ក្រុមហ៊ុនឈេហ្វរ៉ុន និងអង្គការមូលនិធិបង្ការរបួសអាស៊ី ផ្តល់អំណោយមួកសុវត្ថិភាព ៩០០ មួកដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យក្នុងរាជធានីភ្នំពេញតាមរយៈកម្មវិធីមួកសុវត្ថិភាពសម្រាប់យុវជន
៖ នៅថ្ងៃទី២៤ និងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ក្រុមហ៊ុន ឈេហ្វរ៉ុន និងអង្គការមូលនិធិបង្ការរបួស អាស៊ី នឹងប្រារព្ធពិធីផ្តល់អំណោយមួកសុវត្ថិភាពនៅវិទ្យាល័យ ចំនួនពីរក្នុងរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃកម្មវិធីមួកសុវត្ថិភាពសម្រាប់យុវជន។ មួកសុវត្ថិភាពជាសរុបចំនួន ៩០០មួកនឹងផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងអង្គពិធី ហើយសិស្សានុសិស្សប្រមាណ ៤ ០០០នាក់នឹងទទួលបាននូវការអប់រំដ៏មានសារៈសំខាន់ស្តីពីសុវត្ថិ ភាពចរាចរណ៍។
នៅថ្ងៃទី២៤ ខែធ្នូ វិទ្យាល័យ ហ៊ុនសែន
ប៊ុនរ៉ានី វត្តភ្នំ នឹងប្រារព្ធពិធីផ្តល់អំណោយមួកសុវត្ថិភាព ដោយមានការចូលរួមជាគណៈអធិបតីពីឯកឧត្តម
អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន
និងកីឡា។ ចំណែកកម្មវិធីនៅវិទ្យាល័យបឹងត្របែក
នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែធ្នូ ដោយមានការចូលរួមជាគណៈអធិបតីពីឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ គឹមសេង ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ។ កម្មវិធីទាំងពីរនឹងប្រព្រឹត្តទៅដោយរួមមានការសម្តែងរបស់ សិស្សានុសិស្ស សុន្ទរកថា
និងចំណាប់អារម្មណ៍របស់ម្ចាស់ជំនួយ និងមន្ត្រីជាតំណាងស្ថាប័នរាជរដ្ឋាភិបាល ការអប់រំ និងសំណួរ-ចម្លើយអំពីសុវត្ថិភាពចរាចរណ៍ជាដើម។
ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការ
ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “វគ្គបណ្តុះបណ្តាលស្តីពីការពាក់មួកសុវត្ថិភាពដែលបានធ្វើឡើងនៅ មុន
និងក្រោយពេលពិធីផ្តល់អំណោយមួកសុវត្ថិភាព គឺដើម្បីបំពេញបន្ថែមដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនូវចំណេះដឹង និងជំនាញដ៏មានតម្លៃអំពីសុវត្ថិភាពចរាចរណ៍ និងការពាក់មួកសុវត្ថិភាព”។ ឯកឧត្តមបានបន្ថែមទៀតថា៖ “យើងមានសេចក្តីសង្ឃឹមថា ការអប់រំអំពីសុវត្ថិភាពចរាចរណ៍ដែលសិស្សានុសិស្សទាំងអស់ទទួលបាន នឹងជួយដល់ពួកគេឲ្យក្លាយទៅជាអ្នកប្រើប្រាស់ផ្លូវដ៏ឈ្លាសវៃ និងកាន់តែមានសុវត្ថិភាព”។
យោងតាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១២ បានឲ្យដឹងថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅព្រះរាជាណាចក្រកម្ពុជា បានកើនឡើងទ្វេរដងនៅក្នុងអំឡុងពេល
៨ឆ្នាំចុងក្រោយ ខណៈពេលដែលចំនួនទោចក្រយានយន្តដែលបានចុះបញ្ជីសម្រាប់ធ្វើ ចរាចរណ៍នៅលើដងផ្លូវ បានកើនឡើងប្រមាណ
២៧៨ភាគរយ។ កាលពីឆ្នាំ២០១២ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមាន ចំនួនច្រើនជាងគេបំផុត បើធៀបទៅនឹងបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្នកធ្វើដំណើរតាមទោចក្រយានយន្តមានចំនួនរហូតដល់ទៅ ៦៨ភាគរយនៃចំនួនអ្នកស្លាប់សរុបទាំងអស់ ហើយក្នុងនោះពួកគេប្រមាណតែ២២ភាគរយប៉ុណ្ណោះ បានពាក់មួកសុវត្ថិភាពនៅពេលដែលមានគ្រោះថ្នាក់កើតឡើង។
លោក គឹម បញ្ញា
នាយកអង្គការមូលនិធិបង្ការរបួស អាស៊ី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករទី១ ដែលបានសម្លាប់
ជីវិតមនុស្សវ័យក្មេងមានអាយុចន្លោះពី ១៥ ដល់ ២៩ឆ្នាំនៅទូទាំងពិភពលោក។” លោកបានបន្ថែមទៀតថា៖ “សិស្សានុសិស្សនៅវិទ្យាល័យគឺជាជនដែលងាយទទួលរងគ្រោះថ្នាក់ ចរាចរណ៍បំផុត
ហើយវិធីឆ្លើយតបនឹងបញ្ហានេះដ៏ល្អបំផុត គឺការការពារ។ គោលបំណងនៃព្រឹត្តិការណ៍ទាំងនេះគឺមិនត្រឹមតែអប់រំដល់សិស្សា នុសិស្ស និងលោកគ្រូ អ្នកគ្រូអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាស់តឿនរំលឹកដល់ពួកគាត់អំពីមូលហេតុចំបងៗពីរ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះ គឺការបើកបរដោយប្រើប្រាស់ល្បឿនមិនសមស្រប
ឬហួសកំណត់ដោយច្បាប់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង”។
នេះគឺជាឆ្នាំទី២នៃការសហការរវាងក្រុមហ៊ុន
ឈេហ្វរ៉ុន និងអង្គការមូលនិធិបង្ការរបួស
អាស៊ី ប្រចាំនៅកម្ពុជាលើសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាព ចរាចរណ៍ និងការពាក់មួកសុវត្ថិភាព ហើយក៏ជាឆ្នាំដំបូងនៃការឧបត្ថម្ភគាំទ្រដោយផ្ទាល់របស់ក្រុមហ៊ុន ដល់កម្មវិធី
មួកសុវត្ថិភាពសម្រាប់យុវជន។
លោក ឆាង ស្វីវ៉ា តំណាងក្រុមហ៊ុន
ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ “សម្រាប់ក្រុមហ៊ុនឈេហ្វរ៉ុន សុវត្ថិភាពគឺជាអាទិភាពដ៏ចំបងបំផុតរបស់ពួកយើង”។ លោកបានបន្ថែមទៀតថា៖ “នេះមានន័យថាយើងមិនមែនត្រឹមតែជំរុញឲ្យមានឥរិយាបថសុវត្ថិភាព ល្អនៅក្នុងចំណោមបុគ្គលិករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏រួមទាំងសហគមន៍ទាំងមូលដែលយើងកំពុងប្រតិបត្តិការងារ។ វាជាក្តីសង្ឃឹមរបស់យើងដែលឃើញសិស្សានុសិស្សទាំងអស់នៅទីនេះចង ចាំនូវមេរៀនអំពីសុវត្ថិភាពចរាចរណ៍នានា ហើយនឹងប្រែក្លាយវាឲ្យទៅជាការអនុវត្តនូវអាកប្បកិរិយាប្រកបដោយ សុវត្ថិភាពជាក់ស្តែងនៅលើដងផ្លូវ ព្រមទាំងជំរុញលើកទឹកចិត្តមនុស្សដែលជាទីស្រឡាញ់ឲ្យអនុវត្តដូច រូបគេដែរ”។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ គឹមសេង ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
បានមានប្រសាសន៍ថា៖ “មានការប៉ាន់ប្រមាណថា ប្រសិនបើមិនមានការចាត់វិធានការឲ្យបានសមស្របបន្ថែមទៀតក្នុង ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នោះទេ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនៅកម្ពុជានឹង កើនដល់ចំនួន ៣២០០នាក់
នៅក្នុងឆ្នាំ ២០២០”។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្ថែមទៀតថា៖ “យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានឃើញកិច្ចខិតខំប្រឹង ប្រែងរបស់អង្គការមូលនិធិបង្ការរបួស
អាស៊ី និងក្រុមហ៊ុន ឈេហ្វរ៉ុន ក្នុងការរួមចំណែកអនុវត្តសកម្មភាពអប់រំផ្សព្វផ្សាយស្តីពី សុវត្ថិភាពចរាចរណ៍ឈានដល់ថ្នាក់សហគមន៍”។