សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ

អ្នក​សារ​ព័ត៌មាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍   ព្រោះ​ពួក​គេ​អាច​ស្វែង​រក​មតិ​គាំទ្រ​ពីផ្នែកនយោបាយ  និងជម្រុញ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ឲ្យ​មាន​វិធាន​ការណ៍​ជាក់​លាក់​ទៅ​ក្នុង​ច្បាប់​មួយ​ដ៏​ប្រសើរ​ ដែល​មាន​ផ្លូវ​ផ្នល់​ប្រកប​ដោយ​សុវត្ថិ ភាព​ហើយ​អ្នកបើ​កបរ​ប្រកាន់នូវអាកប្បកិរិយាយោគយល់គ្នា។    អង្គ​ការ​មូល​និធិ​បង្ការ​របួស អាស៊ី​ ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​មូល​ ហើយ​មាន​ឥទ្ធិពល​ដល់​ការ​ផ្លាស់​ប្តូរ​សង្គម​។ ដើម្បី​សម្រេច​នូវ​ការ​ងារ​ទាំង​នេះ​យើង​សូម​អំពាវ​នាវ​ដោយ​ទទូច​ដល់​អ្នក​សារ​ព័ត៌​មាន​ និង​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ទាំង​អស់​សូម​បង្កើន​នូវ​វិធាន​ការ​ភ្លាមៗ​បន្ថែម​ទៀត​ដូច​ដែល​បាន​ស្នើ​ឡើង​ខាង​ក្រោម​នេះ ៖

  • សូមផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក   និង​ការ​ពាក់​មួក​សុវត្ថិ​ភាព​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គ្រប់​រូប​ភាព​ទាំង​អស់​   ជា​ពិសេស​នៅ​ក្នុង​កម្ម​វិធីទាំង​ឡាយ​ណា​ដែល​មាន​ការ​ទាក់​ទង​យុវជនច្រើនបំផុត។
  • សូមចាក់ផ្សាយតែកម្មវិធី   ឬការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ណា​ដែល​បង្ហាញ​នូវ​សារ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ត្រឹម​ត្រូវ​ (ឧទាហរណ៍ៈ   តួ​អង្គ​ដែល​ធ្វើ​ដំណើរ​តាម​ទោ​ចក្រ​យាន​យន្ត​ត្រូវ​តែ​ពាក់​មួកសុវត្ថិភាព)។
  • លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក   ដោយ​សរ​សេរ​ព័ត៌មាន​អំពី​យុវ័យ​ដែល​ជា​ជន​រង​គ្រោះថ្នាក់​ចរាចរណ៍​និង​ការ​ខូច​ខាត
  • ធានា​ក្រុមហ៊ុន​ឯក​ជន​នឹង​មិន​អនុញ្ញាត​ឲ្យ​ផ្សព្វ​ផ្សាយ​ទាក់​ទង​នឹង​   ការ​បើកបរ​ហួស​ល្បឿន​កំណត់​​បើក​បរ​ក្រោម​ឥទ្ធិ​ពល​ស្រវឹង​កំឡុង​ពេល​យុវជន​មើល​ទូរទស្សន៍។
សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ
ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
1026 នាក់

Importance Of Properly Helmet Using