សម្រាប់អង្គការសង្គមស៊ីវិល និងវិស័យឯកជន

យើងសូមទទួលស្គាល់នូវការរួមចំណែកពីដៃគូរពាក់ព័ន្ធដូច​ជា   ​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន​ ក្នុង​លក្ខណៈ​អាជីព​ក្នុង​ការ​ធ្វើឲ្យ​សុវត្ថិភាពកាន់តែប្រសើរឡើង។   តែ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​អ្នក​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ​  ទៅ​លើ​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍ និងការពាក់មួកសុវត្ថិភាព។   យើង​សូម​អំពាវ​នាវ​ឲ្យ​បង្កើន​នូវ​វិធាន​ការ​ភ្លាមៗ​បន្ថែម​ទៀត​​ដូច​​ដែល​បាន​ស្នើ​ឡើង​ខាង​ក្រោម​នេះ ៖

  • សូមកសាង  និងពិនិត្យមើលឡើងវិញលើបទបញ្ហាផ្ទៃក្នុងដោយ​លើក​ទឹក​ចិត្ត​ដល់​​បុគ្គ​លិក និង​សមា​ជិក​ក្រុម​គ្រួសារ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ហើយ​ត្រូវ​តែ​ពាក់​មួក​សុវត្ថិ​ភាព​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត។
  • ចំពោះរោងចក្រដែលផលិត ឬក្រុមហ៊ុនដែលលក់ទោ​ចក្រ​យាន​យន្ត​ សូម​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្តល់​មួក​សុវត្ថិភាព​មិន​គិត​ថ្លៃ​ដល់​អ្នក​បើក​បរ​ និង​អ្នក​រួម​ដំណើរ​ ឬ​យ៉ាង​ហោច​ផ្តល់​មួក​សុវត្ថិភាព​មិន​​គិត​ថ្លៃ​ដល់​កុមារ​ រាល់​ពេល​មាន​ការ​ជាវ​ទោ​ចក្រ​យាន​យន្ត​មួយ​គ្រឿងៗ​យក​ទៅ​ប្រើ​ប្រាស់​។
សម្រាប់អង្គការសង្គមស៊ីវិល និងវិស័យឯកជន
ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
1019 នាក់

Importance Of Properly Helmet Using