ប្រធានអង្គការមូលនិធិបង្ការរបួស អាស៊ី ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា

ប្រធានអង្គការមូលនិធិបង្ការរបួស អាស៊ី ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា

រាជ​ធានី​ភ្នំ​ពេញ​— ​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២១ ខែ​សីហា​ 

          ៖ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ ២០១៤ លោក ហ្គ្រេជ ក្រាហ្វធ៍ ប្រធានអង្គការមូលនិធិបង្ការរបួស អាស៊ី បានដឹកនាំគណៈប្រតិភូ ចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នៅតាមបណ្តាក្រសួង-ស្ថាប័នមួយចំនួន ដើម្បីបង្ហាញជូន និងពិភាក្សាអំពីគម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់”។ 

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋា​ភិ​បាល ដែល​លោក ហ្រ្គេជ ក្រាហ្វធ៍ បាន​ជួប​ពិ​ភាក្សា​ជា​មួយ​រួម​មាន​៖ ឯក​ឧត្តម​នាយ​ឧត្តម​សេនី​យ៍ ​អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​,  ឯក​ឧត្តម​ទេស​រដ្ឋ​មន្រ្តី ក្រ​សួង​ឧស្សា​ហ​កម្ម និង​សិប្ប​កម្ម​, ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ ក្រ​សួង​សា​ធា​រ​ណការ​ និង​ដឹក​ជញ្ជូន​, ​ឯក​ឧត្តម​រដ្ឋ​មន្រ្តី​ ​ក្រ​សួង​អប់រំ​ ​យុ​វ​ជន​ ​និង​កីឡា​,​ ​ឯក​ឧត្តម​ប្រ​ធាន​ ​សហ​ភាព​សហ​ព័ន្ធ​យុ​វ​ជន​កម្ពុជា ​និង​ឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្ត្រី​ក្រ​សួង​ម​ហា​ផ្ទៃ​។​
​អង្គការ​​មូល​​និ​​ធិ​​បង្ការ​​របួស​ ​​អា​​ស៊ី​​បាន​​ទទួល​​ការ​​ស្វាគម​ន៍​ ​​និង​​បដិ​​សណ្ឋា​​កិច្ច​​យ៉ាង​​កក់​​ក្តៅ​​ពី​​មន្រ្តី​​ជាន់​​ខ្ពស់​​នៃ​រាជ​​រដ្ឋា​​ភិ​បាល​​ ​​និង​​ទ​​ទួល​​បាន​​នូវ​​ការ​​គាំ​​ទ្រ​​ចំពោះ​ការ​អនុវត្ត​គម្រោង​ ​“​មួក​សុវត្ថិភាព​មួយ​ ​ជួយ​ជី​វិត​បាន​ម្នាក់​”​ ព្រម​ទាំង​កិច្ច​សហការ​ក្នុង​ការ​បំ​ពេញ​កិច្ច​ការ​ជា​មួយ​គ្នា​បន្ត​ទៅ​មុខ ​ទៀត​។