វេទិកាពិភាក្សាស្តីពីសុវត្ថិភាពចរាចរណ៍ អនុវត្តស្របពេលនឹងទិវានារីអន្តរជាតិ

វេទិកាពិភាក្សាស្តីពីសុវត្ថិភាពចរាចរណ៍ អនុវត្តស្របពេលនឹងទិវានារីអន្តរជាតិ

រាជធានីភ្នំពេញ-ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥

           ៖ កាលពីថ្ងៃទី៥ ខែមីនា ឆ្នំា២០១៥ ក្នុងគោលបំណងគាំទ្រដល់ទិវានារីអន្តរជាតិ ៨មីនា អង្គការមូលនិធិបង្ការរបួស អាស៊ី បានប្រារព្ធវេទិកាពិភាក្សារំអំពីសុវត្ថិភាពចរាចរណ៍ក្រោមប្រ ធានបទ “អ្នកម្តាយខ្ញុំ និងការពាក់មួកសុវត្ថិភាព” នៅសាលាបឋមសិក្សាអនុវត្ត។ វេទិកានេះគឺជាផ្នែកដ៏សំខាន់មួយនៃកម្មវិធីមួកសុវត្ថិភាព សម្រាប់គ្រួសារដែលកំពុងអនុវត្តដោយមានការគាំទ្រពីក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី។ នៅក្នុងវេទិការពិភាក្សានោះ អ្នកម្តាយជាច្រើនទទួលបាននូវព័ត៌មាន និងពិភាក្សាអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ទៅលើសង្គម និងក្រុមគ្រួសាររបស់ខ្លួន, ទំនាក់ទំនងរវាងការបង្ការរបួស និងការពាក់មួកសុវត្ថិភាព, តួនាទីមាតាបិតាក្នុងការជំរុញកូនៗឲ្យពាក់មួកសុវត្ថិភាព ជាពិសេសដើម្បីឲ្យពួកគាត់បានយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក(ថ្មី) ដែលក្នុងនោះបានកំណត់ឱ្យអ្នករួមដំណើរតាមទោចក្រយានយន្ត (ម៉ូតូ) ព្រមទាំងកុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។

លោក​ស្រី​ ​កែវ​ ​ឆ​វី​ ​មន្ត្រី​គណៈ​កម្មា​ធិ​ការ​ជាតិ​សុ​វត្ថិ​ភាព​ចរា​ចរណ៍​បាន​មាន​ប្រ​សាសន៍​ ថា​៖​ ​“​យោង​តាម​ទិ​ន្ន​ន័យ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់ ​ចរាចរណ៍​មាន​ ​៦​៨​ភាគ​រយ​ ​គឺជា​អ្ន​កជិះ​ម៉ូ​តូ​។​ ​ក្នុង​ចំ​ណោ​មអ្នក​ស្លា​ប់ទាំង​អស់​នោះ​មាន​ ​៦២ភា​គ​រ​យ បា​នទទួ​លរ​ងការ​ប៉ះទ​ង្គិ​ច​ក្បា​លយ៉ា​ងធ្ង​ន់ធ្ងរ ​។ ​ ​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​មាន​អ្នក​ជិះ​ម៉ូតូ​ប្រ​មាណ​តែ​២​០ ​ភាគ​រយ​ប៉ុណ្ណោះ​ដែល​បាន​ពាក់​មួក​សុ​វត្ថិភាព​។​    ​ទាំង​នេះ​គឺ​ជា​តួ​លេខ​ក្នុង​កម្រិត​ទាប​មួយ​ដែល​គួរ​អោយ​ព្រួយ​​បា​រម្ភ​ ​ហើយ​នេះ​គឺ​ជា​មូល​ហេតុ​ដែល​យើង​ត្រូវ​តែ​ចែក​រំ​លែក​ព័ត៌​មាន​ដ៏​មាន​សារៈ ​សំខាន់​នេះ​ជា​មួយ​មាតា​បិតា​សិស្សា​នុ​សិស្ស​នៅ​ក្នុង​ថ្ងៃ​នេះ​”​។​

​លោក​ ​គឹម​ ​បញ្ញា​ ​នាយក​អង្គការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​បាន​មាន​ប្រ​សាសន៍​ថា​៖​  ​“​យើង  ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ម្តាយ​គ្រប់​រូប​ពាក់​មួក​សុវត្ថិ​ភាព​គ្រប់​ ពេល​ធ្វើ​ដំ​ណើរ​តាម​ទោ​ចក្រ​​យាន​យន្ត​ទោះ​ជិះ​ជិត​ ​ឬ​យឺត​ៗ​ ​ហើយ​ត្រូវ​ប្រា​កដ​ថា​អ្ន​ក​រួម​ដំ​ណើរ​ជា​មួយ​ ​ជា​ពិ​សេស​កូន​ៗ​របស់​យើង​ក៏​បាន​ពាក់​មួក​សុ​វត្ថិ​ភាព​ដែ​រ”​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​៖​ ​“​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ៗ​ ​និង​ក្រុម​គ្រួ​សារ​របស់​អ្នក​គឺ​ជា​អា​ទិ​ភាព​ចំ​បង​ទី​១​ ​នៅ​ពេល​ដែល​យើង​ធ្វើ​ដំ​ណើរ​លើ​ផ្លូវ​ថ្នល់​”។​
ឯ​ក​ឧត្តម​ ​ឧត្តម​សេនីយ៍​ទោ​ ​ទី​ ​ឡុង​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ ​“​ក្នុង​ឱ​កាស​ទិ​វា​សិទ្ធិ​នា​រី​អន្តរ​ជាតិ​នេះ​ ​យើង​មាន​ឱកាស​ផ្សព្វ​ផ្សាយ​ពី​ច្បាប់​ដែល​កំ​ណត់​ពី​ការ​ពាក់​មួក​សុវត្ថិ​ ភាព​ក្នុង​ចំ​ណោម​អ្នក​រួម​ដំ​ណើរ​តាម​ម៉ូតូ​ព្រម​ទាំង​កុមារ​ដល់​អ្នក​ ម្តាយ​។​ ​  យើង​ខ្ញុំ​ក៏សូម​រំ​លឹក​ផង​ដែរ​ថា​អ្នក​រួម​ដំណើរ​តាម​ទោ​ចក្រ​​យាន​យន្ត​ ​ព្រម​ទាំង​កុមារ​ដែល​មិន​ពាក់​មួក​សុវត្ថិ​ភាព​នឹង​មិន​មាន​តទៅ​ទៀត​នោះ​ទេ ​។​ ​ចៀស​វាង​ការ​ពិ​ន័យ​ ​និង​សោក​នាដ​កម្ម​ពី​ការ​មិន​ពាក់​មួក​សុវត្ថិភាព​ ​ហើយ​ដើម្បី​អនា​គត​ដ៏​រុង​រឿង​របស់​កូន​ៗ​របស់​ខ្លួន​ ​សូម​អ្នក​ម្តាយ​គ្រប់​រូប​ពាក់​មួក​សុវត្ថិ​ភាព​ឲ្យ​កូន​ៗ​នៅ​ពេល​ពួក​គេ​ ធ្វើ​ដំ​ណើរ​តាម​ម៉ូតូ​”​។​

​គួ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ​២​០​១​៤​ ​កន្លង​ទៅ​នេះ​ ​អង្គការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​ ​ដោយ​មាន​ការ​គាំ​ទ្រ​ពី​ ​ក្រុម​ហ៊ុន​មេ​នូ​ឡាយហ្វ៍​ ​(ខេម​បូ​ឌា)​ ​ភី​អិល​ស៊ី​ ​បាន​ផ្តល់​អំ​ណោយ​មួក​សុវត្ថិ​ភាព​ដល់​សិស្សា​នុ​សិស្ស​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​មាតា​បិតា​សិស្ស​ចំនួន​ ​៨​៣​២​នាក់​។​ ​ហើយ​ជា​មួយ​នឹង​ការ​គាំ​ទ្រ​នេះ​ ​អង្គការ​មូល​និធិ​បង្ការ​របួស​ ​អា​ស៊ី ​សហ​ការ​ជា​មួយ​ក្រ​សួង​អប់រំ​យុវ​ជន​ ​និង​កីឡា​ អគ្គ​ស្នង​​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ ​និង​គណៈ​កម្មា​ធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ ​នឹង​អនុវត្ត​សកម្មភាព​  ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​សាលា​បឋម​សិក្សា​អនុវត្ត​។​
*****
​អំ​ពី​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​អា​ស៊ី​

​អង្គការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​ ​គឺ​ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ​និង​មិន​ស្វែង​រក​ប្រាក់​ចំណេញ​ ​ដែល​មាន​ការប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​បង្ការ​ការ​រង​របួស​ ​  និង​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​បណ្តា​ប្រ​ទេស​ដែល​ មាន​ចំណូល​ទាប​ ​និង​មធ្យម​។​ ​អស់​រយៈ​ពេល​១​៥​ឆ្នាំ​មក​ហើយ​ដែល​អង្គការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​ ​បាន​អនុវត្ត​កម្ម​វិធី​សុវត្ថិភាព​ចរាចរណ៍​ដ៏​មាន​ប្រ​សិទ្ធ​ភាព​នៅ​បណ្តា​ ប្រទេស​ជា​ច្រើន​រួម​មាន​នៅ​ទ្វីប​អា​ស៊ី​ ​និង​ទ្វីប​អា​ហ្វ្រិច​។ ​ដើម្បី​ស្វែង​យល់​បន្ថែម​ ​សូម​ចូល​ទស្ស​នា​គេ​ហ​ទំ​ព័រ​ asiainjury.org ​ឬ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​យើ​ង​ខ្ញុំ​នៅ​លើ​ Twitter @AIPFoundation.

*****

​អំ​ពី​ក្រុម​ហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​ខេម​បូ​ឌា​ ​(​Manulife Cambodia​)​

​ក្រុម​ហ៊ុន​ ​មេ​នូ​ឡាយហ្វ៍​ ​(​ខេម​បូ​ឌា​)​ ​បាន​ចាប់​ផ្ដើម​ប្រតិ​បត្តិការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​មិ​ថុ​នា ​ឆ្នាំ​២០១២​។​  ​នេះ​ ​គឺ​ទី​ផ្សារ​ថ្មី​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន​ ​មេ​នូ​ឡាយហ្វ៍​ ​ដែល​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អា​យុ​ ​ជីវិត​ឈាន​មុខ​គេ​មួយ​ក្នុង​ពិភព​លោក​។​ ​ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជី​វិត​បរទេស​ដំបូង​គេ​នៅ​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​ ​(​ខេម​បូ​ឌា​)​ ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​​ជូន​អតិថិ​ជន​នូវ​ផលិត​ផល   ​ ​និង​សេវា​កម្ម​ផ្នែក​ការ​ការ​ពារ​ហិរញ្ញ​វត្ថុ​ដែល​ជា​តម្រូវ​ការ​ចាំបាច់​ របស់​ពួក​គាត់​។​

​អំ​ពី​ក្រុម​ហ៊ុន​មេនូឡាយហ្វ៍​

​ក្រុម​ហ៊ុន​ ​មេនូឡាយ​ហ្វ៍​ ​គឺជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ឈាន​មុខ​គេ​ដែល​មាន​មូល​ដ្ឋាន​នៅ ​ប្រ​ទេស​កា​ណា​ដា​ ​និង​មាន​ប្រតិ​បត្តិ​ការ​ធំ​ៗ​នៅ​អា​ស៊ី​ ​កា​ណា​ដា​ ​និង​ស​ហ​រដ្ឋ​អា​មេ​រិក​។​ ​ក្រុម​ហ៊ុន​ធើ្វ​ប្រតិ​បត្តិកា​ររបស់​ខ្លួន​នៅ​ ​តំ​បន់​នានា​ក្នុង​ពិភព​លោក​ក្រោម​ឈ្មោះ​ថា​ក្រុម​ហ៊ុន​មេនូឡាយ​ ​និង​នៅ​សហ​រដ្ឋ​អា​មេ​រិក​ក្រោម​ឈ្មោះ​ថា​ក្រុម​ហ៊ុន​ John Hancock ​។​ ​យើង​ខ្ញុំ​បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ​ដែល​មាន​ភាព​រឹង​មាំ ​ការ​ជឿ​ជាក់​ ​ទំនុក​ចិត្ត​ ​និង​ការ​គិត​ឆ្ពោះ​ទៅ​មុខ​សម្រាប់​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ៗ​ទាក់​ទង​ នឹង​ហិរញ្ញ​វត្ថុ​របស់​អ​តិថិជន​។​ ​បណ្តាញ​ជា​លក្ខណៈ​អន្តរជាតិ​នៃ​និ​យោ​ជិត​ ​ភ្នាក់​ងារ​ ​និង​ដៃ​គូ​ចែក​ចាយ​របស់​យើង​ខ្ញុំ​កំពុង​ផ្តល់​ជូន​ដល់​អតិថិជន​រាប់​លាន​ នាក់​នូវ​ផលិត​ផល​ ​និង​សេវា​កម្ម​ការ​ពារ​ផែ្នក​ហិរ​ញ្ញ​វត្ថុ​ ​និង​ផែ្នក​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​​។  ​យើង​ខ្ញុំ​ក៏​ផ្តល់​ជូន​ផង​ដែ​រនូវ​សេវា​គ្រប់​គ្រង​ទ្រព្យ​សកម្ម​ជូន​ដល់​ អតិ​ថិជន​ដែល​ជា​ស្ថាប័ន​ផង​ដែរ​។​ ​ថវិកា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​មេនូ​ឡាយ​ហ្វ៍​ ​និង​ក្រុម​ហ៊ុន​សាខា​របស់​ខ្លួន​មាន​ចំនួន​ ​៦​៦​៣​ពាន់​លាន​ដុល្លា​កា​ណា​ដា​ ​(​ស្មើ​នឹង​ ​៥​៩​១​ពាន់​លាន​ដុល្លារ​ ​អា​មេ​រិក​)​ ​គិត​ត្រឹម​ថ្ងៃ​ទី​៣​០​ ​ខែ​កញ្ញា​ ឆ្នាំ​២​០​១​៤​។​
​សា​ជី​វ​កម្ម​ ​មេនូ​ឡាយហ្វ៍​ហ្វាយ​នែន​សល ​ត្រូវ​បាន​ជួញ​ដូរ​ក្រោម​ឈ្មោះ​ «​M​F​C​»​ ​នៅ​ក្នុង​ផ្សារ​មូល​ប័ត្រ​ប្រទេស​កា​ណា​ដា​ ​(​TSX​)​ ​ផ្សារ​មូល​ប័ត្រ​ញូយ៉ក​ (NYSE) ​និង​ផ្សារ​មូល​ប័ត្រ​ហ្វី​លី​ពីន​ ​(​PSE​)​ ​ហើយ​ក្រោម​ឈ្មោះ​ ​«​9​4​5​»​ ​នៅ​ក្នុង​ផ្សារ​មូល​ប័ត្រ​ហុង​កុង​ ​(​SEHK)​។​ សម្រាប់​ព័ត៌​មាន​បន្ថែម​អំពី​ក្រុម​ហ៊ុន​ ​មេនូឡាយ​ហ៍្វ​ហ្វាយ ​សូម​ចូល​ទៅ​កាន់​គេ​ហ​ទំ​ព័​រ manulife.com។​

*****
សម្រាប់ទំនាក់ទំនងសារព័ត៌មាន៖
ក្រុមហ៊ុន មេនូឡាយ (ខេមបូឌា) ភីអិលស៊ី        ​​​​​​​អង្គការមូលនិធិបង្ការរបួស អាស៊ី
លោក ពន្លឺ តុលា                                                     លោក គឹម បញ្ញា
នាយកផ្នែកទំនាក់ទំនងអតិថិជន                       នាយកប្រចាំប្រទេសកម្ពុជា
លេខទូរស័ព្ទ៖ ០២៣ ៩៦៥ ៩៦៥                       លេខទូរស័ព្ទ៖  ០១២ ៤២៤ ២៣៤
អ៊ីម៉ែល៖ tola_ponlu@manulife.com                  អ៊ីម៉ែល៖ pagna.kim@aipf-cambodia.org