មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាធ្វើទស្សនកិច្ចទៅកាន់កន្លែងធ្វើតេស្តគុណភាពមួក នៅរដ្ឋធានីហាណូយដើម្បីពិភាក្សាអំពីការបង្កើតមជ្ឈមណ្ឌលធ្វើតេស្តនៅកម្ពុជា
៖ ក្នុងគោលបំណង ធ្វើការគាំទ្រដល់ការអនុវត្តសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែតុលាកន្លងទៅ អង្គការមូលនិធិបង្ការរបួស អាស៊ីបានសម្របសម្រួល ឱ្យមានកិច្ចប្រជុំពិភាក្សារវាងមន្រ្តីជាន់ខ្ពស់ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសវៀតណាមនៅរដ្ឋធានីហាណូយ។ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ មួកសុវត្ថិភាពមានគុណភាពស្របតាមស្តង់ដា និងអំពីការអនុវត្តច្បាប់ស្តីពីការពាក់មួកសុវត្ថិភាព។
មន្រ្តីនៃស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា បានទៅទស្សនកិច្ចរោងចក្រផលិតមួកសុវត្ថិភាពសម្រាប់តំបន់ត្រូពិច របស់អង្គការមូលនិធិបង្ការរបួស
អាស៊ី និងកន្លែងពិសោធន៍ធ្វើតេស្តគុណភាពមួកសុវត្ថិភាពនៅឯរដ្ឋធានីហា ណូយ ក៏ដូចជាមជ្ឈមណ្ឌលធ្វើតេស្តគុណភាពមួកសុវត្ថិភាពរបស់រដ្ឋាភិ បាល ប្រទេសវៀតណាម។ ទិសដៅមួយសម្រាប់មន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីស្វែងយល់អំពីការបង្កើត និងការថែទាំមជ្ឈមណ្ឌលធ្វើតេស្តនេះនៅក្នុងប្រទេសវៀតណាម សំដៅកំណត់លទ្ធភាពក្នុងការកសាងនូវមជ្ឈមណ្ឌលប្រហាក់ប្រហែលគ្នា នេះ
នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រ កម្ពុជា ដែលក្នុងនោះក៏បានកំណត់អំពីភាពចាំបាច់នៃការពាក់មួកសុវត្ថិភាព សម្រាប់អ្នករួមដំណើរគ្រប់វ័យ ត្រូវបានគេរំពឹងថា នឹងទទួលបានការអនុម័តនៅក្នុងឆ្នាំ
២០១៥ ។ ដូច្នេះការបង្កើតឱ្យមានជាមជ្ឈមណ្ឌលធ្វើតេស្តគុណភាពមួក សុវត្ថិភាព
គឺជារឿងចាំបាច់បំផុតមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់ នូវមួកសុវត្ថិភាពដែលមានគុណភាពទាបនៅក្នុងប្រទេសកម្ពុជា។
គណៈប្រតិភូកម្ពុជារួមមាន មន្រ្តីជាន់ខ្ពស់មកពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោក, វិទ្យាស្ថានស្តង់ដានៃកម្ពុជានៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម, អគ្គស្នងការដ្ឋាននគរបាលជាតិ និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សមាសភាពនៃគណៈប្រតិភូកម្ពុជាមកពីស្ថាប័នទាំងនេះរួមមាន លោកជំទាវ មិន មាណវី
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ឯកឧត្តម ចាន់ បូរិន
ប្រធានវិទ្យាស្ថានស្តង់ដានៃកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ, លោក ជ្រាង ផល្ល័ក មន្រ្តីជាន់ខ្ពស់សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្រ្តីរដ្ឋាភិបាលចំនួន៤រូបផ្សេងទៀត។
គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍,នាយក ដ្ឋានគ្រប់គ្រងគុណភាពផលិតផលនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងក្រសួងមហាផ្ទៃ ដើម្បីស្វែងយល់អំពីបទពិសោធន៍ដែលពាក់ព័ន្ធក្នុងការបង្កើន និងការរឹតបន្តឹងការប្រើប្រាស់មួកសុវត្ថិភាពដែលមានគុណភាពស្រប តាមស្តង់ដានៅក្នុងប្រទេសវៀតណាម ព្រមទាំងវិធីសាស្រ្តអប់រំនានាអំពីមួកសុវត្ថិភាពមានស្តង់ដា។
លោកជំទាវ មឹន មាណវី
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា “ការពាក់មួកសុវត្ថិភាពដែលស្របតាមស្តង់ដា
(ជាតិ) គឺពិតជាមានសារៈសំខាន់ណាស់។ ប្រមាណ៦៩ភាគរយនៃអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី ឆ្នាំ២០១៣
គឺជាអ្នកធ្វើដំណើរតាមទោចក្រយានយន្ត ក្នុងនោះ៦២ភាគរយបានទទួលរងរបួសក្បាល”។ លោកជំទាវមានប្រសាសន៍បន្ថែមទៀតថា “ក្នុងចំណោមជនរងគ្រោះទាំងនេះ មានតែ២០ភាគរយប៉ុណ្ណាះដែលបានពាក់មួកសុវត្ថិភាព”។
លោក ហ្រ្គេជ ក្រាហ្វធ៍
ប្រធានអង្គការមូលនិធិបង្ការរបួស អាស៊ី បានមានប្រសាសន៍ថា៖ “ស្តង់ដាគឺជាសារៈសំខាន់នៃសង្គមនានា មិនថាផ្នែកឱសថ, ចំណីអាហារ ឬក៏ផ្នែកផលិតផលវិស្វកម្ម ហើយក្នុងនោះក៏រូមទាំងមួកសុវត្ថិភាពដែរ”។ លោកបានមានប្រសាសន៍ថា៖ “បើគ្មានស្តង់ដា និងការអនុលោមឱ្យបានម៉ត់ចត់ទេនោះ វាពិតជាមិនអាចបង្កើតបាននូវប្រព័ន្ធនិយ័តកម្មដ៏មានប្រសិទ្ធ ភាពមួយនោះទេ។
វាអាចមានឥទ្ធិពលប្រកបដោយមហន្តរាយទៅលើសង្គម”។
បន្ថែមពីលើការពាក់មួកសុវត្ថិភាព គុណភាពមួកសុវត្ថិភាពសម្រាប់ទោចក្រយានយន្ត គឺជាបញ្ហាប្រឈមមួយផងដែរក្នុងន័យផ្តល់ការការពារក្បាលឱ្យបាន សមស្របនៅពេលជួបប្រទះគ្រោះថ្នាក់ចរាចរណ៍
។ ការសិក្សាមួយដែលបានធ្វើឡើងដោយក្រុមហ៊ុន
Dynamic
Research Inc នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០៨បានរកឃើញថា ជាមធ្យមមានមួកសុវត្ថិភាពតែមួយប៉ុណ្ណោះក្នុងចំណោមមួកសុវត្ថិភាព ចំនួន ១២ ដែលអាចជាប់លក្ខណៈវិនិច្ឆ័យទាំងឡាយនៃការធ្វើតេស្តគុណភាព។ ចាប់តាំងពីពេលនោះមកទីផ្សារផ្គត់ផ្តង់មួកសុវត្ថិភាព បានកើនឡើងជាលំដាប់នៅក្នុងប្រទេសកម្ពុជា ហើយវាពិតជាមិនមានភាពច្បាស់លាស់ថាតើមួកសុវត្ថិភាពប្រភេទថ្មី ៗ អាចផ្តល់នូវសុវត្ថិភាព
ឬមានគុណភាពខ្ពស់ជាងឬទេ។
ឯកឧត្តម ចាន់ បូរិន
ប្រធានវិទ្យាស្ថានស្តង់ដាកម្ពុជា បានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកម្ពុជាបាន បោះជំហានឆ្ពោះទៅមុខក្នុងការបង្កើត និងអនុម័តនូវស្តង់ដារកម្ពុជាសម្រាប់មួកសុវត្ថិភាពសម្រាប់ប្រទេស កម្ពុជា។ វិទ្យាស្ថានស្តង់ដារកម្ពុជាបានទទួលភារកិច្ចចំបងក្នុងការរៀប ចំស្តង់ដារជាតិសម្រាប់ផលិតផលឬសេវាកម្មលើគ្រប់វិស័យ ហើយកាលពីខែមីនាឆ្នាំ២០១០កន្លងទៅ
ស្តង់ដារកម្ពុជាលេខ CS
105:2010 ស្តីពីមួកសុវត្ថិភាពសម្រាប់អ្នកបើកបរទោចក្រយានយន្ត ត្រូវបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ ក្នុងទំរង់ស្តង់ដារស្ម័គ្រចិត្ត។
ថ្មីៗនេះ ក្រុមប្រឹក្សាស្តង់ដារជាតិបានពិនិត្យលើស្តង់ដារនេះឡើងវិញនិង បានឯកភាពអនុម័តស្តង់ដារនេះជាប្រភេទស្តង់ដារបញ្ជា
ឬយើងហៅថា បទប្បញ្ញតបច្ចេកទេស សម្រាប់អនុវត្តនៅក្នុងប្រទេសកម្ពុជាជាបន្ត”។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា៖ “ឥឡូវនេះយើងកំពុងរៀបចំផែនការបន្ទាប់ដើម្បីធានាឲ្យមួក សុវត្ថិភាព ដែលកំពុងប្រើប្រាស់ និងចរាចរនៅលើទីផ្សារកម្ពុជាមានគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងអនុលោមទៅតាមការតម្រូវនៃស្តង់ដារកម្ពុជា
CS 105:2010 ស្តីពីមួកសុវត្ថិភាពសម្រាប់អ្នកបើកបរទោចក្រយានយន្ត
”។
កាលពីថ្ងៃទី១៥ ខែសីហា
ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
ដែលបានឱ្យអ្នករួមដំណើរតាមទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព។ នៅក្នុងសេចក្តីព្រាងច្បាប់ថ្មី មួកសុវត្ថិភាពសំដៅដល់មួកសុវត្ថិភាពតាមស្តង់ដាជាតិដែលទទួលស្គាល់ ដោយស្ថាប័នមានសមត្ថកិច្ចសម្រាប់ពាក់ពេលធ្វើដំណើរតាមទោចក្រយាន យន្ត។ នាពេលបច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះគឺកំពុងរង់ចាំការអនុម័តពីរដ្ឋសភា។ អង្គការមូលនិធិបង្ការរបួស
អាស៊ី និងបណ្តាដៃគូពាក់ព័ន្ធផ្សេងទៀតបាននឹងកំពុងខិតខំក្នុងការគាំ ទ្រដល់ដំណើរការអនុម័តនូវ សេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ។
លោក គឹម បញ្ញា
នាយកអង្គការមូលនិធិបង្ការរបួស អាស៊ីបានមានប្រសាសន៍ថា៖ “នៅពេលដែលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានអនុម័ត ប្រទេសកម្ពុជានឹងត្រូវប្រុងប្រៀបខ្លួនក្នុងការរឹតបន្តឹងការ អនុវត្តច្បាប់
មិនមែនត្រឹមតែអំពីការពាក់មួកសុវត្ថិភាពនោះទេ ប៉ុន្តែថែមទាំងលើបញ្ហាការប្រើប្រាស់មួកសុវត្ថិភាពមានគុណភាព ខ្ពស់។ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចកាលពីសបា្តហ៍កន្លងទៅមកកាន់រោងចក្រផលិតមួក សុវត្ថិភាព និង
មជ្ឈមណ្ឌលធ្វើតេស្តគុណភាពមួកសុវត្ថិភាព គឺជាជំហានមួយដ៏មានសារៈសំខាន់”។ លោកនាយកបានបន្ថែមទៀតថា៖ “ដោយសារការផលិតយានយន្តកំពុងបន្តមានកំណើនកើនឡើង យើងក៏ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការបង្ការ ការស្លាប់ និងការរងរបួសក្បាលនៅលើដងផ្លូវក្នុងប្រទេសកម្ពុជា”។
នាពេលបច្ចុប្បន្ននេះ
ជាមធ្យមមានមនុស្សច្រើនជាង ៥នាក់បានស្លាប់ និងប្រមាណ ៣៩នាក់ផ្សេងទៀតបានទទួលរងរបួសជារៀងរាល់ថ្ងៃនៅលើដងផ្លូវ ក្នុងប្រទេសកម្ពុជា។
ក្នុងរយៈពេល៩ឆ្នាំចុងក្រោយ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងទ្វេដង ហើយចំនួនយានយន្តចុះបញ្ជីមានការកើនឡើងបីដង។ ទោចក្រយានយន្តគឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមបំផុតនៅក្នុង ប្រទេសកម្ពុជា ហើយស្របពេលជាមួយគ្នានេះក៏ធ្វើឱ្យអ្នកប្រើប្រាស់ទោចក្រយាន យន្តនេះក្លាយជាក្រុមងាយរងគ្រោះបំផុតនៅលើដងផ្លូវក្នុងប្រទេស។
ឯកឧត្តម ឧត្តមសេនីយឯក ហ៊ឹម
យ៉ានបានមានប្រសាសន៍ថា៖ “ប្រទេសវៀតណាមកំពុងចាត់វិធានការ
ទាក់ទាញមតិគាំទ្រ និងអនុវត្តយុទ្ធនាការផ្សេងទៀតសំដៅដោះស្រាយបញ្ហាមួកសុវត្ថិភាព ក្រោមស្តង់ដា
និងជំរុញការពាក់មួកសុវត្ថិភាព។ ដូច្នេះដំណើរទស្សនកិច្ចរបស់យើងនាពេលនេះ គឺដើម្បីពិភាក្សាពីវិធីសាស្ត្រថ្មីៗសម្រាប់ធ្វើឲ្យកាន់តែ ប្រសើរឡើងនូវស្តង់ដាមួកសុវត្ថិភាពផ្លាស់ប្តូរមេរៀនជាបទ ពិសោធន៍អំពីការអនុវត្តន៍ច្បាប់ស្តីពីគុណភាពមួកសុវត្ថិភាព និងការពាក់មួកសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរតាមទោចក្រយាន យន្ត និងដើម្បីពិភាក្សាពីលទ្ធភាពនៃការបង្កើតមន្ទីរពិសោធន៍គុណភាព មួកសុវត្ថិភាពក្នុងប្រទេសកម្ពុជា”។ឯកឧត្តម ឧត្តមសេនីយឯកបានមានប្រសាសន៍បន្ថែមទៀតថា៖ “ការផ្លាស់ប្តូរបទពិសោធន៍លើការងារសុវត្ថិភាពចរាចរណ៍រវាងស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា
និងរដ្ឋាភិបាលវៀតណាម គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពលើការងារសុវត្ថិភាពចរាចរណ៍”។