គូរគំនូរអប់រំតាមជញ្ជាំងសាលារៀនដើម្បីជំរុញការពាក់មួកសុវត្ថិភាព
សកម្មភាពនេះ គឺជាផ្នែកមួយនៃការអនុវត្តកម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសាររបស់អង្គការមូលនិធិបង្ការរបួស អាស៊ីគាំទ្រដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត
Manulife ពេញមួយឆ្នាំសិក្សា ២០១៣-២០១៤
នៅសាលាបឋមសិក្សា វត្តព្រះពុទ្ធ។ នេះគឺជាកិច្ចការមួយ ដើម្បីធ្វើឲ្យប្រាកដថាសិស្សានុសិស្សពាក់មួកសុវត្ថិភាពបានត្រឹមត្រូវនៅពេលធ្វើដំណើរទៅមកសាលារៀន
និងរួមដំណើរជាមួយ ឪពុកម្តាយតាមទោចក្រយានយន្តពេលធ្វើដំណើរទៅកន្លែងណាមួយ ក៏ដូចជាពេលពួកគេជិះកង់ផងដែរ ។
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ក្រុមហ៊ុនសេវាកម្មហិរញវត្ថុឈានមុខគេ
មេនូឡាយហ្វ៍ (ខេមបូឌា) ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកាណាដា សហការជាមួយអង្គការមូលនិធិបង្ការរបួស អាស៊ី នឹងប្រារព្ធពិធីផ្តល់អំណោយមួកសុវត្ថិភាពនៅសាលាបឋមសិក្សា វត្តព្រះពុទ្ធ
ក្នុងរាជធានីភ្នំពេញដែលជាផ្នែកមួយនៃកម្មវិធី “មួកសុវត្ថិភាពសម្រាប់គ្រួសារ”។ មួកសុវត្ថិភាពចំនួន ៦៤៧មួក ត្រូវបានផ្តល់ជូនដល់សិស្សានុសិស្ស
លោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាលសិស្សនៅថ្ងៃនេះក្នុងបំណងចូលរួមលើក កម្ពស់សុវត្ថិភាពចរាចរណ៍ និងដើម្បីបង្កើនការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព
។