
នៅទូទាំងពិភពលោក ល្បឿន (ការបើកបរដោយប្រើល្បឿនហួសកំណត់) ត្រូវបានគេទទួលស្គាល់ថាជាកត្តាដ៏ចម្បងបំផុតដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ នៅកម្ពុជាល្បឿនក៏ជាកត្តាចម្បងជាងគេដែលធ្វើឲ្យមានចំនួនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ល្បឿននាំមកនូវផលលំបាកដ៏អាក្រក់បំផុតនៅពេលមានគ្រោះថ្នាក់ចរា ចរណ៍មានន័យថាវាធ្វើឲ្យមានហានិភ័យខ្ពស់នៃការស្លាប់ ការរងរបួសធ្ងន់ធ្ងរ និងពិការភាពជាអចិន្ត្រៃយ៍។
ល្បឿនមិនមែនសំដៅត្រឹមតែការបើកបរហួសល្បឿនកំណត់ដោយច្បាប់នោះទេ។ វាក៏សំដៅទៅស្ថានភាពមួយដែលកើតឡើងនៅពេលដែលអ្នកបើកបរម្នាក់ប្រើល្បឿនមិនសមស្របទៅតាមស្ថានភាព និងបរិស្ថាននៃផ្លូវដូចជាក្នុងអាកាសធាតុមិនល្អ
ឬនៅជិតកន្លែងដែលមានអ្នកថ្មើរជើងច្រើន ដូចជានៅទីផ្សារ
ឬសាលារៀន។ ទោះបីបើកបរក្នុងល្បឿន៣០គម/ម៉ក៏ដោយ
ក៏វាអាចធ្វើឲ្យអ្នកថ្មើរជើងម្នាក់ក្នុងចំណោម
១០នាក់ប្រឈមនឹងឱកាស ០
ស្លាប់នៅលើដងផ្លូវដោយសារគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឆ្នាំ២០១២
ចំនួនអ្នកស្លាប់ដោយសារបើកបរដោយល្បឿនមិនសមស្រប បានកើនឡើង ៦%
បើធៀបនឹងឆ្នាំមុន។
ភាគច្រើននៃគ្រោះថ្នាក់បង្កឡើងដោយសារការបើកបរហួសល្បឿនកំណត់
កើតឡើងនៅចុងសប្តាហ៍ ហើយចំពោះកំហុសនៃអ្នកបើកបរដែលបង្កឲ្យមានគ្រោះថ្នាក់ដោយសារល្បឿនទាំងអស់ ១៣% បណ្តាលមកពីឥទ្ធិពលនៃគ្រឿងស្រវឹង។