មន្រ្តីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ ធ្វើទស្សនកិច្ចមកកាន់អង្គការមូលនិធិបង្ការរបួស អាស៊ីប្រចាំនៅកម្ពុជា

មន្រ្តីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ ធ្វើទស្សនកិច្ចមកកាន់អង្គការមូលនិធិបង្ការរបួស អាស៊ីប្រចាំនៅកម្ពុជា

រាជ​ធា​នី​ភ្នំ​ពេញ​—​ ថ្ងៃ​ទី​២១ ខែ​ ​សី​ហា​ 

         ៖ កាលពីថ្ងៃទី២១ ខែសីហា មន្រ្តីមួយក្រុមមកពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ត រជាតិ (USAID) ផ្នែក Development Innovation Ventures (DIV) នៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌី ស៊ី  បានធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងយល់អំពី គម្រោង “មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់”។ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋ អាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការមូលនិធិបង្ការរបួស អាស៊ី មានបំណងបង្កើនការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាម ទោចក្រយានយន្តនៅក្នុងស្រុក/ខណ្ឌ និង ឃុំ/សង្កាត់គោលដៅ ដើម្បីកាត់បន្ថយអាត្រាស្លាប់ និងការរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។

នៅក្នុងអំឡុងពេលនៃការទស្សនកិច្ចនេះ អង្គការមូលនិធិបង្ការរបួស អាស៊ី បានធ្វើបទបង្ហាញពីសមាសធាតុទាំងបីនៃគម្រោង គឺកម្មវិធីអប់រំតាមគ្រឹះស្ថានសិក្សា កម្មវិធីទំនាក់ទំនងដើម្បីផ្លាស់ប្តូរឥរិយាបថ និងកម្មវិធីលើកកម្ពស់បរិយាកាសអំណោយផល។ មន្រ្តីមកពីកម្មវិធី DIV នៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ ក៏បានទៅធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សា ស្តៅកន្លែង និងឃុំដីឥដ្ឋ ក្នុងខេត្តកណ្តាល ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងការនៃការផ្តល់អំណោយមួក សុវត្ថិភាព និងអំពីវិធីសាស្ត្រនៃការសង្កេតកម្រិតនៃការពាក់មួកសុវត្ថិភាព។