ប្រធាននាយិកាប្រតិបត្តិ អង្គការមូលនិធិបង្ការរបួស អាស៊ី ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃកម្មវិធី គំនិតផ្តួចផ្តើមសាកល គ្លីនតុន (Clinton Global Initiative) ឆ្នាំ២០១៤
ទីក្រុងញូយ៉ក ថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកញ្ញា
៖ នៅខែនេះ លោកស្រី មើរ៉ាម ស៊ីឌីគ ប្រធាននាយិកាប្រតិបត្តិរបស់អង្គការមូលនិធិបង្ការរបួស អាស៊ី បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃកម្មវិធីគំនិតផ្តួចផ្តើមសាកលគ្លីនតុន ឆ្នាំ២០១៤ នៅទីក្រុងញូយ៉ក។
លោកស្រី មើរ៉ាម បានថ្លែងបញ្ជាក់នូវភាពពិតនៃការលំបាកសព្វថ្ងៃដែលគ្រោះថ្នាក់ចរារចណ៍បានក្លាយជាឃាតកលេខមួយក្នុងការសម្លាប់ប្រជាពលរដ្ឋវ័យ ក្មេងទូទាំងសាកលលោក។ ហើយលោកស្រីក៏បានពិភាក្សាជាមួយដៃគូផ្សេងទៀតដែលមានគោលបំណង រួមគ្នាដើម្បីការពារការបាត់បង់ជីវិតមនុស្សនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
កាលពីឆ្នាំ២០១០
អង្គការមូលនិធិបង្ការរបួស អាស៊ីបានធ្វើការប្តេជ្ញាចិត្តជាមួយកម្មវិធី គំនិតផ្តួចផ្តើមសាកល
គ្លីនតុនដើម្បីកាត់បន្ថយការស្លាប់ និងការរងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការលើកកម្ពស់ឥរិយាបថសុវត្ថិភាពក្នុងចំណោមអ្នកប្រើប្រាស់ ផ្លូវ និងបង្កើនភាពងាយស្រួលក្នុងការងាយរកបាននូវមួកសុវត្ថិភាពដែល មានគុណភាព។ សូមអានការប្តេជ្ញាចិត្តក្នុងការអនុវត្តជាសកម្មភាពជាមួយកម្មវិ ធីគំនិតផ្តួចផ្តើមសាកល គ្លីនតុនរបស់អង្គការមូលនិធិបង្ការរបួស
អាស៊ី នៅទីនេះ។