ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងអង្គការមូលនិធិបង្ការរបូសអាស៊ីប្រារព្ធយុទ្ធនាការសុវត្ថិភាពចរាចរណ៍ក្នុងឆ្នាំទី៣ ដោយការផ្តល់អំណោយជាមួកសុវត្ថិភាពយ៉ាងច្រើន

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងអង្គការមូលនិធិបង្ការរបូសអាស៊ីប្រារព្ធយុទ្ធនាការសុវត្ថិភាពចរាចរណ៍ក្នុងឆ្នាំទី៣ ដោយការផ្តល់អំណោយជាមួកសុវត្ថិភាពយ៉ាងច្រើន

រាជ​ធា​នី​ភ្នំ​ពេញ​, ប្រ​ទេស​កម្ពុជា​

         ៖ ថ្ងៃនេះក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌានិងអង្គការមូលនិធិបង្ការរបួសអាស៊ីប្រារព្ធខួបឆ្នាំទី៣នៃការអនុវត្តគម្រោង មួកសុវត្ថិភាពសម្រាប់គ្រួសារ របស់អង្គការមូលនិធិបង្ការរបួស អាស៊ីក្នុងប្រទេសកម្ពុជាដោយធ្វើការផ្តល់អំណោយមួកសុវត្ថិភាពចំនួន៨៣២មួកដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងមាតាបិតាសិស្សនៅក្នុងពិធីដ៏សំខាន់មួយដែលប្រារព្ធធ្វើឡើងនៅសាលា បឋមសិក្សា អនុវត្ត ស្ថិតក្នុងរាជធានីភ្នំពេញ។

គម្រោង​នេះ​ ​បាន​ទទួល​ការ​គាំ​ទ្រ​ពី​ក្រុម​ហ៊ុន​ ​មេនូ​ឡាយហ្វ៍​ ​ខេម​បូ​ឌា​ ​ដើម្បី​លើក​កម្ពស់​សុវត្ថិ​ភាព​ចរា​ចរណ៍​ ​និង​ការ​ពាក់​មួក​សុវត្ថិភាព​នៅ​សហគមន៍​តាម​រយៈ​ការ​អប់​រំ​ ​ការ​ផ្តល់​អំ​ណោយ​មួក​សុវត្ថិភាព​ ​និង​ការ​ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​នៅ​តាម​សហគមន៍​។​ ​គម្រោង​ ​“​មួក​សុវត្ថិ​ភាព​សម្រាប់​គ្រួ​សារ​”​ ​មាន​គោល​បំ​ណង​លើក​កម្ពស់​ការ​ពាក់​មួក​សុវត្ថិភាព​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។​

​មាន​អ្នក​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ជា​សរុប​ប្រ​មាណ​ជិត​ ​១​,​០​០​០​នាក់​ដែល​រួម​មាន​ ​សិស្សា​នុ​សិស្ស​ ​លោក​គ្រូ​-​អ្នក​គ្រូ​​មា​តា​បិ​តា​សិស្ស​ ​​រួម​ទាំង​តំ​ណាង​មន្ត្រី​រដ្ឋា​ភិ​បាល​ ​និង​ដៃ​គូ​ពាក់​ព័ន្ធ​ដែល​ធ្វើ​ការ​ខាង​សុវត្ថិ​ភាព​ចរា​ចរណ៍​។​ ​អញ្ជើញ​ជា​អធិប​តី​នៃ​អង្គ​ពិ​ធី​ដ៏​មាន​សារៈ​សំ​ខាន់​នេះ​ រួម​មាន​ ​ឯក​ឧត្តម​បណ្ឌិត​ ​ហង់​ ​ជួន​ ​ណា​រ៉ុន​ ​រដ្ឋ​មន្ត្រី​ក្រ​សួង​អប់​រំ​ ​យុ​វ​ជន​ ​និង​កី​ឡា​ ​និង​លោក​ជំ​ទាវ​ ​មឹន​​ ​​មាណ​វី​ ​រដ្ឋ​លេ​ខា​ធិ​ការ​ ​ក្រ​សួង​សា​ធា​រណការ​ ​និង​ដឹក​ជញ្ជូន​ ​និង​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរាចរ​ណ៍​ផ្លូវ​គោក​។​ 

​លោក​ជំ​ទាវ​ ​មឹន​ ​មាណ​វី​ ​រដ្ឋ​លេខា​ធិការ​ ​ក្រ​សួង​សា​ធា​រណ​ការ​ ​និង​ដឹក​ជញ្ជូន​ ​និង​ជា​ ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​បាន​ មាន​ប្រ​សាសន៍​ថា​៖​ ​“​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ក្នុង​មួយ​ថ្ងៃ​ៗ​គិត​ជា​មធ្យម​មាន​មនុស្ស​ប្រ​មាណ​ជាង​ ​៥​នាក់​បាន​ស្លាប់​បាត់​បង់​ជី​វិត​ដោយ​គ្រោះ​ថ្នាក់​ច​រា​ចរណ៍​ ​និង​៣​៩​នាក់​ផ្សេង​ទៀត​បាន​ទទួល​រង​របួស​នៅ​លើ​ផ្លូវ​ថ្នល់​ក្នុង​ប្រ​ទេស ​កម្ពុជា​។​ ​៦​៩​ភាគ​រយ​នៃ​អ្នក​ស្លាប់​គឺ​ជា​អ្នក​ប្រើ​ប្រាស់​ទោច​ក្រ​យាន​យន្ត​ ​ហើយ​ក្នុង​ចំ​ណោម​អ្នក​ស្លាប់​ទាំង​អស់​នោះ​មាន​ ​៦​២​ភាគ​រយ​បាន​ទ​ទួល​រង​ការ​ប៉ះ​ទង្គិច​ក្បាល​។​”​

លោក​ជំ​ទាវ​បាន​បន្ថែម​ទៀត​ថា​៖​ ​ “​យោង​តាម​របាយ​ការណ៍​សា​កល​ របស់​អង្គការ​សុខ​ភាព​ពិ​ភព​លោក​កាល​ពី​ឆ្នាំ​២​០​១​១​ ​បាន​បង្ហាញ​ថា​ ​អត្រា​ពាក់​មួក​សុវត្ថិភាព​ក្នុង​ចំ​ណោម​អ្នក​បើក​បរ​ទោ​ចក្រ​យាន​យន្ត​មាន ​​​ ​៦​៥​ភាគ​រយ​ ​ប៉ុន្តែ​សម្រាប់​អ្នក​រួម​ដំ​ណើរ​ជា​មួយ​មាន​ប្រ​មាណ​តែ​ ​៩​ភាគ​រយ​ប៉ុណ្ណោះ​។​ ​នៅ​ពេល​ដែល​យើង​ធ្វើ​ការ​វិ​ភាគ ​អំពី​កម្រិត​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ កើត​ឡើង​ ​គឺ​មាន​អ្នក​ពាក់​មួក​សុ​វត្ថិ​ភាព​តិច​តួច​បំ​ផុត​។​ ​ដោយ​ក្នុង​នោះ​ ​មាន​អ្នក​ធ្វើ​ដំ​ណើរ​តាម​ទោ​ចក្រ​យាន​​យន្ត​ ​ដែល​ទទួល​រង​គ្រោះ​ថ្នាក់​ប្រមាណ​ ​៨០​ភាគ​រយ​ ​មិន​បាន​ពាក់​មួក​សុវត្ថិ​ភាព​នៅ​ពេល​ដែល​មាន​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​កើត​ ឡើង​”​។​

​ឯក​ឧត្តម​បណ្ឌិត​ ​ហង់​ ​ជួន​ ​ណា​រ៉ុន​ ​រដ្ឋ​មន្ត្រី​ក្រ​សួង​អប់រំ​ ​យុ​វ​ជន​ ​និង​កី​ឡា​ ​បាន​មាន​ប្រ​សាស​ន៍​ថា​៖​ ​“​ប្រ​ទេស​កម្ពុជា​ ​និង​បណ្តា​ប្រ​ទេស​ជាង​ ​១​០​០​ផ្សេង​ទៀត​ ​បាន​ឯក​ភាព​គាំ​ទ្រ​ទៅ​លើ​សេច​ក្តី​សម្រេច ​របស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ​ដែល​បាន​កំ​ណត់​ទស​វត្សរ៍​នេះ​ថា​ជា​ទស​ វត្សរ៍​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​។​ ​ដើម្បី​គាំ​ទ្រ​ដល់​សេច​ក្តី​សម្រេច​នេះ ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​កសាង​ ​និង​អនុម័ត​រួច​ហើយ​នូវ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ចរា​ចរណ៍​ផ្លូវ​គោក ​ ​(ថ្មី​)​ក្នុង​នោះ​ បាន​កំ​ណត់​ឱ្យ​អ្នក​រួម​ដំ​ណើរ​តាម​ទោច​ក្រ​យាន​យន្ត​ ​គិត​ទាំង​កុ​មារ​ ​ត្រូវ​តែ​ពាក់​មួក​សុវត្ថិ​ភាព​។​ ​នា​ពេល​បច្ចុប្បន្ន​ ​សេច​ក្តី​ព្រាង​ច្បាប់​ដ៏​មាន​សារៈ​សំ​ខាន់​នេះ​ គឺ​កំ​ពុង​រង់​ចាំ​តែ​ការ​ពិ​និត្យ​ ​និង​អនុ​ម័ត​ពី​ស្ថា​ប័ន​នី​តិ​បញ្ញត្តិ​ប៉ុណ្ណោះ​”​។​

​ឯក​ឧត្តម​រដ្ឋ​មន្រ្តី​បាន​មាន​ប្រ​សាសន៍​បន្ថែម​ទៀត​ថា​៖​ ​“​គម្រោង​មួក​សុវត្ថិភាព​សម្រាប់​គ្រួ​សារ​ ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំ​ខាន់​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ ​ដើម្បី​បង្កើន​អត្រា​នៃ​ការ​ពាក់​មួក​សុ​វត្ថិ​ភាព​ ​ជា​ពិ​សេស​ក្នុង​ចំ​ណោម​កុ​មារ​ជា​សិស្សា​នុ​សិស្ស​នៅ​ក្នុង​អំ​ឡុង​នៃ​ការ ​អនុវត្ត​គម្រោង​នេះ​ ​ដោយ​ធ្វើ​ការ​ផ្សារ​ភ្ជាប់​ស​កម្ម​ភាព​របស់​គម្រោង​ជា​មួយ​ស​ហ​គមន៍​ទាំង​ មូល​។​ ​យើង​ខ្ញុំ​សូម​ជម្រុញ​ ​និង​លើក​ទឹក​ចិត្ត​ដល់​មា​តា​បិ​តា​ ​ឬ​អា​ណា​ព្យា​បាល​ទាំង​អស់​សូម​បន្ត​ជួយ​អប់​រំ​ដល់​កូន​ៗ​របស់​ខ្លួន​ បន្ថែម​ទៀត​ ​ឲ្យ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពី​សារៈ​សំ​ខាន់​នៃ​ការ​ពាក់​មួក​ សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំ​ណើរ​តាម​ទោ​ចក្រ​យាន​យន្ត​។​ ​ហើយ​យើង​ខ្ញុំ​ក៏​មាន​សេច​ក្តី​សោម​នស្ស​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​បាន​ឃើញ​ វត្ត​មាន​នៃ​អ្នក​ចូល​រួម​គាំ​ទ្រ​យ៉ាង​ច្រើន​នៅ​ក្នុង​អង្គ​ពិ​ធី​នា​ថ្ងៃ​ នេះ​។​”​

​បន្ថែម​ទៅ​លើ​ការ​គាំ​ទ្រ​ដល់​គម្រោង​ ​បុគ្គ​លិក​​ក្រុម​ហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​ ​ខេម​បូ​ឌា​ ​បាន​ចូល​រួម​យ៉ាង​ស​កម្ម​ក្នុង​ការ​អនុ​វត្ត​ស​កម្ម​ភាព​របស់​គម្រោង​ ​“​មួក​សុវត្ថិ​ភាព​សម្រាប់​គ្រួ​សារ​”​ ​ដូច​ជា​ការ​ចូល​រួម​គូរ​គំ​នូរ​សុ​វត្ថិភាព​ចរា​ចរណ៍​លើ​ជញ្ជាំង​សា​លា​ ​បង្រៀន​សិស្សា​នុ​សិស្ស​ពី​របៀប​ពាក់​មួក​សុវត្ថិភាព​ដ៏​ថ្មី​របស់​ពួក​គេ​ ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ហើយ​នឹង​ចូល​រួម​ជា​មួយ​អង្គការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​ ​លើ​ស​កម្ម​ភាព​បណ្តុះ​បណ្តាល​ស្តី​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ដល់​សិស្សា​នុ​ សិស្ស​ ​និង​មាតា​បិតា​សិស្ស​ ។​

លោក​ ​Robert Elliott ​ប្រ​ធាន​នាយក​ប្រតិបត្តិ​ ​និង​ជា​ ​អគ្គ​នា​យក​ ​ក្រុម​ហ៊ុន​មេនូ​ឡាយហ្វ៍​ ​ខេម​បូឌា​ ​បាន​មាន​ប្រ​សាស​ន៍​ថា​៖​ ​“​គោល​ដៅ​របស់​យើង​គឺ​ដើម្បី​ជួយ​ផ្តល់​នូវ​អ​នា​គត​កាន់​តែ​ប្រ​សើរ​ សម្រាប់​កុ​មារ​កម្ពុជា​ ​និង​ក្រុម​គ្រួ​សារ​ ​។​”​

​លោក​បាន​បន្ថែម​ទៀត​ថា​ ៖​ ​”​ការ​ស​ហ​ការ​នៃ​ផ្នែក​ទំ​នួល​ខុស​ត្រូវ​សង្គម​របស់​ក្រុម​ហ៊ុន​គឺ​មិន​ មែន​គ្រាន់​តែ​ជា​តម្លៃ​ស្នូល​មួយ​នោះ​ទេ​ ​តែ​វា​គឺ​ជា​ការ​ប្តេជ្ញា​ចិត្ត​ដោយ​គ្មាន​ងាក​រេ​របស់​យើង​។​ ​នេះ​គឺ​ជា​ឆ្នាំ​ទី​បី​របស់​ពួក​យើង​ក្នុង​ការ​ផ្តល់​អំ​ណោយ​មួក​ សុវត្ថិភាព​ ​ហើយ​ខ្ញុំ​ជឿ​ថា​ការ​ផ្តល់​អំ​ណោយ​របស់​យើង​នៅ​ថ្ងៃ​នេះ​រួម​ជា​មួយ​នឹង​ ស​កម្ម​ភាព​សុ​វត្ថិ​ភាព​ចរាចរ​ណ៍​នឹង​ជួយ​ឱ្យ​សហ​គមន៍​កាន់​តែ​មាន​សុវត្ថិ ​ភាព​ ​និង​មាន​អ្នក​ប្រើ​ប្រាស់​ផ្លូវ​កាន់​តែ​ឆ្លាត​វៃ​។​”​

​លោក​ ​គឹម​ ​បញ្ញា​ ​​នា​យក​អង្គការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​បាន​មាន​ប្រ​សាសន៍​ថា​៖​ ​“​អង្គ​ការ​ ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​ ​សូម​សំ​ដែង​នូវ​ការ​កោត​សរ​សើរ​យ៉ាង​មុត​មាំ​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​ ក្រុម​ហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​ ​ខេម​បូ​ឌា​ក្នុង​ការ​គាំ​ទ្រ​គម្រោង​ ​មួក​សុ​វត្ថិ​ភាព​សម្រាប់​គ្រួ​សារ​”​។​

​លោក​បាន​បន្ថែម​ទៀត​ថា​៖​ ​“​មួក​សុវត្ថិភាព​ដែល​បាន​ផ្តល់​អំ​ណោយ​នា​ថ្ងៃ​នេះ​នឹង​ជួយ​ការ​ពារ​កុមារ ​របស់​យើង​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​មាតា​បិតា​សិស្ស​ពី​ការ​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ​ ​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដែល​អាច​កើត​ឡើង​ទាំង​នៅ​ថ្ងៃ​នេះ​ និងនាពេល​អនា​គត​​។ ​ខ្ញុំជឿជាក់ថាអ្នកចូ​​ល​រួម​យ៉ា​ងច្ច្រើនក្នុង​​ថ្ងៃ​​នេះ​​​ ​ ​គឺ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​តើ​ស​ហ​គមន៍​របស់​យើង​បាន​បេ្តជ្ញា​ចិត្ត​កម្រិត ​ណា​ ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​សុ ​វត្ថិ​ភាព​ចរា​ចរណ៍​កាន់​តែ​ប្រ​សើរ​ឡើង​ ​និង​ជំរុញ​ឱ្យ​មាន​ការ​ពាក់​មួក​សុ​វត្ថិ​ភាព​កាន់​តែ​ច្រើន​ឡើង​”​។​

*****
​អំ​ពី​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​អា​ស៊ី

​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​ ​គឺ​ជា​អង្គ​ការ​មិន​មែន​រដ្ឋា​ភិ​បាល​ ​និង​មិន​ស្វែង​រក​ប្រាក់​ចំ​ណេញ​ ​ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការ​បង្ការ​ការ​រង​របួស​ ​និង​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ក្នុង​បណ្តា​ប្រ​ទេស​ដែល ​មាន​ចំ​ណូល​ទាប​ ​និង​មធ្យម​។​ ​អស់​រយៈ​ពេល​១​៥​ឆ្នាំ​មក​ហើយ​ដែល​អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​ ​បាន​អនុ​វត្ត​កម្ម​វិ​ធី​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ដ៏​មាន​ប្រ​សិទ្ធ​ភាព​នៅ​ បណ្តា​ប្រ​ទេស​ជា​ច្រើន​រួម​មាន​នៅ​ទ្វីប​អា​ស៊ី​ ​និង​ទ្វីប​អា​ហ្វ្រិច​។​ ​ដើម្បី​ស្វែង​យល់​បន្ថែម​ ​សូម​ចូល​ទស្សនា​គេ​ហទំព័រ​ ​asiainjury.org ​ឬ​ភ្ជាប់​ទំ​នាក់​ទំ​នង​ជា​មួយ​យើង​ខ្ញុំ​នៅ​លើ​ Twitter @AIPFoundation.

*****
 
អំ​ពី​ក្រុម​ហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​ខេម​បូ​ឌា​ (Manulife Cambodia)

​ក្រុម​ហ៊ុន​ ​មេ​នូ​ឡាយ​ហ្វ៍​ ​(​ខេម​បូ​ឌា​)​ ​បាន​ចាប់​ផ្ដើម​ប្រតិ​បត្តិ​ការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​១​២​។​ ​ ​នេះ​ ​គឺ​ទី​ផ្សារ​ថ្មី​ចុង​ក្រោយ​របស់​ក្រុម​ហ៊ុន​ ​មេ​នូ​ឡាយ​ហ្វ៍​ ​ដែល​ជា​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​អា​យុ​ ​ជី​វិត​ឈាន​មុខ​គេ​មួយ​ក្នុង​ពិ​ភព​លោក​។​ ​ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​អា​យុ​ជី​វិត​បរ​ទេស​ដំ​បូង​គេ​នៅ ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ​ក្រុម​ហ៊ុន​មេ​នូ​ឡាយហ្វ៍​ ​(​ខេម​បូ​ឌា​)​ ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្ដល់​ជូន​អតិ​ថិ​ជន​នូវ​ផលិត​ផល​ ​និង​សេ​វា​កម្ម​ផ្នែក​ការ​ការ​ពារ​ហិរញ្ញ​វត្ថុ​ដែល​ជា​តម្រូវ​ការ​ចាំ​ បាច់​របស់​ពួក​គាត់​។​

​អំ​ពី​ក្រុម​ហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​

​ក្រុម​ហ៊ុន​ មេ​នូឡាយ​ហ្វ៍​ ​គឺ​ជា​ក្រុម​ហ៊ុន​ផ្តល់​សេ​វា​ហិ​រញ្ញ​វត្ថុ​ឈាន​មុខ​គេ​ដែល​មាន​មូល​ដ្ឋាន ​នៅ​ប្រ​ទេស​កា​ណា​ដា​ ​និង​មាន​ប្រ​តិ​បត្តិ​ការ​ធំ​ៗ​នៅ​អា​ស៊ី​ ​កា​ណា​ដា​ ​និង​ស​ហ​រដ្ឋ​អា​មេ​រិក​។​ ​ក្រុម​ហ៊ុន​ធើ្វ​ប្រ​តិ​បត្តិ​ការ​របស់​ខ្លួន​នៅ​ ​តំ​បន់​នា​នា​ក្នុង​ពិ​ភព​លោក​ក្រោម​ឈ្មោះ​ថា​ក្រុម​ហ៊ុន​មេ​នូ​ឡាយ​ ​និង​នៅ​ស​ហ​រដ្ឋ​អា​មេ​រិក​ក្រោម​ឈ្មោះ​ថា​ក្រុម​ហ៊ុន​ John Hancock​ ​។​ ​យើង​ខ្ញុំ​បាន​ផ្តល់​នូវ​ដំ​ណោះ​ស្រាយ​ដែល​មាន​ភាព​រឹង​មាំ​ ​ការ​ជឿ​ជាក់​ ​ទំ​នុក​ចិត្ត​ ​និង​ការ​គិត​ឆ្ពោះ​ទៅ​មុខ​សម្រាប់​ការ​សម្រេច​ចិត្ត​ដ៏​សំ​ខាន់​ៗ​ទាក់​ទង​ នឹង​ហិ​រញ្ញ​វត្ថុ​របស់​អ​តិ​ថិ​ជន​។​ ​បណ្តាញ​​ជា​លក្ខណៈ​អន្ត​រ​ជាតិ​នៃ​និ​យោ​ជិត​ ​ភ្នាក់​ងារ​ ​និង​ដៃ​គូ​ចែក​ចាយ​របស់​យើង​ខ្ញុំ​កំ​ពុង​ផ្តល់​ជូន​ដល់​អ​តិ​ថិ​ជន​រាប់​ លាន​នាក់​នូវ​ផលិត​ផល​ ​និង​សេ​វា​កម្ម​ការ​ពារ​ផែ្នក​ហិ​រញ្ញ​វត្ថុ​ ​និង​ផែ្នក​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​។​  ​យើង​ខ្ញុំ​ក៏​ផ្តល់​ជូន​ផង​ដែរ​នូវ​សេ​វា​គ្រប់​គ្រង​ទ្រព្យ​ស​កម្ម​ជូន​ ដល់​អ​តិ​ថិ​ជន​ដែល​ជា​ស្ថា​ប័ន​ផង​ដែរ​។​ ​ថ​វិ​កា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​ ​និង​ក្រុម​ហ៊ុន​សា​ខា​របស់​ខ្លួន​មាន​ចំ​នួន​ ​៦​៦​៣​ពាន់​លាន​ដុល្លា​កា​ណា​ដា​ ​(​ស្មើ​នឹង​ ​៥​៩​១​ពាន់​លាន​ដុល្លារ​ ​អា​មេ​រិក​)​ ​គិត​ត្រឹម​ថ្ងៃ​ទី​៣​០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២​០​១​៤​។​

​សា​ជី​វ​កម្ម​ ​មេ​នូ​ឡាយ​ហ្វ៍​ហ្វាយ​នែន​សល​ ​ត្រូវ​បាន​ជួញ​ដូរ​ក្រោម​ឈ្មោះ​ ​«​M​F​C​»​ ​នៅក្នុង​ផ្សារ​មូល​ប័ត្រ​ប្រ​ទេស​កា​ណា​ដា​ (TSX)​ ​ផ្សារ​មូល​ប័ត្រ​ញូ​យ៉ក​ ​(​NYSE​)​ ​និង​ផ្សារ​មូល​ប័ត្រ​ហ្វី​លី​ពីន​ ​(​PSE​)​ ហើយ​ក្រោម​ឈ្មោះ​ ​«​9​4​5​»​ ​នៅ​ក្នុង​ផ្សារ​មូល​ប័ត្រ​ហុង​កុង​ ​(​SEHK​)​។​ ​សម្រាប់​ព័ត៌​មាន​បន្ថែម​អំ​ពី​ក្រុម​ហ៊ុន​ ​មេ​នូ​ឡាយ​ហ៍្វ​ហ្វាយ​ ​សូម​ចូល​ទៅ​កាន់​គេ​ហ​ទំ​ព័រ​ manulife.com​។​

*****
​សម្រាប់​ទំ​នាក់​ទំ​នង​​សារព័ត៌​មាន​៖​

ក្រុម​ហ៊ុន​ ​មេ​នូ​ឡាយ ​(​ខេម​បូ​ឌា​)​ ​ភី​អិល​ស៊ី​ ​​​​​​​​​​​​ អង្គ​ការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​
​លោក​ ​ពន្លឺ​ ​តុ​លា​                                         លោក​ គឹ​ម​ ​បញ្ញា​
​នា​យក​ផ្នែក​ទំ​នាក់​ទំ​នង​អ​តិ​ថិ​ជន​           នា​យក​ប្រ​ចាំ​ប្រ​ទេស​កម្ពុជា​
​លេខ​ទូរ​ស័ព្ទ​៖​ ​០​២​៣​ ​៩​៦​៥​ ​៩​៦​៥​           លេខ​ទូរ​ស័ព្ទ​៖​ ​ ​០​១​២​ ​៤​២​៤​ ​២​៣​៤
អ៊ីម៉ែល៖ tola_ponlu@manulife.com      អ៊ីម៉ែល៖ pagna.kim@aipf-cambodia.org