ផ្ទាំង​​គំនូរ​​អប់​រំ​​នៅ​​លើ​​ជញ្ជាំង​​ទាំង​​នេះ​​គឺ​​ជា​​វិធី​​សាស្រ្ត​​អប់រំ​​មួយ​​ដែល​​បង្កប់​​នូវ​​ភាព​​សប្បាយ​​រីក​​រាយ​​​ផង​​ និង​​ចែក​​រំ​លែក​​នូវ​​សារ​​អប់​រំ​​សុវត្ថិ​​ភាព​​ចរា​ចរណ៍​​ដើម្បី​​សង្រ្គោះ​​ជីវិត​​កុមារ​។​ យើង​​ខ្ញុំ​​សូម​​សំ​ដែង​​នូវ​​អំ​ណរ​​គុណ​​ដល់​​​ការ​​ប្តេ​ជ្ញា​​ចិត្ត​​របស់​​ក្រុម​​ហ៊ុន​ ឈេហ្វ​រ៉ុន​ ក្នុង​​ការ​​ថែ​​រក្សា​​សុវត្ថិ​​ភាព​​​កុមារ​​នៅ​​លើ​​ដង​​ផ្លូវ​​ពេល​​ធ្វើ​​ដំ​ណើរ​​ទៅ​​មក​សា​លា​​រៀន។​

###

អំពី​ក្រុម​ហ៊ុន​ ឈេហ្វ​រ៉ុន ​(ខេម​បូឌា) ​លី​មី​ធីត​

នៅ​​ក្នុង​​ប្រ​ទេស​​កម្ពុជា​ ក្រុម​ហ៊ុន​ ឈេហ្វ​រ៉ុន​ (ខេម​បូឌា) ​លី​មី​ធីត​ ធ្វើ​​ការ​​លក់​​ផលិត​​ផល​​ប្រេង​​ឥន្ធនៈ​CaltexTM ​ដែល​​ជា​​ម៉ាក​​របស់​​ ក្រុម​ហ៊ុន ​ឈេហ្វ​រ៉ុន​ ដែល​​មាន​​ការ​​ពេញ​​និយម​​ពី​​សំ​ណាក់​​អតិ​ថិ​​ជន​ នៅ​​តំ​បន់​​អា​ស៊ី​​ប៉ា​​ស៊ី​​ហ្វីក​ និង​​តំបន់​​ផ្សេង​​ទៀត​​ក្នុង​​មជ្ឈិម​បូពា៍​ និង​អា​ហ្រិ្វក។ ​នៅ​​កម្ពុជា​​មាន​​ស្ថា​នីយ​​ប្រេង​​ឥន្ធនៈ​ Caltex​ ចំនួន​ ២៤​កន្លែង ​ផ្សារ​​លក់​​ទំនិញ​ Star Marts®  ​១៧​​កន្លែង​ ​និង​​ហាង​​កា​ហ្វេ​ (Coffee Plus gourmet) ចំនួន​​៨​​កន្លែង។ ​សម្រាប់​​ផលិត​​ផល​​មាន​​ដូច​​ជា​​ប្រេង​​សាំង​ Caltex​ ជា​​មួយ​ Techron®​ និង​​ប្រេង​​ម៉ា​ស៊ូត​ Caltex​ ជា​​មួយ​​ Techron® D​ ព្រម​​ទាំង​​ប្រេង​​រំ​អិល​​ដូច​​ជា ​Havoline®​ និង​ Revtex® ​មាន​​លក់​​នៅ​​គ្រប់​​ស្ថា​នីយ​ Caltex ​ទាំង​​អស់។​

សម្រាប់​ទំនាក់​ទំនង​ផ្នែក​ព័ត៌​មាន៖​

អ្នក​​ឯក​ទេស​ផ្នែក​ម៉ាក​ និង​ទំនាក់​ទំនង​

ជាន់ទី៤, អគារភ្នំពេញ ផ្លូវលេខ ២៧៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទលេខ៖ ៨៥៥ ២៣ ២២៣ ៣៥៥, អ៊ីម៉ែល៖ cclpgpa@chevron.com៕

អំពីអង្គការមូលនិធិបង្ការរបួសអាស៊ី

អង្គការ​មូល​និធិ​បង្ការ​របួស​អាស៊ី ​គឺ​ជា​​អង្គ​ការ​​មិន​​មែន​​រដ្ឋា​ភិ​​បាល ​និង​​មិន​​ស្វែង​​រក​​ប្រាក់​​ចំ​ណេញ​​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​​ ក្នុង​ការ​បង្ការ​ការ​រង​របួស​ និង​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​​ចរាចរណ៍​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ចំណូល​ទាប និងមធ្យម។ អស់​រយៈ​ពេល​១៥​ឆ្នាំ​មក​​ហើយ​​​ដែល​អង្គ​ការ​មូល​និធិ​បង្ការ​របួស​អាស៊ី បាន​អនុវត្ត​កម្ម​វិធី​សុវត្ថិភាព​ចរាចរណ៍​ដ៏​​មាន​ប្រសិទ្ធ​​ភាព​នៅ​បណ្តា​ ប្រទេស​​ជា​ច្រើន​រួម​មាន​នៅ​ទ្វីប​អាស៊ី និង​ទ្វីប​អាហ្វ្រិច។​ ដើម្បី​ស្វែង​យល់​បន្ថែម​ សូម​ចូល​ទស្សនា​គេហទំព័រ asiainjury.org  ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @AIPFoundation ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក គឹម បញ្ញា

នាយក អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំប្រទេសកម្ពុជា

ផ្ទះលេខ ១៨បេអឺ០ ផ្លូវលេខ ៣៤៨ សង្កាត់ទូល​ស្វាយ​ព្រៃ​ទី១ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ

ទូរស័ព្ទលេខ៖ ៨៥៥ ១២​ ៤២៤ ២៣៤; អ៊ីម៉ែល៖ pagna.kim@aipf-cambodia.org ៕