អង្គការមូលនិធិបង្ការរបួស អាស៊ីប្រារព្ធខួប១៥ឆ្នាំនៃការបង្កើតអង្គការ
ក្នុងរយៈពេល ១៥ឆ្នាំនេះ អង្គការមូលនិធិបង្ការរបួស អាស៊ីបានកសាង និងគាំទ្រនូវវិធីសាស្រ្តសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាព នៅក្នុងប្រទេស វៀតណាម កម្ពុជា
ថៃឡងដ៍ ចិន យូហ្គេនដា និងប្រទេស តង់ហ្សានី ដែលជាប្រទេសដែលមានការប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំណើរ ដ៏ច្រើនលើសលប់។
សមិទ្ធិផលសម្រេចបានជាច្រើនក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះបានជម្រុញ និងលើកទឹកចិត្តដល់អង្គការមូលនិធិបង្ការរបួស
អាស៊ី ឲ្យខិតខំបន្តបំពេញការងារនាពេលខាងមុខឲ្យមានភាពរីកចម្រើន និងមានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀតនាបណ្តាឆ្នាំខាងមុខ ទៀត។
អង្គការមូលនិធិបង្ការរបួស
អាស៊ី នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងឡាយដែលផ្តល់នូវចំណេះ ដឹង
និងជំនាញសង្រ្គោះជីវិតអំពីសុវត្ថិភាពចរាចរណ៍ ដែលមានគោលបំណងចំបងនោះគឺការពារការស្លាប់ និងការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ខណៈពេលដែលគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ នឹងឈានដល់ការគម្រប់ខួប១៥ឆ្នាំ
របស់ខ្លួននាពេលខាងមុខនេះ យើងខ្ញុំសូមធ្វើការគាំទ្រយ៉ាងមុតមាំ ក្នុងការបញ្ចូលគោលដៅសុវត្ថិភាពចរាចរណ៍ទៅក្នុងរបៀបវារៈ នៃការអភិវឌ្ឍក្រោយឆ្នាំ២០១៥។