វិធី​ផ្សេង​ទៀត​ដែល​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​មាន​សុវត្ថិ​ភាព​

វិធីផ្សេងទៀតដែលធ្វើឲ្យរូបអ្នកកាន់តែមានសុវត្ថិភាព

ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​សម្រាប់​​ខ្លួន​​អ្នក​​ផ្ទាល់​​ និង​​ធា​​នា​​អ្នក​​រួម​​ដំ​ណើរ​​ជា​មួយ​​អ្នក​​គិត​​ទាំង​​កុមារ​​ផង​​ត្រូវ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​ គឺ​ជា​​រឿង​​ដ៏​​មាន​​សារៈ​​សំ​ខាន់​បំ​ផុត​ដែល​អាច​ការ​ពារ​រូប​អ្នក​ និង​អ្នក​ដទៃ​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​។ ប៉ុន្តែ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​   និង​កូន​ៗ​របស់​អ្នក​កាន់​តែ​មាន​សុវត្ថិ​ភាព​ផង​​ដែរ​​នៅ​​ពេល​​ធ្វើ​​ដំ​ណើរ​​នៅ​​លើ​​ដង​​ផ្លូវ​​ដែល​​មាន​​ដូច​ជា៖​

  • ​ព្យា​​យាម​​កំណត់​​ចំនួន​​មនុស្ស​​ដែល​​ធ្វើ​​ដំ​ណើរ​​ជា​​មួយ​​អ្នក​​តាម​​ទោ​​ចក្រ​​យាន​​យន្ត​
  • ដាក់​​កូន​​លោក​​-អ្នក​ឲ្យ​អង្គុយ​ផ្នែក​ខាង​ក្រោយ​ទោ​ចក្រ​យាន​យន្ត​ហើយ​ត្រូវ​បា្រកដ​ថា​កូន​តូច​លោក​-អ្នក​អង្គុយ​បាន​ត្រឹម​ត្រូវ​ ឬ​បាន​ពាក់​ខ្សែ​ក្រ​វ៉ាត់​
  • ចៀស​វាង​ការ​បើក​បរ​ក្រោម​អា​កាស​ធាតុ​មិន​ល្អ​   ជា​ពិ​សេស​ពេល​មាន​ភ្លៀង​ធ្លាក់​នៅ​ពេល​យប់​
  • ពាក់​​សម្លៀក​​បំពាក់​​ដែល​​មាន​​ព៌ណ​​ភ្លឺ​​ចាំង​​ និង​​មាន​​ចំ​ណាំង​​ពន្លឺ​ដើ​ម្បី​​ឲ្យ​​អ្នក​​បើក​​បរ​​ដទៃ​​ទៀត​​អាច​​មើល​​ឃើញ​​ច្បាស់​
  • ត្រូវ​ប្រើ​ភ្លើង​បំភ្លឺ​ឲ្យ​បាន​ត្រឹម​ត្រូវ​នៅ​ពេល​យប់​
  • ត្រូវ​​បើក​​បរ​​ឲ្យ​​សម​​ស្រប​​តាម​​ស្ថាន​​ភាព​ដូច​ជា ​ត្រូវ​​បន្ថយ​ល្បឿន​នៅ​ពេល​ធ្លាក់​ភ្លៀង​ ឬ​នៅ​ពេល​មាន​ ចរា​ចរណ៍​មមា​ញឹក​
  • គួរ​ពាក់​ស្បែក​ជើង​ដែល​បិទ​ជើង​ជិត​ដើម្បី​កាត់​បន្ថយ​នូវ​របួស​ចំពោះ​ប្រអប់​ជើង ​និង​ម្រាម​ជើង​
  • មិន​​ត្រូវ​​និយាយ​​ឆ្លង​​ឆ្លើយ​​តាម​​ទូរ​ស័ព្ទ​​នៅ​​ពេល​​កំពុង​​បើក​​បរ​​ទោ​​ចក្រ​​យាន​​យន្ត​​នោះ​​ទេ​​
  • មិន​​ត្រូវ​​ទុក​​ឲ្យ​​កូន​​តូច​​របស់​​លោក​​-អ្នក​ឲ្យ​អង្គុយ​តែ​ម្នាក់​ឯង​នៅ​លើ​ទោ​ចក្រ​យាន​យន្ត​នោះ​ទេ​
  • ដក​​សោរ​​ចេញ​​ពី​​កន្លែង​​បញ្ឆេះ​​ពេល​​ដែល​​អ្នក​​មិន​​ជិះ​​ទោ​​ចក្រ​​យាន​​យន្ត​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
1013 នាក់

Importance Of Properly Helmet Using