
ក្នុងប្រទេសកម្ពុជា គ្រឿងស្រវឹងគឺជាកត្តាមួយចម្បងបង្កឲ្យមានការស្លាប់
និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ មានមនុស្សច្រើនជាង ២៥០នាក់
បានស្លាប់
និងរាប់ពាន់នាក់ផ្សេងទៀតបានទទួលរងរបួសដោយសារតែការបើកបរមានជាតិស្រវឹង។ ការស្លាប់
និងរងរបួសទាំងនេះគឺអាចការពារបានដោយងាយស្រួល។
ជាតិអាល់កុលធ្វើឲ្យមនុស្សហ៊ានប្រថុយនឹងគ្រោះថ្នាក់ដូចជា៖
ការបើកបរដោយគ្មានការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព
និងការបើកបរហួសល្បឿនកំណត់។ ឥរិយាបថប្រថុយប្រថានទាំងអស់នេះគឺជាកត្តានាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ហើយតាមរយៈការបង្កើនឱកាសពិសារគ្រឿងស្រវឹងហើយបើកបរហានិភ័យដល់ស្លាប់ ឬរបួស ក៏មានការកើនឡើងដែរអ្នកបើកបរដែលមានជាតិស្រវឹងក្នុងខ្លួនបង្កឲ្យអ្នកប្រើប្រាស់ផ្លូវជាច្រើនដទៃទៀតដូចជាអ្នកថ្មើរជើង
អ្នកជិះកង់ជាដើម ស្ថិតក្នុងភាពប្រឈមទៅនឹងគ្រោះថ្នាក់ចរាចរណ៍។
ជាតិអាល់កុលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់មនុស្សក្នុងការបញ្ជាយានយន្តឲ្យបានត្រឹមត្រូវ
និងមានសុវត្ថិភាព។ ការប្រតិកម្មតបទៅនឹងគ្រោះថ្នាក់ដោយចៃដន្យ
និងស្ថានភាពប្រកបដោយគ្រោះថ្នាក់នៅលើដងផ្លូវក៏មានកម្រិតទាបផងដែរ។
ជាតិអាល់កុល
អាចធ្វើឲ្យមនុស្សម្នាក់ហ៊ានបើកបរយ៉ាងសាហាវដោយបើកបររេពេញផ្លូវហើយពេលខ្លះបើកបរទាំងងងុយគេងនៅលើចង្កូតរថយន្ត និងដៃចង្កូតម៉ូតូ។
គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយគ្រឿងស្រវឹងភាគច្រើនកើតឡើង
នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុងនោះស្ទើរតែ ៤០% បានកើតឡើងចន្លោះម៉ោង ៦ ទៅ ម៉ោង ៩ ល្ងាច។
អ្នកបើកបរវ័យក្មេងមានអាយុចន្លោះពី ២០ ឆ្នាំទៅ ៣៤
ឆ្នាំជាវ័យដែលបានប្រើប្រាស់គ្រឿងស្រវឹង
និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍
ហើយការស្លាប់ភាគច្រើនពាក់ព័ន្ធនឹងការបើកបរក្រោយពិសារគ្រឿងស្រវឹងកើតឡើងនៅតាមបណ្តាផ្លូវជាតិសំខាន់។