របៀប​ពាក់​មួក​សុវត្ថិ​ភាព​ឱ្យ​បាន​ត្រឹម​ត្រូវ​

របៀបពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ

ការ​ពាក់​មួក​សុវត្ថិ​ភាព​បាន​ត្រឹម​ត្រូវ ​នឹង​ជួយ​កាត់​បន្ថយ​ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​ទទួល​រង​របួស​នៅ​ពេល​កើត​មាន​គ្រោះ​ថា្នក់​ចរា​ចរណ៍។ អ្នក​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​លើ​មួក​សុវត្ថិ​ភាព​របស់​អ្នក​ថា​តើ​មាន​ស្នាម​បែក​ឬ​ប្រេះ​ស្នាម​ទ្រុឌ​ ឬ​ប្រ​ហោង​មុន​ពេល​ប្រើ​ប្រាស់​វា​ដោយ​សារ​ចំណុច​អសកម្ម​ទាំង​នេះ​  នឹង​កាត់​បន្ថយ​នូវ​កម្រិត​នៃ​ការ​ការ​ពារ​ដែល​កើត​ឡើង​ពី​ការ​ពាក់​មួក​សុវត្ថិ​ភាព។​


ជំហាន​​សំខាន់ៗ​​ចំនួន​​៣​​សម្រាប់​​ការ​​ពាក់​​មួក​​សុវត្ថិ​​ភាព​​ឲ្យ​​បាន​​ត្រឹម​​ត្រូវ​​រួម​​មាន​៖​

  • ជ្រើស​​រើស​​មួក​​សុវត្ថិ​​ភាព​​ដែល​​ត្រូវ​នឹង​​ទំ​ហំ​​ក្បាល​​របស់​​អ្នក​។    ​មួក​​សុវត្ថិ​​ភាព​​នោះ​​​គួរ​​តែ​​មាន​​ភាព​​តឹង​​ណែន​​ល្មម​​ដោយ​​អាច​​កម្រើក​​បាន​​តិច​​តួច​​ប៉ុណ្ណោះ​។​
  • ដាក់​​មួក​​សុវត្ថិ​​ភាព​​ឲ្យ​​ចំ​​ផ្នែក​​កណ្តាល​​នៃ​​ក្បាល​​ដោយ​​ធា​​នា​​ឲ្យ​​មាន​​ការ​​ការ​​ពារ​​បាន​​គ្រប់​​គ្រាន់​​នៅ​​ផ្នែក​​ខាង​​មុខ​។​  វិធី​​ដ៏​​ល្អ​​មួយ​​ក្នុង​​ការ​​វាស់​​វែង​​អំពី​​ចំណុច​​ដ៏​​សំ​ខាន់​​នេះ​ ​   គឺ​​ត្រូវ​​មាន​​គម្លាត​​ប្រមាណ​​ពីរ​​ធ្នាប់​​ដៃ​រ​វាង​​ផ្នែក​​ខាង​​លើ​​​​នៃ​​ចិញ្ចើម​​ និង​​មួក​​សុវត្ថិ​​ភាព​។​
  • ដាក់​​គន្លឹះ​​កិប​​នៅ​​ត្រង់​​ចង្ការ​​ឲ្យ​​បាន​​ជាប់​​ និង​​តឹង​​ណែន​​ល្មម​។​

ប្រសិន​បើ​អ្នក​ជ្រើស​រើស​មួក​សុវត្ថិភាព​ ដែល​មាន​កញ្ចក់​របាំង​មុខ​អ្នក​គួរ​ជ្រើស​រើស​កញ្ចក់​របាំង​មុខ​ទាំង​ឡាយ​ណា​ដែល​​​ស្អាត​ និង​ភ្លឺ​ច្បាស់​ល្អ​ដោយ​ពុំ​មាន​ប្រ​ឡាក់​ធូ​លី​ ឬ​ស្នាម​ឆូត។​   កញ្ចក់​របាំង​មុខ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្តល់​ឲ្យ​លោក-​អ្នក​​អាច​​មើល​ឃើញចលនានៅផ្នែកទាំងសងខាងក្នុងកម្រិតអតិបរមា និង​គួរ​តែ​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​សម​ស្របដើម្បី​កាត់​បន្ថយ​ភាព​ស្រអាប់​នៅ​លើ​ផ្ទៃ​កញ្ចក់។​

ការសន្យា
ខ្ញុំ​គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​កំណត់​ឲ្យ​កុមារ​ពាក់​មួក​សុវត្ថិភាព​យ៉ាង​ឆាប់​បំផុត
1026 នាក់

Importance Of Properly Helmet Using