ស្វែងរកការគាំទ្រទៅលើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីកំណត់ឲ្យអ្នករួមដំណើរតាមម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាព
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤
៖ ក្រោមជំនួយឧបត្ថម្ភពីមូលនិធិក្រុមហ៊ុន UPS អង្គការមូលនិធិបង្ការរបួស អាស៊ី បានបន្តអនុវត្តយុទ្ធនាការតាមប្រព័ន្ធអ៊ិនធឺណែតសំដៅស្វែងរក សម្លេងគាំទ្រពីប្រជាពលរដ្ឋចំនួន ១០.០០០នាក់ ទៅលើការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដែលកំណត់ឲ្យអ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារ ត្រូវតែពាក់មួកសុវត្ថិភាព។
យុទ្ធនាការនេះគឺជាផ្នែកមួយនៃបណ្តុំសកម្មភាពទាក់ទាញមតិគាំ ទ្រនៃគម្រោង “ផ្លូវថ្នល់និងសហគមន៍មានសុវត្ថិភាព” ដែលមានគោលបំណងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំពន្លឿន ការអនុម័តឲ្យបានឆាប់រហ័សនូវសេចក្តីព្រាងច្បាប់ស្តីពីចរា ចរណ៍ផ្លូវគោកថ្មី ដែលកំណត់ឲ្យអ្នករួមដំណើរតាមទោចក្រយានយន្តគ្រប់វ័យ ត្រូវតែពាក់មួកសុវត្ថិភាព ។ អង្គការមូលនិធិបង្ការរបួស អាស៊ី បាននិងកំពុងផ្សព្វផ្សាយយុទ្ធនាការនេះតាមរយៈគេហទំព័រ Facebook និងអ៊ីមែល ។ មធ្យោបាយទាំងពីរនេះនឹងបង្ហាញសាធារណៈជនពីកន្លែងក្នុងគេហ ទំព័រអប់រំរបស់អង្គការមូលនិធិបង្ការរបួស
អាស៊ី ដែលពួកគេអាចផ្តល់ការគាំទ្រទៅលើច្បាប់នេះ។
យុទ្ធនាការនេះ ចាប់ផ្តើមពីថ្ងៃទី
១៥ ខែសីហា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ។
សូមចូលទស្សនាគេហទំព័រ www.saferoads.org.kh
នាពេលបច្ចុប្បន្ននេះ ច្បាប់បានកំណត់ឲ្យតែអ្នកបើកបរទោចក្រយានយន្តប៉ុណ្ណោះត្រូវ ពាក់មួកសុវត្ថិភាព ប៉ុន្តែមិនទាន់បានតម្រូវឲ្យអ្នករួមដំណើរជាមួយ ត្រូវតែពាក់មួកសុវត្ថិភាពនោះទេ។ ទោះជាយ៉ាងណានេះក្តី សេចក្តីព្រាងច្បាប់ថ្មីដែលបានចាប់ផ្តើមតាក់តែងឡើងនៅក្នុង ឆ្នាំ២០១០បានកំណត់ឱ្យអ្នករួមដំណើរ គិតទាំងកុមារផងត្រូវតែពាក់មួកសុវត្ថិភាព។ សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះបានទទួលការ អនុម័តពីរាជរដ្ឋាភិបាលហើយរង់ចាំតែការពិនិត្យ និងអនុម័តពីស្ថាប័ននិតិបញ្ញត្តិប៉ុណ្ណោះ។ ចំណែកឯយុទ្ធនាការស្វែងរកសម្លេងគាំទ្រនេះ គឺដើម្បីប្រមែប្រមូលចំនួននៃការគាំទ្រពីសាធារណៈជនសំរាប់ បញ្ជាក់ពីភាពចាំបាច់ក្នុងការពន្លឿនការអនុម័តសេចក្តីព្រាង ច្បាប់ដែលកំណត់ឲ្យអ្នករួមដំណើរ
គិតទាំងកុមារ ត្រូវតែពាក់មួកសុវត្ថិភាព។
យោងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកបានឲ្យដឹងថា មានមនុស្សចំនួន១.៩៥០នាក់បានស្លាប់និង១៤.២២៧នាក់ផ្សេងទៀតបាន ទទួលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៣។ ៦៩ភាគរយនៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ទាំងនេះ គឺជាអ្នកធ្វើដំណើរដោយទោចក្រយានយន្ត ហើយ៦២ភាគរយនៃអ្នកធ្វើដំណើរតាមទោចក្រយានយន្តដែលបានស្លាប់ ទទួលរងការប៉ះទង្គិចក្បាល។ តាមការប៉ាន់ប្រមាណចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នេះអាចនឹងកើនដល់ ៣.២០០នាក់ក្នុងឆ្នាំ២០២០ ប្រសិនបើគ្មានកិច្ចអន្តរាគមន៍សមស្រប ដូចជាតាមរយៈការអនុម័តនិងអនុវត្តច្បាប់ដែលកំណត់ឲ្យអ្នករួមដំ ណើរតាមទោចក្រយានយន្ត
ត្រូវតែពាក់មួកសុវត្ថិភាពទេនោះ។
លោក គឹម បញ្ញា
នាយកអង្គការមូលនិធិបង្ការរបួស អាស៊ី ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ ”យើងបានខិតខំយ៉ាងសកម្មក្នុងការរួមចំណែកផ្សព្វផ្សាយទៅដល់សិស្សនិស្សិត មន្រ្តីរាជការ
សង្គមស៊ីវិល និងវិស័យឯកជនដើម្បីផ្តល់ការគាំទ្រទៅលើសេចក្តីព្រាងច្បាប់ ដ៏មានសារៈសំខាន់នេះ”។ លោកបានបន្តទៀតថា “រួមជាមួយនឹងស្ថាប័នដែលមានចំណាប់អារម្មណ៍លើការងារសុវត្ថិភាពចរាចរណ៍ប្រមាណជាង១០០ យើងបានបង្កើតសេចក្តីថ្លែងការណ៍រួមមួយដើម្បីគាំទ្រឲ្យមានការពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោកថ្មីឲ្យបានឆាប់រហ័ស
និងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។