មាតាបិតាសិស្សនៅសាលាបឋមសិក្សាវត្តព្រះពុទ្ធចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ក្រោមការគាំទ្រពីក្រុមហ៊ុន Manulife Cambodia

មាតាបិតាសិស្សនៅសាលាបឋមសិក្សាវត្តព្រះពុទ្ធចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ក្រោមការគាំទ្រពីក្រុមហ៊ុន Manulife Cambodia

ចាប់តាំង​ពី​មាន​ការ​ផ្តល់​អំណោយ​មួក​សុវត្ថិ​ភាព​ប្រមាណ​ជាង ៦៤០​មួក​ពី​ក្រុមហ៊ុន​ មេនូ​ឡាយហ្វ៍​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ អត្រា​ពាក់​មួក​សុវត្ថិ​ភាព​ក្នុង​ចំណោម​សិស្សា​នុសិស្ស​នៅ​សា​លា​បឋម​ សិក្សា​ វត្ត​ព្រះ​ពុទ្ធ​ ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ពី​សូន្យ​ រហូត​ដល់​ច្រើន​ជាង​ ៧៨​ភាគ​រយ​។​ ដើម្បី​រក្សា​បាន​នូវ​កំណើន​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​នេះ​ អង្គ​ការ​មូល​និធិបង្ការ​របួស​ អាស៊ី​ បាន​បន្ត​អនុវត្ត​សកម្ម​ភាព​សុវត្ថិ​ភាព​ចរាចរណ៍​ជា​បន្ត​បន្ទាប់​ រួម​ទាំង​ជា​មួយ​មាតា​-បិតា​សិស្ស​។ 

កាល​ពី​ថ្ងៃ​ទី​១៣,​ ថ្ងៃទី២៩​ ខែ​វិច្ឆិកា និងថ្ងៃទី១៣ ខែធ្នូ​ មាន​មាតា​បិតា​​សិស្ស​​ចំនួន​ ៥៥នាក់​ បាន​ចូល​រួម​នៅ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​មួយ​ដែល​ផ្តោត​លើ​សុវត្ថិ​ភាព​ ចរាចរណ៍​ និង​សារៈ​សំខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹម​ត្រូវ​ និង​តួនាទី​របស់​មាតា​បិតា​ដើម្បី​ធា​នា​ថា​កូន​ពួក​គាត់​ពាក់​មួក​សុវត្ថិ​ ភាព​ជា​រៀង​រាល់​ថ្ងៃ​។ មាតា​-បិតា​ អា​ណា​ព្យា​បាល​សិស្ស​ ក៏​បាន​ធ្វើ​ការ​សន្យា​ផង​ដែរ​ថា​នឹង​ពាក់​មួក​សុវត្ថិ​ភាព​ឲ្យ​កូនៗ​ពួក​ គាត់​ជា​និច្ច​ នៅ​ពេល​ដែល​ពួក​គេ​រួម​ដំណើរ​ជា​មួយ​តាម​ទោ​ចក្រ​យាន​យន្ត​។