ការចាប់ផ្តើមធ្វើតេស្តព៌ណ និងទំហំមួកសុវត្ថិភាពសម្រាប់ការពង្រីកគម្រោងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាភីអិលស៊ី

ការចាប់ផ្តើមធ្វើតេស្តព៌ណ និងទំហំមួកសុវត្ថិភាពសម្រាប់ការពង្រីកគម្រោងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាភីអិលស៊ី

រាជ​ធានី​ភ្នំ​ពេញ​—​ថ្ងៃ​ទី​៣០​ ​ខែ​កញ្ញា​

       ៖ បន្ទាប់ពីបានគាំទ្រដល់ការអនុវត្តគម្រោង “មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ” របស់អង្គការមូលនិធិបង្ការរបួស អាស៊ីអស់រយៈពេលពីរឆ្នាំកន្លងមក ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានបន្តគាំទ្រដល់គម្រោងសម្រាប់ឆ្នាំទី៣ នៅសាលាផ្សេងទៀតក្នុងរាជធានីភ្នំពេញ។ 

មុនពេលអនុវត្តគម្រោង អង្គការមូលនិធិបង្ការរបួស អាស៊ីបានចាប់ផ្តើមធ្វើការវាស់ទំហំមួកសុវត្ថិភាពដែលនឹងផ្តល់ ដល់សិស្សានុសិស្សនាពេលខាងមុខ និងធ្វើការស្ទាបស្ទង់ពណ៌ដែលសិស្សានុសិស្សចូលចិត្តដើម្បីធានា ថាកម្រិតនៃការពាក់មួកសុវត្ថិភាពមានចេរភាព។ គម្រោង “មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ” នឹងចាប់ផ្តើមអនុវត្តចាប់ពីខែវិច្ឆិកាក្នុងឆ្នាំនេះ។

ក្នុងឆ្នាំសិក្សា ២០១៤-២០១៥នេះ ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី នឹងពង្រីកការគាំទ្រទៅសាលាបឋមសិក្សា អនុវត្ត។ កាលពីឆ្នាំសិក្សា ២០១២-២០១៤ ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី បានគាំទ្រដល់សាលាបឋមសិក្សាចំនួនពីរផ្សេងគ្នាគឺ សាលាបឋមសិក្សា វត្តសំពៅមាស និងសាលាបឋមសិក្សាវត្ត ព្រះពុទ្ធ។ កាលពីខែតុលា ឆ្នាំ២០១៣ ការសង្កេតមួយបានធ្វើឡើងនៅសាលាបឋមសិក្សាវត្តព្រះពុទ្ធដើម្បី កំណត់ពីកម្រិតនៃការពាក់មួកសុវត្ថិភាពរបស់សិស្សានុសិស្សដែលជិះ ម៉ូតូ និងកង់ទៅមកសាលារៀន។ អត្រាពាក់មួកសុវត្ថិភាពមុនពេលអនុវត្តគម្រោងមានត្រឹម សូន្យភាគរយ ក្រោយមកបានកើនឡើងដល់៨៣ភាគរយបន្ទាប់ពីការផ្តល់អំណោយមួក សុវត្ថិភាពពីក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ភីអិលស៊ី។ នៅខែកក្កដា ឆ្នាំនេះ ការសង្កេតបានធ្វើម្តងទៀត លទ្ធផលបានបង្ហាញថាភាគរយនៃការពាក់មួកសុវត្ថិភាពរបស់សិស្សានុ សិស្សនៅរក្សាចំនួនខ្ពស់ដដែលគឺ ៧៣ភាគរយ។