ការពាក់មួកសុវត្ថិភាព

ការពាក់មួកសុវត្ថិភាព

នៅ​កម្ពុជា​ទោ​ចក្រ​យាន​យន្ត​(ម៉ូតូ)​ គឺ​ជា​​មធ្យោ​​បាយ​​ធ្វើ​​ដំ​ណើរ​​ដ៏​​ពេញ​​និយម​​បំផុត​​​ហើយ​​ការ​​ប្រើ​​ប្រាស់​​ទោ​ចក្រ​យាន​យន្ត​​​នៅ​​កម្ពុជា​​កំពុង​​មាន​​ការ​​កើន​​ឡើង​​ជា​​លំ​ដាប់​​ពី​​មួយ​​ឆ្នាំ​​ទៅ​​មួយ​​ឆ្នាំ​។ ​  ស្រប​​ពេល​​ដែល​​ចំនួន​​ទោ​ចក្រ​យាន​យន្ត​បាន​​កើន​​​ឡើង​​យ៉ាង​​ឆាប់​​រហ័ស​​ចំនួន​​អ្នក​​ស្លាប់​​  និង​​អ្នក​​រង​​របួស​​ក្បាល​​​ក៏​​មាន​​ការ​​កើន​​ឡើង​​ដែរ​​​ហើយ​​ចំនួន​​នេះ​​នឹង​​នៅ​​តែ​​បន្ត​​ទៀត​​ ប្រសិន​​បើ​​នៅ​​តែ​​ពុំ​​មាន​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​នៅ​​ពេល​​ធ្វើ​​ដំ​ណើរ​​នោះ​​ទេ​។​

យោង​តាម​ប្រព័ន្ធ​​ទិន្ន​​ន័យ​​ស្តី​​ពី​​ជន​​រង​​គ្រោះ​ និង​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​នៅ​​កម្ពុជា​​បាន​​បង្ហាញ​​ថា​​មាន​​អ្នក​​បើក​​បរ​​ទោ​ចក្រ​យាន​យន្ត​ និង​​អ្នក​​រួម​​ដំ​ណើរ​​ជា​​មួយ​​តែ​​២២​​ភាគ​​រយ​​ប៉ុណ្ណោះ​​បាន​​ពាក់​​មួក​​សុវត្ថិ​​ភាព​​នៅ​​ពេល​​ដែល​​ស្លាប់​​ដោយ​​សារ​​គ្រោះ​​​ថ្នាក់​​ចរា​ចរណ៍​​ក្នុង​​ប្រ​ទេស​​កម្ពុជា​។​តាម​​ការ​​សិក្សា​​ស្រាវ​​ជ្រាវ​​បាន​​បង្ហាញ​​ថា​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​អាច​​កាត់​​បន្ថយ​​ហានិ​​ភ័យ​​នៃ​​ការ​​ទទួល​​រង​​របួស​​ធ្ងន់​​ធ្ងរ​​រហូត​​ដល់​​៦៩​​ភាគ​​រយ​​ និង​​ការ​​ស្លាប់​​រហូត​​ដល់​​៤២​​ភាគ​​រយ​​ពេល​​មាន​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​កើត​​ឡើង​។

កង្វះ​​ខាត​​នូវ​​ការ​​យល់​​ដឹង​​ធន​​ធាន​​ក្នុង​​ការ​​ទិញ​​មួក​​សុវត្ថិ​​ភាព​​មក​​ប្រើ​​ប្រាស់​​   និង​​ជំនឿ​​មិន​​ត្រឹម​​ត្រូវ​​ជា​​ចំណែក​​ដែល​​ធ្វើ​​ឲ្យ​​អា​​ត្រា​​នៃ​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​មាន​​កម្រិត​​ទាប​​គួរ​​ឲ្យ​​ព្រួយ​​បារម្ភ​។​  ប៉ុន្តែ​​បញ្ហា​​ទាំង​​អស់​​នេះ​​បាន​​ធ្វើ​​ឲ្យ​​អ្នក​​បើក​​បរ​​ទោ​​ចក្រ​​យាន​​យន្ត​​ និង​​អ្នក​​រួម​​ដំ​ណើរ​​ជា​មួយ​​ប្រ​ឈម​​ខ្លាំង​​នឹង​​ការ​​ទទួល​​រង​​របួស​​ក្បាល​​   និង​​ការ​​បាត់​​បង់​​ជីវិត​​ដោយ​​សារ​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​នៅ​​ពេល​​ពួក​​គេ​​ធ្វើ​​ដំ​ណើរ​​តាម​​ទោ​​ចក្រ​​យាន​​យន្ត​។​ អ្នក​​ស្លាប់​​ឬ​​អ្នក​​រង​​របួស​​ដោយ​​សារ​​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​នៅ​​កម្ពុជា​​ភាគ​​ច្រើន​​បំផុត​​គឺ​​ជា​​អ្នក​​ធ្វើ​​ដំ​ណើរ​​តាម​​ទោ​​ចក្រ​​យាន​​យន្ត​។  ​

មួក​​សុវត្ថិ​​ភាព​​ជួយ​​សង្គ្រោះ​​ជីវិត​​មនុស្ស​។​ ទាំង​​អ្នក​​បើក​​បរ​​ទោ​ចក្រ​​យាន​​យន្ត​​ ទាំង​​អ្នក​​រួម​​ដំ​ណើរ​​ជា​មួយ​​គិត​​ទាំង​​កុមារ​​ ត្រូវ​​តែ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​ដើម្បី​​ការ​​ពារ​​ពី​​ការ​​រង​​របួស​​ធ្ងន់​​ធ្ងរ​​​ ពិ​ការ​​  ឬ​​ការ​​ស្លាប់​​បាត់​​បង់​​ជីវិត។​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
1026 នាក់