លោក គ្រូ អ្នកគ្រូនៅសាលាបឋមសិក្សា អនុវត្ត បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពី សុវត្ថិភាពចរាចរណ៍ ក្រោមគម្រោង មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ដោយទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុន ម៉េនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី

លោក គ្រូ អ្នកគ្រូនៅសាលាបឋមសិក្សា អនុវត្ត បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយស្តីពី សុវត្ថិភាពចរាចរណ៍ ក្រោមគម្រោង មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ដោយទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុន ម៉េនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី

កាល​ពី​ថ្ងៃ​ទី​ ​១​៤​ ​ខែ​ ​តុ​លា​ ​ឆ្នាំ​ ​២​០​១​៤​ ​លោក​គ្រូ​ ​អ្នក​គ្រូ​សរុប​ជាង​ ​៣​០​នាក់​ ​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ដែល​មាន​រយៈ​ពេល ​កន្លះ​ថ្ងៃ​ ​ក្រោម​ប្រធាន​បទ​ ​សារៈ​សំ​ខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​ឲ្យបាន​ត្រឹម​ត្រូវ​ ​រួម​ទាំង​ការ​ស្វែង​យល់​ពី​ស្ថាន​ភាព​សុវត្ថិភាព​ចរា​ចរ​​ណ៍​ក្នុង​ប្រ​ទេស ​កម្ពុជា​។​ ​ការ​ពិ​ភាក្សា​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង​យក​មក​ ​ដោយ​ផ្អែក​លើ​ស្ថិតិ​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ​និង​បច្ចេក​ទេស​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹម​ត្រូវ​។​ ​នា​ឱ​កាស​នោះ​ ​លោក​គ្រូ​/អ្នក​គ្រូ​​ ​ក៏​បាន​ចែក​រំ​លែក​នូវ​បទ​ពិ​សោធន៍​ផ្ទាល់​ខ្លួន​អំ​ពី​គ្រោះ​ថ្នាក់​ ចរាចរណ៍​ ​និង​ពិ​ភាក្សា​ស្វែង​រក​នូវ​ដំណោះ​ស្រាយ​ដ៏​សម​ស្រប​ដើម្បី​ជម្រុញ​ឲ្យ​ កុមារ​ពាក់​មួក​សុវត្ថិភាព​គ្រប់​ពេល​ធ្វើ​ដំ​ណើរ​ ​ទៅ​និង​មក​សា​លា​រៀន​។​ 

​លើស​ពី​នេះ​ទៅ​ទៀត​ ​នៅ​ក្នុង​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​នេះ​ ​លោក​គ្រូ​ ​អ្នក​គ្រូ​បាន​ចូល​រួម​បង្កើត​ផែន​ការ​បង្រៀន​ស្តី​ពី ​ការ​ពាក់​មួក​សុវត្ថិភាព​ និ​ង​ សុវត្ថិភាព​ចរាចរណ៍​ទូ​ទៅក្នុងម៉ោង​បណ្តុះ​​គ្រូ​​បង្គោល​ ។​ ​ព្រោះ​នា​ឆ្នាំ​សិក្សា​ខាង​មុខ​ដែល​នឹង​ឈាន​មក​ដល់​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​នឹង​អនុវត្ត​នូវ​សកម្មភាព​នៃ​ការ​បង្រៀន​តាម​ផែន​ការ​ ​ជា​លំ​ដាប់​លំ​ដោយ​ជា​មួយ​នឹង​លោក​គ្រូ​ ​អ្នក​គ្រូ​ ​ដ៏​ទៃ​ទៀត​រួម​ជា​មួយ​នឹង​សិស្សា​នុ​សិស្ស​ ​ដើម្បី​ពង្រឹង​ ​និង​ចែក​រំលែក​បន្ថែម​ពី​ព័ត៌​មាន​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​ ​និង​សុវត្ថិ​ភាព​ចរា​ចរណ៍​ដែល​រៀន​រួច​កន្លង​មក​។​

​ក្រោម​គម្រោង​ ​មួក​សុវត្ថិភាព​សម្រាប់​ក្រុម​គ្រួ​សារ​ ​អង្គការ​មូល​និ​ធិ​បង្ការ​របួស​ ​អា​ស៊ី​ទន្ទឹង​រង​ចាំ​ទទួល​នូវ​បច្ចេក​ទេស​ថ្មី​ៗ​ ​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ ​ហើយ​ត្រូវ​បាន​អនុវត្ត​ដោយ​លោក​គ្រូ​ ​អ្នក​គ្រូ​នៅ​សា​លា​បឋម​សិក្សា​ អនុវត្ត​ ​ក្នុង​ការ​អប់រំ​បុគ្គ​លិក​ ​និង​សិស្សា​នុ​សិស្ស​អំ​ពី​សារៈ​សំ​ខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​ ​និង​ឥរិយាបថ​ល្អ​នៃ​ការ​ប្រើ​ប្រាស់​ផ្លូវ​ ។​