
គ្មានពាក្យណាមួយល្អគ្រប់គ្រាន់សម្រាប់ជាការដោះសារក្នុងការមិនពាក់មួកសុវត្ថិភាពនោះទេ។ គ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងបានគ្រប់ពេល ហើយវាអាចបណ្តាលឲ្យមានការរងរបួសធ្ងន់ធ្ងរ ពិការជាអចិន្ត្រៃយ៍ បាត់បង់នូវប្រាក់ចំណូល
និងការបាត់បង់អាយុជីវិត។
ខាងក្រោមនេះ គឺជាពាក្យដោះសារសាមញ្ញៗដែលអ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរជាមួយមួយចំនួនបានលើកឡើង៖
ធ្វើដំណើរចម្ងាយជិត- មិនចាំបាច់ពាក់មួកសុវត្ថិភាពទេ
គ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងនៅគ្រប់ទីកន្លែង
និងគ្រប់វេលាធ្វើដំណើរ។ អ្នកអាចធ្វើដំណើរនៅលើដងផ្លូវតែពីរ
ឫបីនាទីទោះបីនៅលើផ្លូវដែលអ្នកធ្លាប់ធ្វើដំណើរក៏ដោយ
ប៉ុនែ្តរឿងអកុសលអ្វីក៏អាចកើតឡើងបានផងដែរដោយមិនអាចរំពឹងទុកជាមុន។
ខ្ញុំជាអ្នកបើកបរយ៉ាងស្ទាត់ជំនាញ
ដូច្នេះគ្រោះថ្នាក់មិនអាចកើតមានចំពោះរូបខ្ញុំទេ
អ្នកបើកបរដ៏ស្ទាត់ជំនាញយ៉ាងណាក៏ដោយក៏អាចភ្លាត់ស្នៀតនៅថ្ងៃណាមួយ។
ហើយកំហុសដ៏តូចមួយអាចបណ្តាលឲ្យខ្លួនអ្នក និងអ្នករួមដំណើរជាមួយអ្នកសូម្បីតែកុមារជាទីស្រឡាញ់របស់អ្នកអាចនឹងជួបគ្រោះថ្នាក់ចរាចរណ៍ប្រសិនបើមិនបានពាក់មួកសុវត្ថិភាព។
ហើយទោះបីជាអ្នកបើកបរប្រកបដោយសុវត្ថិភាពប៉ុណ្ណាក៏ដោយ
ប៉ុន្តែនៅតែអាចមានអ្នកបើកបរដទៃទៀតបុកទង្គិចអ្នកនៅពេលណាមួយដែរ។
ខ្ញុំភ្លេចពាក់មួកសុវត្ថិភាព
សូមអ្នកគិតថា
មួកសុវត្ថិភាពគឺមានសារៈសំខាន់ដូចសម្លៀកបំពាក់ដែលត្រូវតែពាក់។
អ្នកតែងតែពាក់ស្បែកជើង ពេលអ្នកធ្វើដំណើរតាមទោចក្រយានយន្ត
ដូច្នេះអ្នកគួរតែពាក់មួកសុវត្ថិភាពផងដែរ។ ចំពោះកូនរបស់អ្នកសូមគិតថាមូកសុវត្ថិភាពជាផ្នែកមួយនៃឯកសណ្ឋានសាលារបស់ពួកគេ។
អ្នកត្រូវតែប្រាកដថាកូនរបស់អ្នកបានពាក់មួកសុវត្ថិភាពរួចហើយផងដែរ។
សូមរក្សាទុកមួកសុវត្ថិភាពរបស់កូនលោក-អ្នកនៅកន្លែងណាមួយនៅក្នុងផ្ទះ ដែលមិនធ្វើឲ្យរូបអ្នកភ្លេចដូចជា៖
ដាក់ក្បែរទ្វារ ឫនៅជិតទោចក្រយានយន្តរបស់លោក-អ្នក។ល។
ការពាក់មួកសុវត្ថិភាពគឺមិនល្អសម្រាប់ក្មេង
ពីព្រោះវាប៉ះពាល់ដល់ការលូតលាស់ឆ្អឹងកង ក
ពុំមានទិន្នន័យណាមួយដែលបានចេញផ្សាយគាំទ្រការសន្និដ្ឋានថាការពាក់មួកសុវត្ថិភាពដែលរចនាបានត្រឹមត្រូវ
និងមានការទទួលស្គាល់នឹងធ្វើឲ្យខូចឆ្អឹងកង ក កុមារនោះទេ។ មួកសុវត្ថិភាពសម្រាប់កុមារដែលមានស្តង់ដារនៅប្រទេសកម្ពុជាក៏មានទម្ងន់ស្រាលហើយផ្តល់នូវការការពារដ៏សំខាន់ចំពោះខួរក្បាលកុមារករណីមានការរងរបួសក្បាល។
ការរងរបួសជាច្រើននៅលើរាងកាយដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍
ប៉ុន្តែមិនមែនបង្កឡើងដោយសារការពាក់មួកសុវត្ថិភាពនោះទេ។
មានអារម្មណ៍ថាក្តៅក្បាល
នៅពេលពាក់មួកសុវត្ថិភាព
មួកសុវត្ថិភាពដែលមានគុណភាពជាច្រើនបានរចនាឡើងតម្រូវទៅនឹងអាកាសធាតុប្រទេសកម្ពុជា
ហើយធ្វើឲ្យមានខ្យល់ចេញចូលជុំវិញផ្នែកក្បាល។ អារម្មណ៍ក្តៅបន្តិចបន្តួចនៅពេលដែលពាក់មួកសុវត្ថិភាព
គឺជាការចំណាយដ៏ស្តួចស្តើងដើម្បីជួយសង្គ្រោះជីវិតអ្នក
និងកូនរបស់អ្នកពីការរងរបួសខួរក្បាលក្នុងឆាកជីវិតរបស់ពួកគេ។
កូនរបស់ខ្ញុំបដិសេធក្នុងការពាក់មួកសុវត្ថិភាព
សូមគិតពីឥរិយាបថផ្ទាល់ខ្លួនរបស់អ្នកហើយស្វែងរកមធ្យោបាយដ៏ល្អត្រឹមត្រូវដើម្បីនិយាយពន្យល់ដល់រូបគេ អំពីការពាក់មួកសុវត្ថិភាព។
ប្រសិនបើអ្នកតែងតែពាក់មួកសុវត្ថិភាពហើយនិយាយអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពក្នុងន័យវិជ្ជមានអាកប្បកិរិយារបស់កូនលោក-អ្នកអាចនឹងមានលក្ខណៈប្រសើរឡើង។ សូមចងចាំថាអ្នកបានពន្យល់កូនលោក-អ្នកថាមួកសុវត្ថិភាពនឹងការពារជីវិតរបស់ពួកគេនៅពេលធ្វើដំណើរតាមទោចក្រយានយន្តករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ការពាក់មួកសុវត្ថិភាព គឺមិនចាំបាច់ទេ ព្រោះកូនរបស់ខ្ញុំតែងតែឱបខ្ញុំជាប់ជានិច្ច
អ្នកអាចនឹងធ្លាប់ត្រូវយានយន្តផ្សេងទៀតប៉ះទង្គិចកាលពីមុនហើយកូនរបស់អ្នកអាចនៅលើទោចក្រយានយន្តជាមួយ
រូបអ្នកដោយសារតែការប៉ះទង្គិចនោះមានលក្ខណៈមិនធ្ងន់ធ្ងរ ប៉ុន្តែករណីការប៉ះទង្គិចនោះមានលក្ខណៈធ្ងន់ធ្ងរទំហំនៃ
ការប៉ះទង្គិចនោះនឹងធ្វើឲ្យកូនអ្នកឱបរូបអ្នកលែងជាប់ពេលនោះគេនឹងមានគ្រោះថ្នាក់ ព្រោះគេពុំមានអ្វីការពារនៅ
ពេលដែលដួលទៅលើដី។