គន្លឹះ​សម្រាប់​អា​ណា​ព្យា​បាល

ឪពុក​ម្តាយ​ឬ​អាណា​ព្យាបាល​គឺជា​គំរូ​ដ៏​សំខាន់​  និង​​មនុស្ស​​ដែល​​មាន​​ឥទ្ធិពល​​បំផុត​​លើ​​កូន​ៗ​។ ​  កូន​​របស់​​លោក​​អ្នក​​នឹង​​យក​​តម្រាប់​​តាម​​គុណ​​តម្លៃ​​និង​​ឥរិយា​​បថ​​របស់​​លោក​​អ្នក​​នៅ​​ពេល​​ដែល​​ពួក​​គេ​ចាប់​​ផ្តើម​​ធំ​​ដឹង​​ក្តី​ ​ដូច​​ជា​​រូប​​លោក​​អ្នក​​ផ្ទាល់​​ដែល​​ទទួល​​ឥទ្ធិពល​​ពី​ឪពុក​​ម្តាយ​​របស់​​លោក​​អ្នក​​អញ្ចឹង​​ដែរ។​ ​កូន​ៗ​​ ឬ​​កុមារ​​កត់​​សម្គាល់​​នូវ​​សកម្មភាព​​ល្អៗ​​និង​​មិន​​ល្អ​​ហើយ​​ធ្វើ​ការ​​ឆ្លើយ​​​តប​​ទៅ​​នឹង​​សកម្ម​ភាព​​ប្រចាំ​​ថ្ងៃ​​របស់​​ឪពុក​​ម្តាយ​​គេ​​ ហើយ​​នឹង​​រៀន​​ពី​​សកម្ម​ភាព​​ដដែល​ៗ​នេះ​​រហូត​​ក្លាយ​​ទៅ​ជា​​ទម្លាប់​។​   ដូច្នេះ​​​ហើយ​​​ឪពុក​​​ម្តាយ​​មាន​​​តួនាទី​​​សំខាន់​​​ណាស់​​​ក្នុង​​កា​រ​​ធ្វើ​ជា​​គំរួ​​​ល្អ ​​និង​​​ត្រូវ​​តែ​​​អនុវត្ត​​​នូវ​​ឥរិយា​បថ​​ប្រកប​​​ដោយ​​សុវត្ថិភាព​​នៅ​ពេល​​ធ្វើ​ដំណើរ​​នៅលើ​​​ដង​ផ្លូវ​​ឲ្យ​បាន​ជាប់​​ជា​ប្រចាំ​។ ​ នៅ​ក្នុង​​ប្រទេស​​កម្ពុជា​​កុមារ​​​ជា​​អ្នក​រួម​​ដំណើរ​​តាម​​ទោ​ចក្រ​​យាន​​យន្ត​​​តាំង​​ពី​នៅ​​វ័យ​ក្មេង​ ​គឺ​នៅ​មុន​ពេល​ពួក​គេ​​ចេះ​និយាយ​ឬ​សួរ​សំណួរ​ទៅ​ទៀត។   ក្នុ​ង​អំ​ឡុង​ពេល​ទាំង​នេះ​ ពួក​គេ​កំពុង​តែ​រៀន​ពី​អ្វី​ដែល​គេ​បាន​ឃើញ​បាន​ឭ​បាន​ដឹង​ហើយ​ប្រែ​ក្លាយ​ឲ្យ​ទៅ​ជា​ឥរិយាបថ​ផ្ទាល់​ខ្លួន​មួយ​។  ដូច​នេះ​វា​មាន​សារៈ​សំខាន់​ណាស់​ដែល​លោក​អ្នក​ជា​ឪពុក​ម្តាយ​​  ឬ​អា​ណា​ព្យា​បាល​ត្រូវ​អនុវត្ត​នូវ​ឥរិយាបថ​ដែល​មាន​សុវត្ថិភាព​និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​នៅ​ពេល​​ធ្វើចរាចរណ៍នៅលើដងផ្លូវ។

គន្លឹះ​សំខាន់ៗ​ក្នុង​ការ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ និង​បង្កើន​ការ​ពាក់​មួក​សុវត្ថិភាព​៖

  • ត្រូវ​គោរព​​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​  និង​មាន​ការ​អធ្យា​ស្រ័យ​ខ្ពស់​ក្នុង​ការ​បើកបរ
  • រូប​អ្នក​ផ្ទាល់​ត្រូវ​តែ​ពាក់​មួកសុវត្ថិភាព​ជា​និច្ច​។ ដូច្នេះ​កូនៗ​របស់​អ្នក​នឹង​រៀន​ពី​សារៈ​សំខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិ​ភាព​​តាំង​ពី​នៅ​វ័យ​ក្មេង
  • ទិញ​មួក​សុវត្ថិភាព​ដែល​មាន​គុណ​ភាព​ខ្ពស់​សម្រាប់​ខ្លួន​អ្នក​ និងកូន​ៗ​របស់​អ្នក​ដូច​ជា​មួក​សុវត្ថិភាព​ម៉ាក​ប្រូ-តិច​ជា​ដើម
  • ទុក​មួក​សុវត្ថិភាព​របស់​កូន​អ្នក​នៅ​ក្បែរ​ម៉ូតូ​ដូច្នេះ​អ្នក​នឹង​មិនភ្លេច​ពាក់​វា​ឲ្យ​កូន​របស់​អ្នក​ឡើយ
  • ផ្តល់​នូវ​ការ​សរ​សើរ​ដល់​កូន​អ្នក​នៅ​ពេល​ដែល​គេ​បាន​ពាក់​មួក​សុវត្ថិភាព ​ដោយ​ពុំ​មាន​ការ​រំលឹក​ពី​រូប​អ្នក​នោះ
  • ពន្យល់​ដល់​កូន​លោក​អ្នក​ពី​របៀប​ដែល​មួក​សុវត្ថិភាព​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​ពួក​គេ
  • ប្រាប់​កូនៗ​លោក​ អ្នក​ថា​ការ​ពាក់​មួក​សុវត្ថិភាព​  គឺ​ជា​កាយ​វិការ​បង្ហាញ​នូវ​ក្តី​ស្រឡាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់ និយាយ​ទៅ​កាន់​ឪពុក​ម្តាយ​ឬ​អាណា​ព្យាបាល​ដទៃ​ទៀត​ពី​ សារៈ​សំខាន់​នៃការ​ការពារ​កូនរបស់​ខ្លួនដោយ​ការ​ពាក់​មួកសុវត្ថិភាព​
គន្លឹះសម្រាប់អាណាព្យាបាល
ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
1019 នាក់

Importance Of Properly Helmet Using