
ជាតិអាល់កុលបានធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់មនុស្សដោយពួកគេហ៊ានប្រថុយនឹងគ្រោះថ្នាក់
ហើយការតបត និងប្រតិកម្មទៅនឹងឧបសគ្គក៏មានលក្ខណៈទាបផងដែរ។ មនុស្សម្នាក់អាចនឹងមិនមានអារម្មណ៍ថាស្រវឹង
តែជំនាញ និងសមត្ថភាពរបស់ពួកគេគឺមានលក្ខណៈមិនសមរម្យដូចធម្មតា។ នៅពេលដែលផលអាក្រក់ទាំងនេះរួមបញ្ចូលគ្នានឹងស្ថានភាពត្រូវធ្វើឲ្យការគ្រប់គ្រងរថយន្ត
ឬម៉ូតូរបស់ខ្លួនវាអាចនាំឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
សូម្បីតែអ្នកជិះកង់ និងអ្នកថ្មើរជើងចាំបាច់ត្រូវយកចិត្តទុកដាក់ផងដែរនៅពេលដែលពួកគេស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងពួកគេក៏អាចធ្វើឲ្យខ្លួនគេ
និងអ្នកដទៃស្ថិតក្រោមការប្រឈមនឹងគ្រោះថ្នាក់ផងដែរ។
ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងអាចធ្វើ៎ឲ្យជះឥទ្ធិពលអវិជ្ជមានដល់អ្នកបើកបរ និងការធ្វើដំណើរដោយ សុវត្ថិភាពរបស់ពួកគេពីព្រោះ៖
- វាពន្យឺតពេលវេលាប្រតិកម្មតប នៅពេលដែលមនុស្សម្នាក់មិនអាចតបតនឹងបញ្ហាបានឆាប់រហ័សដូចធម្មតា ពួកគេមិនអាចមានប្រតិកម្មទៅនឹងគ្រោះថ្នាក់ចៃដន្យ ឬបញ្ហាបន្ទាន់ផ្សេងៗនៅលើដងផ្លូវបានសមស្របនោះទេ។ បញ្ហានេះនឹងធ្វើឲ្យពួកគេពាក់ព័ន្ធកាន់តែប្រឈមទៅនឹងគ្រោះថ្នាក់ចរាចរណ៍ច្រើនឡើង។
- វាបង្កឲ្យមានការលំបាកក្នុងការសម្រចចិត្តលើកិច្ចការនានា- ការបើកបររថយន្ត ម៉ូតូ ឬកង់ ទាមទារឲ្យអ្នកបើកបរគិតពីបញ្ហាផ្សេងៗជាច្រើននៅពេលតែមួយដូចជា “តើខ្ញុំគួរបើកបរនៅល្បឿនប៉ុន្មាន? តើឡាននៅខាងមុខខ្ញុំនេះអាចបត់មុខខ្ញុំដែរឬទេ? តើនៅខាងក្រោយខ្ញុំមានយានយន្តអ្វី? តើខ្ញុំត្រូវឈប់ចម្ងាយប៉ុន្មាននៅពេលភ្លើងក្រហម? តើវាមានសុវត្ថិភាពទេពេលចេញដំណើរបន្ត? ”ប្រសិនបើឥទ្ធិពលលើជំនាញនេះកើតឡើងវានឹងបង្កើនភាពប្រថុយប្រថាននៃអ្នកបើកបរ និងអ្នករួមដំណើរជាមួយទៅនឹងគ្រោះថ្នាក់ចរាចរណ៍ ឬការប៉ះទង្គិចនានា។
- វាប៉ះពាល់ដល់ការឃើញ និងការលឺគេថាជាតិអាល់កុលនាំឲ្យយើងវិលមុខមើលមិនច្បាស់ មើលឃើញព្រិលៗ
និងផ្លាស់ប្តូរការស្តាប់ឭមិនច្បាស់។ ទោះបីជាមានជាតិអាល់កុលតិចតួចក៏ដោយតែវាក៏នៅតែមានការប៉ះពាល់ដល់សុវត្ថិភាពនៃការបើកបរយានយន្តផងដែរ។
- វាប៉ះពាល់ដល់បម្រុងប្រយ័ត្ន-នៅពេលបើកបរយានយន្ត អ្នកបើកបរត្រូវតែមានស្មារតី និងបម្រុងប្រយ័ត្នជានិច្ច។ ពួកគេត្រូវតែដឹងថាអ្វីនឹងកើតឡើងនៅខាងមុខចំហៀង និងខាងក្រោយពួកគេហើយផ្តោតអារម្មណ៍ដើម្បីតបតទៅនឹងបញ្ហាទាំងនោះប្រកបដោយសុវត្ថិភាព។
ចំនួនកំហាប់ជាតិអាល់កុលនៅក្នុងខ្លួនមនុស្សម្នាក់ៗអាចពិសារបានមុនពេលមានរឿងរ៉ាវអវិជ្ជមានផ្សេងៗ គឺមានលក្ខណៈខុសប្លែកៗពីគ្នាវាអាស្រ័យលើអាយុទម្ងន់ រួមនឹងប្រភេទជាតិអាល់កុលដែលពួកគេបានផឹក។ ទោះជាយ៉ាងនេះក្តីយោងតាមការសិក្សាស្រាវជ្រាវអន្តរជាតិបានបញ្ជាក់ថាដើម្បីមានសុវត្ថិភាពនៅលើដងផ្លូវ អ្នកបើកបរមិនគួរពិសារស្រាបៀរសូម្បីតែមួយកំប៉ុង ឬស្រាមួយកែវ ឬប្រើជាតិអាល់កុលណាមួយក្នុងអំឡុងពេលមួយម៉ោងម្តងនោះឡើយ។ ប្រសិនបើមនុស្សម្នាក់ពិសារគ្រឿងស្រវឹងច្រើនជាងនេះវាអាចប៉ះពាល់ដល់សមត្ថភាពបើកបរ ឬការធ្វើ ដំណើររបស់ពួកគេ។