វិធី​សម្គាល់​មួក​សុវត្ថិ​ភាព​ដែល​មាន​គុណ​ភាព​

វិធីសម្គាល់មួកសុវត្ថិភាពដែលមានគុណភាព

មាន​ការ​ដាក់​លក់​មួក​សុវត្ថិ​ភាព​ជា​ច្រើន​ប្រភេទ​នៅ​លើ​ទី​ផ្សារ​ក្នុង​ប្រទេស​កម្ពុជា​តែ​គុណ​ភាព​មិន​ដូច​គ្នា​នោះ​ទេ។​ គុណ​ភាព​មួក​ទាំង​នោះ​អាច​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រឡះ​ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជ្រើស​រើស​​មួក​សុវត្ថិ​ភាព​ដែល​មាន​គុណ​ភាព​ខ្ពស់​ ព្រោះ​វា​នឹង​ផ្តល់​ការ​ការ​ពារ​ផ្នែក​ក្បាល​យ៉ាង​គ្រប់​គ្រាន់​ដល់​កូនៗ​លោក-អ្នក​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង។​

 

មួក​សុវត្ថិ​ភាព​ដែល​មាន​គុណ​ភាព​សម​ស្រប​តាម​ស្តង់​ដា​ប្រទេស​កម្ពុជា​​គឺជា​មួក​សុវត្ថិ​ភាព​ដែល​ផលិត​ឡើង​ដោយ​​បាន​ធ្វើ​​តេស្ត​ម៉ត់​ចត់។​ មួក​សុវត្ថិ​ភាព​នោះ​នឹង​រួម​ផ្សំ​នូវ​សម្ភារៈ​ដែល​មាន​គុណ​ភាព​ខ្ពស់​រួម​មាន​ស្រ​ទាប់​ស្រូប​​យក​ឥទ្ធិ​ពល​នៃ​ការ​ប៉ះ​ទង្គិច​ (EPS) ​ដែល​អាច​រីក​បាន​សំបក​ខាង​ក្រៅ​រឹង​មាំ​ និង​មាន​ខ្សែ​ក្រវ៉ាត់​ចង្ការ​ធុន​មាំ​ល្អ។​ មួក​សុវត្ថិ​ភាព​ប្រ​ភេទ​នោះ​គួរ​តែ​មាន​ទំហំ​ដែល​ត្រូវ​នឹង​ផ្នែក​ក្បាល​របស់​អ្នក​ និង​កូន​ៗរបស់​អ្នក​​ដើម្បី​ផ្តល់​​ការ​ការ​ពារ​យ៉ាង​សម​ស្រប។​

 

ដើម្បី​ជួយ​ដល់​លោក-​អ្នក​អាច​កំណត់​បាន​នូវ​ប្រភេទ​ស្តង់​ដា​នៃ​មួក​សុវត្ថិ​ភាព​អ្នក​គូរ​តែ​ត្រួត​ពិនិត្យ​នូវ​ស្រទាប់​​ស្រូប​យក​ឥទ្ធិពល​ការប៉ះទង្គិច (EPS) ដែល​ជា​ទ្រនាប់​ស្នោរ​ពណ៌​ស​ដ៏​រឹង​មាំ​នៅ​ខាង​ក្រោម​សំបក​ជ័រ​​ការ​ពារ​​ដែល​ព័ទ្ធ​ពី​ខាង​ក្រៅ​។ នៅ​ក្នុង​មួក​សុវត្ថិ​ភាព​ដែល​មាន​គុណ​ភាព​ស្រទាប់​ស្រូប​យក​ឥទ្ធិពល​នៃ​ការ​ប៉ះ​ទង្គិច​ (EPS)​ ប្រព័ន្ធ​ការ​ពារ​ EPS គួរ​តែ​មាន​លក្ខណៈ​រឹង​និង​មិន​​អាច​ទ្រុឌ​នៅ​ពេល​ដែល​អ្នក​យក​ម្រាម​ដៃ​របស់​អ្នក​ចុច​​ទៅ​លើ​វា​ទេ។​គ្រាប់​សរសៃ​ល្អិត​របស់​ស្រ​ទាប់​ស្រូប​យក​ឥទ្ធិពល​ការ​ប៉ះ​ទង្គិច​គួរ​តែ​មាន​លក្ខណៈ​តូចៗ​ រលោង​ និង​ដូចៗ​គ្នា។​ សំបក​ខាង​ក្រៅ​គួរ​តែ​មាន​ភាព​ធុន​នឹង​កម្លាំង​សម្ពាធ​ហើយ​មិន​ប៉ោង​ឡើង​ដោយ​ងាយៗ។​ អ្នក​គួរ​តែ​ពិនិត្យ​មើល​លើ​ស្លាក​សំគាល់​ ដែល​មាន​បិទ​នៅ​នឹង​មួក​សុវត្ថិ​ភាព​​ដើម្បី​កំណត់​ថា​មួក​សុវត្ថិ​ភាព​នោះ​​មាន​គុណ​ភាព​ស្រប​តាម​ស្តង់​ដារអន្តរ​ជាតិ។

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
1013 នាក់

Importance Of Properly Helmet Using