កសាងវប្បធម៌នៃភាពជាអ្នកដឹកនាំលើសុវត្ថិភាពចរាចរណ៍សម្រាប់យុវជនកម្ពុជា

កសាងវប្បធម៌នៃភាពជាអ្នកដឹកនាំលើសុវត្ថិភាពចរាចរណ៍សម្រាប់យុវជនកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២៥ ដល់ ២៧ ខែកុម្ភៈ ឆ្នាំ២០២០

 យោងតាមប្រព័ន្ធព័តមានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដោយសារគ្រោះថ្នាក់ចរាចរណ៍ (RCVIS) បានបង្ហាញថាក្នុងឆ្នាំ២០១៨

មាន​ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាប្រមាន ៤៥%មានអាយុចន្លោះពី ១៥ ទៅ២៩ឆ្នាំ។ ស្ថិតិដ៏គួរឱ្យព្រួយបារម្ភនេះ បានចង្អុលបង្ហាញពីភាពងាយ រងគ្រោះរបស់យុវជនថាជាអ្នក​រង​របួស និងអ្នកស្លាប់យ៉ាងច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយនឹង ស្ថានភាពរបស់ពួកគេជាក្រុមគោលដៅអាទិភាពខ្ពស់សម្រាប់កម្មវិធី និងគោលនយោបាយនានាសម្រាប់ បង្ការ ​គ្រោះថ្នាក់ចរាចរណ៍។

ក្នុងគោលបំណងធ្វើការអប់រំ និងផ្តល់សិទ្ធិអំណាចដល់យុវជននៅគ្រឹះស្ថានឧត្តមសិក្សាឱ្យក្លាយជាអ្នក តស៊ូមតិដ៏សកម្មផ្នែកសុវត្ថិភាពចរាចរណ៍ប្រកបដោយជំនាញ និងចំណេះដឹងដើម្បីជម្រុញទឹកចិត្តមិត្តភក្តិ ឬអ្នកមានវ័យប្រហាក់ប្រហែលរបស់ពួកគេឱ្យយល់ដឹងអំពីសារៈសំខាន់នៃសុវត្ថិភាពចរាចរណ៍ អង្គការមូល និធិបង្ការរបួសអាស៊ីបានរៀបចំឱ្យមានជាសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល រយៈពេល៣ថ្ងៃនៅក្នុង រាជធានីភ្នំពេញដែលសិក្ខាសាលានេះនឹងធ្វើការអប់រំដល់អ្នកតំណាងគ្រឹះស្ថានឧត្តមសិក្សាទទួលបន្ទុក ផ្នែកបណ្តុះបណ្តាល/អប់រំផ្សព្វផ្សាយដើម្បីឱ្យពួកគាត់អាចទៅអប់រំផ្សព្វផ្សាយបន្តដល់និស្សិតអំពីសារៈសំ ខាន់នៃការធ្វើឱ្យប្រសើរឡើងនូវឥរិយាបថក្នុងការបើកបររបស់យុវជន។ សិក្ខាសាលាបណ្តុះបណ្តាលប្រើ គំរូនៃរបៀបអប់រំ “មិត្តអប់រំមិត្ត” និងបណ្តុះបណ្តាលនិស្សិតឱ្យធ្វើជាយុវជនគំរូជាវិជ្ជមានផ្នែកសុវត្ថិភាពចរាចរណ៍នៅក្នុងគ្រឹះស្ថានឧត្តមសិក្សា និងក្នុងសហគមន៍របស់ពួកគេ ដោយធ្វើឱ្យពួកគេអាចបណ្តុះ បណ្តាលអ្នកដទៃទៀតអំពីឥរិយាបថសុវត្ថិភាពចរាចរណ៍។ សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល និងការផ្តោតការយកចិត្តទុកដាក់លើការពង្រឹងសិទ្ធិអំណាចយុវជនគឺជាសមាសធាតុដ៏សំខាន់នៃកម្មវិធីការប្រើប្រាស់ផ្លូវដោយសុវត្ថិភាព ដែលកំពុងអនុវត្តដោយអង្គការមូលនិធិបង្ការរបួសអាស៊ី។

អ្នកចូលរួមក្នុងសិក្ខាសាលានឹងទទួលបាននូវសៀវភៅណែនាំពីសិក្ខាសាលាបណ្តុះបណ្តាល ការណែនាំ ពីកម្មវិធី​និងសម្ភារៈ រៀន​ពីរបៀបដំណើរការសកម្មភាពអប់រំ និងយុទ្ធនាការបង្កើនការ យល់ដឹង ដើម្បី មាន ឥទ្ធិពលវិជ្ជមានទៅលើយុវជន​ដទៃទៀត។ សិក្ខាសាលានេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងនៅក្នុង សហគមន៍​ដោយមាន​ការគាំទ្រ​ពី លោកជំទាវ មឹន មាណវី ​រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន ​និងជាអគ្គលេខាធិការគណៈកម្មា​ធិ​ការ​ជាតិ​សុវត្ថិ​ភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខា​ធិការ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ។

សិក្ខាសាលាបណ្តុះបណ្តាលនេះអាចឱ្យសិក្ខាកាមរៀនសូត្រ “តាមរយៈការអនុវត្ត” ដោយការចុះអនុវត្ត ផ្ទាល់នូវអ្វីដែលធ្វើឱ្យជនគំរូផ្នែកសុវត្ថិភាពចរាចរណ៍ជំរុញការចូលរួម និងមានប្រសិទ្ធភាព។ សិក្ខាសាលា នេះក៏បានផ្តល់ឱកាសដល់សិក្ខាកាមស្វែងយល់អំពីការទទួលរងគ្រោះ របស់សិក្ខាកាមដទៃទៀតដោយ សារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការយល់ដឹងកាន់តែស៊ីជម្រៅអំពី ការពិតនៃហានិភ័យនៅលើដង ផ្លូវ តាមរយៈល្បែងច្នៃប្រឌិត និងលំហាត់អនុវត្ត។ នៅថ្ងៃទី២ សិក្ខាកាមសិក្សាពីវិធីសាស្រ្តបង្រៀនផ្សេង ដូចជាការសំដែងជាតួអង្គ ជាសាច់រឿងចៃ្នប្រឌិត និងកម្រងសំណួរ  ក្រោមប្រធានបទកសាង វប្បធម៌ ដែល សុវត្ថិភាពចរាចរណ៍គឺជាការទទួលខុសត្រូវរួមគ្នាសម្រាប់សហគមន៍ទាំងមូល។

សិក្ខាកាមក៏ធ្វើការពិភាក្សាពីកត្តាហានិភ័យទូទៅរបស់យុវជនដែលអាចបង្កើនការគំរាមកំហែងពីគ្រោះថ្នាក់ចរាចរណ៍ រួមមានការបើកបរហួសល្បឿនកំណត់ ការបើកបរមិនប្រុងប្រយ័ត្ន ការមិនពាក់មួកសុវត្ថិភាព និងការចុះខ្សោយដោយសារការពិសាគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀន។ តាមរយៈការសហការជា ក្រុមសិក្ខាកាមធ្វើការស្វែងរកយុទ្ធសាស្រ្តនានាដើម្បីបញ្ចៀសគ្រោះថ្នាក់ និងបង្កើតផែនការផ្ទាល់ខ្លួនសំដៅ គ្រប់គ្រងស្ថានភាពប្រកបដោយហានិភ័យដែលពួកគេអាចជួបប្រទះនៅលើដងផ្លូវ។ 

ដើម្បីក្លាយជា“ គ្រូបង្គោល” ជាផ្លូវការ សិក្ខាកាមក៏អនុវត្តការដើរតួជាអ្នកសម្របសម្រួលដើម្បីលើកកម្ពស់ការសន្ទនាអំពីសុវត្ថិភាពចរាចរណ៍ប្រកបដោយប្រសិទ្ធភាព និងជូនដំណឹងដល់និស្សិត អំពីអាកប្បកិរិយា សុវត្ថិភាពចរាចរណ៍។ នៅថ្ងៃចុងក្រោយសិក្ខាកាមត្រូវបានតម្រូវឱ្យបំពេញការវាយតម្លៃដើម្បីទទួល បានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។ 

កម្មវិធីការប្រើប្រាស់ផ្លូវដោយសុវត្ថិភាពទទួលបានការគាំទ្រពីមូលនិធិក្រុមហ៊ុន យូ ភី អេស និងកំពុង អនុវត្ត​ដោយ​អង្គការមូលនិធិបង្ការរបួសអាស៊ីនៅក្នុងប្រទេសកម្ពុជា ឥណ្ឌា មីយ៉ាន់ម៉ា ហ្វីលីពីន ថៃឡង់ដ៍ និងវៀតណាម។ កម្មវិធីនេះមានគោលបំណងកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោគ្រោះថ្នាក់ចរា ចរណ៍ ក្នុងចំណោមអ្នក​ជិះម៉ូតូដែលងាយរងគ្រោះ ដោយបំពេញកិច្ចការជាមួយអ្នកបើកបរវ័យក្មេង ដើម្បីធ្វើឱ្យប្រសើរឡើងនូវឥរិយាបថក្នុងការបើកបររបស់ពួកគេ និងបង្កើន​អត្រាពាក់មួកសុវត្ថិភាព​ក្នុង ចំណោមកុមារ។

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
1019 នាក់