អង្គការមូលនិធិបង្ការរបួសអាស៊ី ប្រារព្ធកិច្ចប្រជុំដៃគូថ្នាក់ឃុំ-សង្កាត់ ដើម្បីពិភាក្សាស៊ីជម្រៅពីការអនុវត្តគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់”
គម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” គឺជាគម្រោងមួយមានរយៈពេលពីរឆ្នាំ
ក្រោមការឧបត្ថម្ភថវិកាពី USAID-DIV និងមូលនិធិសប្បុរសអន្តរជាតដទៃទៀត ហើយដែលមានគោលដៅបង្កើន ការពាក់មួកសុវត្ថិភាពសំរាប់អ្នករួមដំណើរតាមទោចក្រយានយន្ត ក្នុង ព្រះរាជាណាចក្រកម្ពុជា។
តាមរយៈគម្រោងនេះ អង្គការមូលនិធិបង្ការរបួសអាស៊ីមានបំណង ធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងជាសាធារណៈអំពីការពាក់មួក សុវត្ថិភាពនៅទូទាំងប្រទេស តាមរយៈការផ្តល់ជូនមួកសុវត្ថិភាពដែលមានគុណភាពដល់សិស្សានុ សិស្ស និងលោកគ្រូ អ្នកគ្រូ និងការអប់រំអំពីសុវត្ថិភាពចរាចរណ៏ ការបង្កើតយុទ្ធនាការបង្កើនការយល់ដឹងជាសាធារណៈ និងទាក់ទាញមតិគាំទ្រឱ្យមានការអនុម័ត និងការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវច្បាប់ដែលកំណត់ឱ្យអ្នក រួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព។
កិច្ចប្រជុំដៃគូទាំងនេះ មានបំណងផ្តល់ឱកាសដល់តំណាងមកពីឃុំ-សង្កាត់ទទួលបាននូវ ពត៌មានកាន់តែទូលំទូលាយទាក់ទងនឹងការអនុវត្តន៍គម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់” និងការវិវឌ្ឍន៍នៃគម្រោង
ព្រមទាំងធ្វើការពិភាក្សា និងកសាងនូវផែនការសុវត្ថិភាពចរាចរណ៏នៅថ្នាក់មួលដ្ឋាន ដែលផ្តោតទិសដៅក្នុងការផ្លាស់ប្តូរឥរិយាបទអ្នករួមដំណើរ តាមទោចក្រយានយន្ត
គិតទាំងកុមារនៅក្នុងសហគមន៏របស់ពួកគេ។ បន្ថែមពីលើនោះទៀត កិច្ចប្រជុំមានគោលបំណងដើម្បីជំរុញឱ្យមានការបង្កើតក្រុមការ ងារសុវត្ថិភាពចរាចរណ៍ឃុំ-សង្កាត់នៅក្នុងឃុំ-សង្កាត់គោលដៅ ទាំង១៨
ដែលនឹងបំពេញតួនាទីក្នុងការ សម្របសម្រួល និងអនុវត្តសកម្មភាពសំខាន់ៗពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ និងការពាក់មួកសុវត្ថិភាពនៅថ្នាក់ឃុំ-សង្កាត់។